Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អ្នកណាដែលច្រូតនោះនឹងបានរង្វាន់ យ៉ូហាន 4:27-42 20 March 2026

by | Mar 18, 2026 | QT Books

២៧ ខណៈ​នោះ ពួក​សិស្ស​ទ្រង់​មក​ដល់ ក៏​នឹក​ប្លែក​ពី​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ទូល​សួរ​ថា ទ្រង់​សួរ​រក​អ្វី ឬ​ថា ទ្រង់​មាន​ព្រះបន្ទូល​នឹង​ស្ត្រី​នេះ​ធ្វើ​អី​នោះ​ទេ ២៨ ឯ​ស្ត្រី​នោះ នាង​ទុក​ក្អម​ចោល ក៏​ចូល​ក្នុង​ក្រុង​ដំណាល​ប្រាប់​គេ​ថា ២៩ ចូរ​មក​មើល មាន​មនុស្ស​ម្នាក់ ដែល​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ៣០ គេ​ក៏​ចេញ​ពី​ទី​ក្រុង​ទៅ​ឯ​ទ្រង់។៣១ ក្នុង​រវាង​នោះ ពួក​សិស្ស​ទូល​ទ្រង់​ថា លោក​គ្រូ អញ្ជើញ​ពិសា ៣២ តែ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​មាន​អាហារ​សំរាប់​ទទួល​ទាន​ហើយ គឺ​ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ ៣៣ ដូច្នេះ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ដែរ​ឬ​អី ៣៤ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ឯ​អាហារ​ខ្ញុំ គឺ​ត្រង់​ដែល​ខ្ញុំ​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ព្រម​ទាំង​បង្ហើយ​ការ​របស់​ទ្រង់​នោះ​ឯង ៣៥ តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ ៣៦ អ្នក​ណា​ដែល​ច្រូត នោះ​បាន​រង្វាន់ ក៏​ប្រមូល​ផល​សំរាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដើម្បី​ឲ្យ​អ្នក​ដែល​ព្រោះ និង​អ្នក​ដែល​ច្រូត បាន​អរ​សប្បាយ​ផង​គ្នា ៣៧ ដ្បិត​ចំពោះ​ដំណើរ​នេះ នោះ​ពាក្យ​ទំនៀម​នេះ​ត្រូវ​ណាស់​ថា ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត ៣៨ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ទៅ​ច្រូត​ចំរូត ដែល​មិន​បាន​នឿយ​នឹង​ធ្វើ​សោះ មាន​អ្នក​ឯ​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ការ​របស់​គេ។៣៩ នៅ​ក្រុង​នោះ ក៏​មាន​សាសន៍​សាម៉ារី​ជា​ច្រើន បាន​ជឿ​ដល់​ទ្រង់ ដោយ​ព្រោះ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើ​បន្ទាល់​ថា លោក​ប្រាប់​ខ្ញុំ​ពី​គ្រប់​អំពើ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ៤០ ដូច្នេះកាល​ពួក​សាសន៍​សាម៉ារី​បាន​មក​ដល់​ទ្រង់​ហើយ នោះ​គេ​សូម​ទ្រង់ ឲ្យ​នៅ​ជា​មួយ​នឹង​គេទ្រង់​ក៏​គង់​នៅ​ទី​នោះ​អស់​២​ថ្ងៃ ៤១ ហើយ​មាន​មនុស្ស​ជា​ច្រើន​ទៀត​បាន​ជឿ ដោយសារ​ព្រះបន្ទូល​ទ្រង់ ៤២ រួច​គេ​និយាយ​ទៅ​ស្ត្រី​នោះ​ថា ឥឡូវ​នេះ យើង​ជឿ មិន​មែន​ដោយ​ព្រោះ​ពាក្យ​សំដី​របស់​អ្នក​ទៀត​ទេ គឺ​ជឿ​ដោយ​ព្រោះ​បាន​ឮ​ទ្រង់​ផ្ទាល់​ខ្លួន​យើង​វិញ ហើយ​យើង​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក​ពិត​ប្រាកដ​មែន។

ការយល់ដឹងពីអត្ថបទ

ក្រោយពីបានដឹងថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីដែលនាងបានរងចាំ នាងបានភ្ញាក់ផ្អើល និងរំភើបជាខ្លាំង នាងបានប្រញាប់ត្រឡប់ទៅភូមិ ហើយបានប្រាប់ និងតឿនដល់មនុស្សទាំងអស់គ្រប់គ្នាមកមើលបុរសដ៏អស្ចារ្យនេះ។ បន្ទាប់មកទៀត ពួកសិស្សរបស់ព្រះយេស៊ូវក៍បានបកស្រាយព្រះបន្ទូលរបស់ទ្រង់តាមន័យត្រង់ដែរ ហើយប្រធានបទនោះគឺរឿងអាហារ។ព្រះបានមានបន្ទូលថា កម្លាំងរបស់ទ្រង់បានមកពីការស្ដាប់បង្គាប់ព្រះវរបិតា និងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។នោះហើយជាអាហារពិតរបស់ព្រះអង្គ ហើយទ្រង់តាំងព្រះទ័យថា នឹងបន្ដធ្វើដូច្នេះរហូតទាល់តែព្រះអង្គបញ្ចប់កិច្ចការដែលត្រូវធ្វើនៅលើផែនដី។ក្រោយពីព្រោះពូជស្រូវរួចហើយ ពួកគេត្រូវតែរងចាំពេលវេលាដើម្បីច្រូតកាត់។ប៉ុន្ដែករណីរបស់ស្ដ្រីសាសន៍សាម៉ារី ពូជដែលព្រោះនៅក្នុងចិត្ដនាង បានបង្កើតផលផ្លែភ្លាមតែម្ដង ព្រោះថា អ្នកភូមិបានធ្វើដំណើរយ៉ាងលឿនមកជួបព្រះយេស៊ូវ។ក្នុងន័យនេះព្រះយេស៊ូវជាអ្នកព្រោះ ហើយសិស្សរបស់ទ្រង់ជាអ្នកច្រូត។នេះជាចម្រូតគំរូមួយដែលពួកគេនឹងច្រូតពីគ្រាប់ពូជដែលហោរានៃព្រះបានព្រោះ។ ទោះបីជានាងបានណែនាំពួកអ្នកភូមិអោយមកជួបព្រះយេស៊ូវក៍ដោយតែបើពួកគេមិនបានឆ្លើយតបដោយជំនឿដ៏ស្មោះត្រង់ទេនោះ ពួកគេនឹងមិនបានសង្គ្រោះដែរ។ព្រះយេស៊ូវគឺជាព្រះពរសម្រាប់មនុស្សគ្រប់រូប ព្រះអង្គបានបង្ហូរព្រះពរមកដល់មនុស្សគ្រប់គ្នា ដោយមិនប្រកាន់ជាតិសាសន៍ ឬឋានៈឡើយ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………….

១. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាម។

……………………………………………………………………………………………………………………………………………………………………………………..

២. តើព្រះជាម្ចាស់ទ្រង់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ?

……………………………………………………………………………………………………………………………………………………………………………………..

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………..

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more