Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ចូរឲ្យផែនដីទាំងមូលស្ងៀមនៅចំពោះទ្រង់ចុះ ហាបាគុក 2:15-20 09 March 2026

by | Mar 5, 2026 | QT Books

១៥ វេទនា​ដល់​អ្នក​ណា ដែល​បំផឹក​ដល់​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ ១៦ ឯង​ឆ្អែត​ពេញ​ដោយ​សេចក្តី​អាម៉ាស់​ខ្មាស មិន​មែន​ជា​សិរីល្អ​ទេ ចូរ​ឲ្យ​ឯង​ផឹក​ដែរ ហើយ​ឲ្យ​គេ​ឃើញ​ថា ឯង​មិន​បាន​កាត់​ស្បែក​ពិត ឯ​ពែង​នៅ​ព្រះហស្ត​ស្តាំ​នៃ​ព្រះយេហូវ៉ា នោះ​នឹង​វិល​មក​ដល់​ឯង​ដូច​គ្នា ហើយ​សេចក្តី​អាម៉ាស់​ខ្មាស​ដ៏​ជួជាតិ នឹង​គ្រប​លើ​សិរីល្អ​របស់​ឯង​វិញ ១៧ ដ្បិត​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ ដែល​នាំ​ឲ្យ​វា​ភ័យ​ភ្ញាក់ផង ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។១៨ ឯ​រូប​ធ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្តី​កំភូត​នោះ​ផង បាន​ជា​ជាង ដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ ១៩ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់​តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ ២០ ឯ​ព្រះយេហូវ៉ា ទ្រង់​គង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ។

ការយល់ដឹងពីអត្ថបទ៖ 

បន្ទាប់ពីបានជ័យជម្នះលើសង្គ្រាម ពួកបាប៊ីឡូនតែងតែឆក់ប្លន់ និងបំផ្លាញទីក្រុងរបស់គេចោល ដើម្បីគោលបំណងនៃការបង្កើនអំណាច និងទ្រព្យសម្បត្ដិរបស់ខ្លួន។ ពួកបាប៊ីឡូនតែងប្រមូលទ្រព្យ និងមនុស្សពូកែៗពីគ្រប់ជាតិសាសន៍ដែលបានប្រយុទ្ធចាញ់សង្គ្រាមរបស់ខ្លួនយកទៅប្រទេសបាប៊ីឡូនទាំងអស់។ពួកបាប៊ីឡូនមិនបានដឹងថា ព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងលើពិភពលោកទាំងមូល ហើយទីក្រុងដ៏ស្រស់ឆើតឆាយរបស់ពួកគេ នឹងត្រូវវិនាសក្នុងថ្ងៃណាមួយជាមិនខាននោះទេ។តាមពិតទៅព្រះបានប្រើបាប៊ីឡូនក្នុងការដាក់ទណ្ឌកម្មដល់ជាតិសាសន៍ផ្សេងៗ ដែលលោកហោរាហាបាគូកបានប្រៀបធៀបទៅនឹងស្រាខ្លាំងមួយកែវ ដែលធ្វើអោយមនុស្សម្នាក់ស្រវឹង។ប៉ុន្ដែបាប៊ីឡូនបានធ្វើហួសកំណត់របស់ព្រះ គេបានសម្លាប់មនុស្សដោយមិនញញើតដៃ ហើយចំអកឡកឡឺយព្រមទាំងលេងសើចចំពោះជនរងគ្រោះទៀត។ ហេតុនេះហើយព្រះនឹងរៀបចំដាក់ទណ្ឌកម្មពួកបាប៊ីឡូនវិញ។នៅចុងបញ្ចប់ព្រះបានថ្កោលទោសពួកព្រះរបស់បាប៊ីឡូន ពួកគេគិតថា រូបព្រះទាំងនោះ នាំអោយពួកគេទទួលបានជ័យជម្នះ តែរូបចំលាក់គឺគ្មានជីវិតនោះទេ គ្មានតំលៃអ្វីសោះឡើយ។ព្រះជាម្ចាស់ដែលមានព្រះជន្មរស់នឹងបង្ហាញអោយគេបានដឹងថា ព្រះអង្គតែមួយគឺជាអ្នកគ្រប់គ្រងភពផែនដីទាំងមូលនេះ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។

………………………………………………………………………………………………………………………………………………………………………………………

២. បើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើព្រះសន្យាថានឹងប្រទានអ្វីដល់ខ្ញុំ?

………………………………………………………………………………………………………………………………………………………………………………………

សេចក្តីអធិស្ឋាន៖

………………………………………………………………………………………………………………………………………………………………………………………

Explore More Articles

ពាក្យអធិស្ឋានរបស់លោកហាបាគុក ហាបាគុក 3:1-12  10 March 2026

ពាក្យអធិស្ឋានរបស់លោកហាបាគុក ហាបាគុក 3:1-12 10 March 2026

១ នេះ​ជា​ពាក្យ​អធិស្ឋាន​របស់​ហោរា​ហាបាគុក រៀង​ជា​ពាក្យ​លន្លោច​ចិត្ត។ ២ ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ឮ​សេចក្តី​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​នោះ ហើយ​ទូលបង្គំ​មាន​សេចក្តី​ភិតភ័យ ឱ​ព្រះយេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំងឡាយ​កន្លង​ទៅ...

read more
ការដាក់ទោសជនជាតិខាល់ដេ (ត)   ហាបាគុក 2:5-14   07 March 2026

ការដាក់ទោសជនជាតិខាល់ដេ (ត) ហាបាគុក 2:5-14 07 March 2026

៥ ១​ទៀត ដែល​ស្រា​ទំពាំងបាយជូរជា​គ្រឿង​បញ្ឆោត​យ៉ាង​ណា មនុស្ស​អំនួត​ក៏​មិន​ចេះ​នៅ​ផ្ទះ​ខ្លួន​ដូច្នោះ​ដែរ គេ​ពង្រីក​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​ឲ្យ​ធំ​ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​ដូច​ជា​សេចក្តី​ស្លាប់ ដែល​មិន​ចេះ​ឆ្អែតឆ្អន់...

read more
ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4        06  March 2026

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង...

read more