ព្រះយេហូវ៉ាជាកម្លាំងនៃខ្ញុំ ហាបាគុក 3:13-19 11 March 2026

| ៣ ទ្រង់បានយាងចេញមក ដើម្បីជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ គឺដើម្បីសង្គ្រោះអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ទ្រង់បានវាយអ្នកជាកំពូលលើវង្សមនុស្សអាក្រក់ឲ្យរបួស ក៏បំផ្លាញទៅ ចាប់តាំងពីជើង រហូតដល់កំពូលផង -បង្អង់- ១៤ ទ្រង់បានចាក់ទំលុះមេទ័ពរបស់គេ ដោយលំពែងរបស់ទ្រង់ គេបានចេញមកដូចជាខ្យល់កួច ដើម្បីកំចាត់កំចាយទូលបង្គំ គេត្រេកអរ ចំពោះតែការស៊ីបំផ្លាញពួកក្រីក្រ ដោយសំងាត់ ១៥ ប៉ុន្តែទ្រង់បានជាន់ឈ្លីសមុទ្រ ដោយសេះទាំងប៉ុន្មានរបស់ទ្រង់ គឺអស់ទាំងរលកដែលបោកឡើងយ៉ាងធំ។ ១៦ ខ្ញុំបានឮ ហើយពោះខ្ញុំក៏ញ័រប៉ផុក បបូរមាត់ខ្ញុំក៏ញ័រទទាក់ ដោយឮសំឡេងនោះ មានសេចក្តីពុករលួយចូលក្នុងឆ្អឹងរបស់ខ្ញុំ ខ្ញុំក៏ភ័យញ័រនៅក្នុងខ្លួន ពីព្រោះខ្ញុំត្រូវរង់ចាំថ្ងៃវេទនាដោយអំណត់ គឺរង់ចាំសាសន៍ដែលទន្ទ្រានចូល បានមកដល់ ១៧ ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ ១៨ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ ១៩ ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ ការយល់ដឹងពីអត្ថបទ៖ នៅពេលដែលលោកហាបាគូកបានគិតដល់ពីរឿងជំនុំជម្រះរបស់ព្រះជាម្ចាស់នោះបានធ្វើអោយលោកភ័យតក់ស្លុតជាខ្លាំង។តែនៅក្នុងនោះក៍មានសេចក្ដីសង្ឃឹមមួយកើតឡើងចំពោះលោកដែរនោះគឺលោកមានជំនឿថា ព្រះជាម្ចាស់នឹងគ្រប់គ្រងដោយអំណាចព្រះចេស្ដា និងក្ដីមេត្ដាករុណារបស់ទ្រង់ជាមិនខាននោះទេ។ទោះបីជាដីស្រែចម្ការ ផលដំណាំត្រូវខូចខាតក៍ដោយតែលោកនៅតែមានចិត្ដស្មោះត្រង់ចំពោះព្រះដដែល។លោកនឹងសម្រាក់ដោយចិត្ដស្ងប់ព្រោះលោកដឹងថា ព្រះជាម្ចាស់ដ៏មានអំណាចចេស្ដានិងសិរីរុងរឿង ទ្រង់បានដឹងច្បាស់ណាស់ថា ព្រះអង្គកំពុងធ្វើអ្វី ហើយអ្វីដែលទ្រង់បានរៀបចំនោះគឺសុទ្ធតែត្រឹមត្រូវបំផុត និងគ្រប់លក្ខណ៍ជានិច្ច។ជំនឿដ៏មុតមាំនោះហើយគឺជាចម្លើយដែលតបទៅនឹងសំនួរ ចម្ងល់ និងការរអ៊ូរទាំ ដែលគាត់បានបញ្ចេញមកកាលពីលើកដំបូង។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ............................................................................................................................................................................................................. ១. ហេតុអ្វីបានជាទ្រង់ប្រទានព្រះបន្ទូលនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមព្រះបន្ទូលទ្រង់។ ............................................................................................................................................................................................................. ២. បើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទ្រង់សន្យាថា នឹងប្រទានអ្វីមកខ្ញុំ? ............................................................................................................................................................................................................. សេចក្តីអធិស្ឋាន ............................................................................................................................................................................................................. |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer