Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវប្រោសជនពិការម្នាក់ឲ្យជា យ៉ូហាន 5:1-18 23 March 2026

by | Mar 21, 2026 | QT Books

  ក្រោយ​នោះ​មក មាន​បុណ្យ​១​របស់​សាសន៍​យូដា ហើយ​ព្រះយេស៊ូវ ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម  រីឯ​នៅ​ក្រុង​យេរូសាឡិម ជិត​ទ្វារ​ចៀម នោះ​មាន​ស្រះ​១ ដែល​ភាសា​ហេព្រើរ ហៅ​ថា បេថែសដា មាន​សាលា​សំណាក់​៥  មាន​មនុស្ស​សន្ធឹក​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត គេ​រង់ចាំ​ទឹក​កំរើក​ឡើង  ដ្បិត​ជួន​ណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ លុះ​ក្រោយ​ដែល​បាន​កូរ​ស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅ​មុន​គេ ក៏​បាន​ជា​ស្អាត ទោះ​បើ​ឈឺ​រោគ​អ្វី​ក៏​ដោយ  នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ដែល​ឈឺ​៣៨​ឆ្នាំ​មក​ហើយ  កាល​ព្រះយេស៊ូ​ឃើញ​គាត់​ដេក​នៅ ហើយ​បាន​ជ្រាប​ថា គាត់​នៅ​យ៉ាង​នោះ​ជា​យូរ​មក​ហើយ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​អ្នក​ចង់​បាន​ជា​ឬ​ទេ  អ្នក​ជំងឺ​នោះ​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ ខ្ញុំ​គ្មាន​អ្នក​ណា​នឹង​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះ​ទៅ នោះ​ក៏​មាន​ម្នាក់​ទៀត​ចុះ​ទៅ​មុន​ខ្ញុំ  ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​អ្នក​ដើរ​ទៅ  ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ក៏​យក​គ្រែ​ដើរ​ទៅ ឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ឈប់​សំរាក ១០ ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ ១១ គាត់​ឆ្លើយ​ទៅ​គេ​ថា លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា លោក​បង្គាប់​ថា ចូរ​យក​គ្រែ​ឯង​ដើរ​ទៅ ១២ នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ ១៣ តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ ១៤ ក្រោយ​នោះ​មក ព្រះយេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះវិហារ ក៏​មាន​ព្រះបន្ទូល​ទៅ​ថា មើល ឥឡូវ​អ្នក​បាន​ជា​ហើយ កុំ​ឲ្យ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​កើត​មាន​សេចក្តី​អាក្រក់​ជាង​នេះ​ទៅ​ទៀត ១៥ មនុស្ស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ដល់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា​ជា​ព្រះយេស៊ូវ ដែល​ប្រោស​ឲ្យ​ខ្លួន​បាន​ជា ១៦ ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា គេ​បៀតបៀន​ដល់​ព្រះយេស៊ូវ ហើយ​រក​សំឡាប់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​ធ្វើ​ការ​នោះ នៅ​ថ្ងៃ​ឈប់​សំរាក ១៧ ប៉ុន្តែ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ព្រះវរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ ១៨ ដោយ​ហេតុ​ពាក្យ​នោះ បាន​ជា​ពួក​សាសន៍​យូដា គេ​រក​សំឡាប់​ទ្រង់​រឹត​តែ​ខ្លាំង​ឡើង ពី​ព្រោះ​ទ្រង់​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​នៃ​ថ្ងៃ​ឈប់​សំរាក​តែ​ប៉ុណ្ណោះ គឺ​បាន​ទាំង​ហៅ​ព្រះ ថា​ជា​ព្រះវរបិតា​នៃ​ទ្រង់​ថែម​ទៀត ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ផង។

ការយល់ដឹងពីអត្ថបទ

នៅក្នុងថ្ងៃនៃបុណ្យសាសនារបស់ពួកយូដា ព្រះយេស៊ូវបានយាងទៅក្រុងយេរ៉ូសាឡិម នៅទីនោះមានស្រះទឹកមួយកន្លែង ដែលមានពួកមនុស្សខ្វាក់ មនុស្សពិការ ឬអ្នកជំងឺជាច្រើននាក់នាំគ្នាមករងចាំដោយសង្ឃឹមថា នឹងបានជាសះស្បើយតាមរយៈទឹកស្រះនេះ។ ទទឹមពេលនោះមានបុរសម្នាក់បានហៅអោយព្រះយេស៊ូវជួយនាំគ្នាចុះទៅក្នុងស្រះផង(ជួយដឹកដៃឬគ្រាក)។ព្រះយេស៊ូវបានតបនឹងសុំណូមពររបស់គាត់ដោយធ្វើអោយគាត់បានជាសះស្បើយភ្លាមមួយរំពេច។ ដោយសារថ្ងៃនេះជាថ្ងៃនៃបុណ្យសាសនា ហេតុដូច្នោះបានជាពួកអ្នកដឹកនាំសាសនាមួយចំនួនចង់ស្វែងរកមុខព្រះយេស៊ូវ។ភ្លាមៗព្រះយេស៊ូវបានដឹងថា បុរសម្នាក់នោះនឹងធ្វើអោយទ្រង់មានបញ្ហាជាមិនខានដូច្នេះព្រះយេស៊ូវដាស់តឿនគាត់អោយប្រែចិត្ដជាថ្មី។ប៉ុន្ដែបុរសនោះបែរជាផ្ដល់ដំណឹងអោយពួកអ្នកដែលស្វែងរកចាប់ទ្រង់វិញ។ នៅពេលពួកយូដាចោទប្រកាន់ព្រះយេស៊ូវថាបានធ្វើខុសក្រឹត្យវិន័យព្រោះទ្រង់បានធ្វើការនៅថ្ងៃអាទិត្យ។តែព្រះយេស៊ូវបានតបទៅគេវិញថា ព្រះវរបិតានៃខ្ញុំទ្រង់ក៍ធ្វើការនៅថ្ងៃអាទិត្យដែរ ហើយថែមទាំងធ្វើជារៀងរាល់ថ្ងៃទៀតផង ព្រះជាម្ចាស់បានផ្ដល់ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយអោយបំភ្លឺផែនដី ហើយព្រះអង្គបានការពារថែរក្សាផែនដី ព្រះអង្គក៍បានធ្វើអោយមានភ្លៀង អោយស្មៅលាស់ឡើង មិនថានៅថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតា។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………….

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលធ្វើតាម។

………………………………………………………………………………………………………………………………………………………………………………………….

២. តើព្រះអម្ចាស់ទ្រង់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ នៅពេលដែលខ្ញុំបានចេះស្តាប់បង្គាប់ទ្រង់។

​      ………………………………………………………………………………………………………………………………………………………………………………………….

សេចក្តីអធិស្ឋាន 

…………………………………………………………………………………………………………………………………………………………………………………………..

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more