ព្រះយេស៊ូប្រោសកូនប្រុសមន្ត្រីម្នាក់ឲ្យជា យ៉ូហាន 4:43-54 21 March 2026

៤៣ កន្លង២ថ្ងៃនោះមក ព្រះយេស៊ូវក៏ចេញពីទីនោះ ទៅឯស្រុកកាលីឡេវិញ ៤៤ ដ្បិតទ្រង់ធ្វើបន្ទាល់ដោយព្រះអង្គទ្រង់ថា គេមិនរាប់អានហោរា នៅក្នុងស្រុករបស់ខ្លួនទេ ៤៥ ដូច្នេះ កាលទ្រង់បានយាងមកដល់ស្រុកកាលីឡេហើយ នោះពួកអ្នកនៅស្រុកនោះក៏ទទួលទ្រង់ ដោយបានឃើញអស់ទាំងការដែលទ្រង់ធ្វើ នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យ ពីព្រោះគេក៏បានទៅឯបុណ្យនោះដែរ។ ៤៦ រួចមក ទ្រង់យាងមកដល់ភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត គឺនៅភូមិនោះហើយ ដែលទ្រង់ធ្វើទឹកឲ្យប្រែទៅជាស្រាទំពាំងបាយជូរ នោះមាននាម៉ឺនម្នាក់ មានកូនឈឺ នៅឯកាពើណិម ៤៧ កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ ៤៨ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យ នោះមិនព្រមជឿទេ ៤៩ នាម៉ឺននោះទូលទ្រង់ថា លោកម្ចាស់ សូមអញ្ជើញចុះទៅជាប្រញាប់ ក្រែងកូនខ្ញុំស្លាប់ ៥០ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា អញ្ជើញទៅចុះ កូនលោកនឹងរស់នៅទេ លោកក៏ជឿព្រះបន្ទូលនៃព្រះយេស៊ូវ ហើយចេញទៅ ៥១ កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ ៥២ ដូច្នេះ លោកក៏សួរគេ ពីពេលណាដែលកូនបានគ្រាន់បើ គេជំរាបថា បាត់គ្រុនពីម៉ោង១ម្សិលមិញ ៥៣ នោះឪពុកបានដឹងថា គឺជាពេលនោះឯង ដែលព្រះយេស៊ូវមានព្រះបន្ទូលថា កូនរស់នៅទេ ហើយលោកក៏ជឿ ព្រមទាំងពួកផ្ទះលោកទាំងអស់ដែរ ៥៤ នេះជាទីសំគាល់ទី២ ដែលព្រះយេស៊ូវទ្រង់ធ្វើ ក្នុងកាលដែលទ្រង់យាងត្រឡប់ពីស្រុកយូដា មកក្នុងស្រុកកាលីឡេវិញ។ ការយល់ដឹងពីអត្ថបទ នៅស្រុកកាលីឡេភាគខាងជើង មានមនុស្សម្នាក់បានទទួលស្វាគមន៍ព្រះអង្គ(ព្រះយេស៊ូវ) យ៉ាងកក់ក្ដៅ និងសុទិដ្ឋិនិយម ដែលផ្ទុយទាំងស្រុងពីពួកអ្នកស្រុកយូដាតែងតែមានការសង្ស័យ។យ៉ាងណាក៍ដោយ ព្រះអង្គបានមានបន្ទូលថា អាណាចក្រព្រះអង្គដែលកំពុងតែប្រកាសនេះ មិនមែនសម្រាប់មនុស្សដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ។នាម៉ឺនមន្ដ្រីម្នាក់នេះគឺប្រហែលគាត់បានឃើញការអស្ចារ្យដែលព្រះយេស៊ូវធ្វើជាលើកទី១នៅក្នុងពិធីមង្គលការ។នៅកន្លែងដដែលតែលទ្ធផលខុសគ្នា បុរសមន្ដ្រីរាជការម្នាក់នេះ គាត់ពិតជាមានជំនឿតែមិនខ្លាំងក្លានោះទេ គាត់ជឿជាក់លើព្រះយេស៊ូវយ៉ាងពិតប្រាកដ ដោយមិនសង្ស័យដែរ ដូច្នោះលទ្ធផលនៃជំនឿរបស់គាត់គឺកូនរបស់គាត់បានជាសះស្បើយពីរោគ៌ារ។ក្រោយមកទៀតគាត់បានទទួលជឿលើព្រះយេស៊ូវយ៉ាងពេញទំហឹងតែម្ដង រួមទាំងមនុស្សទាំងអស់នៅក្នុងគ្រួសាររបស់គាត់ផងដែរ។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ............................................................................................................................................................................................................. ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់។ .............................................................................................................................................................................................................. ២. តើព្រះអម្ចាស់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ នៅពេលដែលខ្ញុំចេះស្តាប់បង្គាប់ទ្រង់? ............................................................................................................................................................................................................. សេចក្តីអធិស្ឋាន .............................................................................................................................................................................................................
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer