Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូសន្ទនាជាមួយស្ត្រីសាសន៍សាម៉ារី យ៉ូហាន 4:1-15 18 March 2026

by | Mar 16, 2026 | QT Books

 ដូច្នេះ កាល​ព្រះអម្ចាស់​ទ្រង់​ជ្រាប​ពី​ពួក​ផារិស៊ី ដែល​គេ​បាន​ឮ​និយាយ​ថា ទ្រង់​បាន​សិស្ស ហើយ​ក៏​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ជា​ច្រើន​លើស​ជាង​យ៉ូហាន​ទៅ​ទៀត  (តែ​មិន​មែន​ព្រះយេស៊ូវ​ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ព្រះអង្គ​ទ្រង់​ទេ គឺ​ជា​ពួក​សិស្ស​ទ្រង់​វិញ)  នោះ​ទ្រង់​យាង​ក៏​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលីឡេ​វិញ ៤ ហើយ​ទ្រង់​ត្រូវ​តែ​យាង​កាត់​ស្រុក​សាម៉ារី ៥ ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី​ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន ៦ នៅ​ទី​នោះ ក៏​មាន​អណ្តូង​យ៉ាកុប ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​អស់​កំឡាំង​ដោយ​យាង​មក ក៏​គង់​នៅ​មាត់​អណ្តូង​នោះ ពេល​នោះ​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ៧ មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ហើយ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង ៨ ព្រោះ​ពួក​សិស្ស​ទ្រង់​បាន​ទៅ​ផ្សារ​អស់ ដើម្បី​នឹង​រក​ទិញ​ស្បៀង​អាហារ ៩ ស្ត្រី​សាសន៍​សាម៉ារី​នោះ​ក៏​ទូល​ថា លោក​ជា​សាសន៍​យូដា ម្តេច​ឡើយ​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ (នេះ​ដ្បិត​សាសន៍​យូដា​មិន​ដែល​ប្រកប​នឹង​សាសន៍​សាម៉ារី​ទេ) ១០ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​នាង​បាន​ស្គាល់​អំណោយ​ទាន​នៃ​ព្រះ និង​អ្នក​ដែល​និយាយ​នឹង​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង នោះ​នាង​នឹង​បាន​សូម​ពី​អ្នក​នោះ​វិញ រួច​អ្នក​នោះ​នឹង​ឲ្យ​ទឹក​រស់ដល់​នាង ១១ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់ លោក​គ្មាន​អ្វី​នឹង​ដង​ទេ ហើយ​អណ្តូង​ក៏​ជ្រៅ​ផង ដូច្នេះ លោក​បាន​ទឹក​រស់​នោះ​ពី​ណា​មក ១២ តើ​លោក​ធំ​ជាង​យ៉ាកុប ជា​ឰយុកោ​យើង​ខ្ញុំ ដែល​ឲ្យ​អណ្តូង​នេះ​មក​យើង​ខ្ញុំ ហើយ​ទាំង​ខ្លួន​លោក កូន​ចៅ និង​ហ្វូង​សត្វ​របស់​លោក ក៏​បាន​ផឹក​ផង​ឬ​អី ១៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អស់​អ្នក​ណា​ដែល​ផឹក​ទឹក​នេះ នឹង​ត្រូវ​ស្រេក​ទៀត ១៤ តែ​អ្នក​ណា​ដែល​ផឹក​ទឹក​ខ្ញុំ​ឲ្យ នោះ​នឹង​មិន​ស្រេក​ទៀត​ឡើយ ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក​នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ​បាន​ជីវិត​អស់​កល្ប​ជានិច្ច ១៥ ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត

ការយល់ដឹងពីអត្ថបទ

ពួកផារិស៊ីបានឃើញហ្វូងមនុស្សជាច្រើនដើរតាមព្រះយេស៊ូវ ដូច្នេះពួកគេបានបង្កើនការយកចិត្ដទុកដាក់លើទ្រង់ជាខ្លាំង។ ការពិតទៅពួកផារិស៊ីមានចិត្ដច្រណែននឹងព្រះយេស៊ូវ ហើយមិនយូរទេ ពួកនេះនឹងប្រព្រឹត្ដអំពើហឹង្សាលើទ្រង់ជាមិនខាន។ ដូច្នេះព្រះយេស៊ូវបានប្ដូរព្រះទ័យយាងពីស្រុកយូដា ទៅស្រុកកាលីឡេវិញ។ពេលទៅដល់ស្រុកសាម៉ារី ព្រះយេស៊ូវបានចូលទៅនិយាយជាមួយស្រ្ដីម្នាក់ដែលជាសាសន៍សាម៉ារីនៅក្បែរអណ្ដូងទឹក។បញ្ហារបស់ស្ដ្រីម្នាក់នោះមិនខុសគ្នាពីបញ្ហារបស់លោកនីកូដែមឡើយ។ ពីព្រោះនាងបានបកស្រាយព្រះបន្ទូលរបស់ទ្រង់តាមអត្ថន័យត្រង់មិនមែនជាន័យប្រៀបធៀបទេ។នាងមិនយល់ន័យពីពាក្យថា ទឹករស់ ដែលព្រះយេស៊ូវចង់អោយទៅនាង ដ្បិតទ្រង់មិនបាននិយាយសំដៅទៅចំពោះទឹកធម្មតានោះទេ គឺទ្រង់ចង់សំដៅទៅលើរឿងជីវិតអស់កល្បជានិច្ចវិញ។​ ប្រសិននាងទទួលយកអ្វីដែលព្រះយេស៊ូវបានអោយទៅនាងនោះ នាងនឹងរស់នៅក្នុងជីវិតស្កប់ស្កល់រហូត។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………….

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងស្តាប់បង្គាប់ទ្រង់។

……………………………………………………………………………………………………………………………………………………………………………………….

២. តើព្រះអម្ចាស់ទ្រង់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ?

……………………………………………………………………………………………………………………………………………………………………………………….

សេចក្តីអធិស្ឋាន៖

​……………………………………………………………………………………………………………………………………………………………………………………….

Explore More Articles

ពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ យ៉ូហាន 18:15-27    30 May 2026

ពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ យ៉ូហាន 18:15-27 30 May 2026

១៥ ឯ​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះយេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះលាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះយេស៊ូវ១៦ឯ​ពេត្រុស គាត់​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ...

read more
គេចាប់ព្រះយេស៊ូវ យ៉ូហាន 18:1-14​​​​​    29 May 2026

គេចាប់ព្រះយេស៊ូវ យ៉ូហាន 18:1-14​​​​​ 29 May 2026

១ កាល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ ២ ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះយេស៊ូវ...

read more
ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​    28 May 2026

ដ្បិតទ្រង់បានស្រលាញ់ទូលបង្គំ យ៉ូហាន 17:20-26​​ 28 May 2026

២០ ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ២១ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ...

read more