Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ពិធីមង្គលការនៅភូមិកាណា យ៉ូហាន 2:1-12 12 March 2026

by | Mar 11, 2026 | QT Books

 លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហមង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ហើយ​មាតា​ព្រះយេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់  គេ​បាន​អញ្ជើញ​ព្រះយេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ  កាល​ស្រា​ទំពាំងបាយជូរ​អស់​ហើយ នោះ​មាតា​ព្រះយេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ  តែ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ  មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ  រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២ឬ៣​អម្រែក  ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង  រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក​ជា​មង្គលការ​ចុះ គេ​ក៏​ដង​យក​ទៅ  កាល​អ្នក​មង្គលការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំងបាយជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គលការ​ក៏​ហៅ​ប្តី​ថ្មោងថ្មី​មក​និយាយ​ថា ១០ មនុស្ស​ទាំងឡាយ គេ​តែង​តែ​លើក​ស្រា​ទំពាំងបាយជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំងបាយជូរ ដែល​មិនសូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំងបាយជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ ១១ ព្រះយេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ ទាំង​សំដែង​សិរីល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។១២ លុះ​ក្រោយ​មក ទ្រង់​យាង​ចុះ​ទៅ​ឯ​ក្រុង​កាពើណិម មាន​ទាំង​មាតា បង​ប្អូន និង​ពួក​សិស្ស​ទ្រង់​ទៅ​ជា​មួយ​ផង តែ​នៅ​ឯ​ណោះ​មិន​យូរ​ប៉ុន្មាន​ទេ។

ការយល់ដឹងពីអត្ថបទ

ពិធីមង្គលការនៅភូមិកាណា បានពិពណ៌នាអំពី “ទីសំគាល់ឬការអស្ចារ្យ”ជាសាធារណៈលើកដំបូងរបស់ព្រះយេស៊ូវ ដែលទ្រង់បានប្រែទឹកទៅជាស្រាដ៏ពិសេស ការនេះបានបង្ហាញអំពីសិរីរុងរឿងរបស់ទ្រង់។អត្ដន័យ៖ការផ្លាស់ប្តូរពីពាងទឹកនៃសម្ព័ន្ធមេត្រីចាស់(សញ្ញាចាស់) (ការបន្សុត-ធ្វើអោយបរិសុទ្ធ) ទៅជាព្រះគុណនៃសម្ព័ន្ធមេត្រី(សេចក្តីសញ្ញាថ្មី)(ជីវិត/នគរថ្មីដ៏បរិបូរណ៍)និងជាការសម្គាល់ពីការចាប់ផ្តើមនៃកិច្ចបម្រើសាធារណៈរបស់ទ្រង់(ព័ន្ធកិច្ច) បង្ហាញពីអំណាចដ៏វិសេសវិសាលនៃការផ្លាស់ប្តូរ និងព្រះពរដ៏លើសលប់របស់ទ្រង់។ នាងម៉ារា​បាន​ដាស់តឿន​ព្រះយេស៊ូវពីដំបូង ​ទ្រង់​ហាក់បីដូចជា​ស្ទាក់ស្ទើរ ប៉ុន្តែទ្រង់បានមានបន្ទូលថា (“មាតាអើយ តើការនោះអំពល់អ្វីដល់ខ្ញុំ?”) ​បន្ទាប់មក​បាន​ផ្តល់(ស្រា)​អោយច្រើនជាង​តម្រូវការរបស់ពិធីមង្គលការ ដែល​ជា​សញ្ញានៃយុគសម័យថ្មីនៃព្រះគុណលើក្រឹត្យវិន័យឈានដល់ទីបញ្ចប់ដល់ពួកសិស្សរបស់ទ្រង់ដែលជឿលើទ្រង់។ព្រះជាម្ចាស់បានផ្ដល់ព្រះគុណរបស់ទ្រង់លើសលប់មកដល់យើងរាល់គ្នាដែលជាមនុស្សមានបាប គឺជាព្រះគុណដែលមិនគិតថ្លៃ។

  ព្រះបន្ទូលដែលប្រទានមកខ្ញុំ

……………………………………………………………………………………………………………………………………………………………………………..

១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលធ្វើតាម។

……………………………………………………………………………………………………………………………………………………………………………..

២. តើព្រះទ្រង់សន្យាថានឹងប្រទានអ្វីមកខ្ញុំ ប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្តូលទ្រង់?

……………………………………………………………………………………………………………………………………………………………………………..

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more