Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

by | Mar 4, 2026 | QT Books

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង ដើម្បី​វាយផ្ចាល ១៣ ទ្រង់​មាន​ព្រះនេត្រ​បរិសុទ្ធ​ក្រៃលែង និង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ ១៤ គឺ​ធ្វើ​ឲ្យ​មនុស្ស​បាន​ដូច​ជា​ត្រី​នៅ​សមុទ្រ ឬ​ដូច​ជា​សត្វ​លូន​វារ​ដែល​គ្មាន​អ្នក​ណា​គ្រប់គ្រង​រក្សា​សោះ ១៥ គេ​ស្ទួច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ​គេ​មាន​ចិត្ត​រីករាយ ហើយ​អរ​សប្បាយ ១៦ ហេតុ​នោះ​បាន​ជា​គេ​ថ្វាយ​យញ្ញបូជា​ដល់​សំណាញ់​របស់​គេ ហើយ​ដុត​កំញាន​ថ្វាយ​ដល់​អួន ពី​ព្រោះ​ចំណែក​របស់​គេ​បាន​ធំ​ឡើង ហើយ​គេ​មាន​អាហារ​ជា​បរិបូរ ដោយសារ​របស់​ទាំង​នោះ ១៧ ដូច្នេះ តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។  ខ្ញុំ​នឹង​នៅ​ត្រង់​ទី​ចាំ​យាម ខ្ញុំ​នឹង​ឡើង​ទៅ​លើ​ប៉ម ហើយ​ខំ​មើល​ទៅ ដើម្បី​ឲ្យ​ដឹង​ជា​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​ដូច​ម្តេច ហើយ​នឹង​ឆ្លើយ​ពី​ដំណើរ​ដែល​ខ្ញុំ​ចោទ​ប្រកាន់​ជា​យ៉ាង​ណា ២ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ ៣ ដ្បិត​ការ​ជាក់​ស្តែង​នេះ ទុក​សំរាប់​ដល់​វេលា​កំណត់ ក៏​កំពុង​ស្រូត​ឲ្យ​ដល់​ពេល​នោះ​ហើយ នៅ​គ្រា​នោះ នឹង​មិន​កុហក​ទេ បើ​សិន​ជា​បង្អង់​យូរ ក៏​ចូរ​រង់ចាំ​ចុះ ដ្បិត​នឹង​មក​ជា​ពិត ឥត​រារង់​ឡើយ។  មើល ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយសារសេចក្តី​ជំនឿ​របស់​ខ្លួន

ការយល់ដឹងពីអត្ថបទ

ត្រង់នេះលោកហាបាគូកបានឆ្លើយតបទៅកាន់ព្រះជាម្ចាស់ថា បើសិនជាពួកកូនចៅយូដាជាប្រជារាស្ដ្ររបស់ទ្រង់រហូតទៅ ហើយបើព្រះទ្រង់បរិសុទ្ធពិតមែន ហេតុអ្វីព្រះអង្គប្រើពួកបាប៊ីឡូនមកដាក់ទណ្ឌកម្មដល់រាស្ដ្រទ្រង់បែបនេះទាំងពួកបាប៊ីឡូនអាក្រក់ជាងយូដាទៅទៀតនោះ?។តាមខ្ញុំដឹង លោកហាបាគូកមានអារម្មណ៍ថា ព្រះជាម្ចាស់ក៍ដូចជាពួកបាប៊ីឡូនដែរ។ ពួកបាប៊ីឡូនបានប្រព្រឹត្ដដាក់សាសន៍ដទៃប្រៀបដូចជាសត្វត្រីនៅក្នុងសមុទ្រ ដែលសម្រាប់ពួកគេនេសាទលេងអញ្ជឹងដែរ ប្រសិនជាពួកគេស្រេកឃ្លាន។ពិតណាស់ពួកបាប៊ីឡូនជាពួកដែលស្រេកឃ្លានក្នុងការធ្វើសង្គ្រាម កាប់សម្លាប់ ឆក់ប្លន់គេឯងមិនចេះឈប់ឈរឡើយ។បន្ទាប់ពីលោកហាបាគូកបាននិយាយរៀបរាប់អំពីរឿងក្នុងចិត្ដលោកអស់ហើយ លោកក៍នៅស្ងៀមរងចាំចម្លើយពីព្រះជាម្ចាស់វិញម្ដង។ពេលនោះគាត់បានទទួលចម្លើយថា ពួកបាប៊ីឡូននឹងដួលរលំដោយសារតែចិត្ដលោភលន់ អំនួត និងការប្រើហឹង្សាជាមិនខានឡើយ។នៅថ្ងៃមួយព្រះជាម្ចាស់នឹងជំនុំជម្រះពួកគេយ៉ាងពិតប្រាកដ។អំពើទុច្ចរិតតែងតែនាំមកនៅបរាជ័យនូវទីបំផុតជាមិនខានឡើយ។ហើយសេចក្ដីយុត្ដិធម៌និងសេចក្ដីសុចរិតតែងនាំមកនៅជ័យជម្នះ។មានពាក្យស្លោកមួយ គេបាននិយាយថា៖ ចិត្ដលោកភលន់គឺគ្មានព្រំដែនទេប៉ុន្ដែមនុស្សសុចរិតតែងតែរកឃើញភាពស្កប់ស្កល់ពីព្រះជាម្ចាស់វិញ

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………..

១. តើហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួល ហើយធ្វើតាម។

…………………………………………………………………………………………………………………………………………………………………………………..

២. បើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីដល់កូន?

​ …………………………………………………………………………………………………………………………………………………………………………………..

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………..

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more