Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11 05 March 2026

by | Mar 4, 2026 | QT Books

 នេះ​ជា​សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។  ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត តែ​ទ្រង់​មិន​ជួយ​សង្គ្រោះ​ឡើយ  ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ទូលបង្គំ​ឃើញ​អំពើ​ទុច្ចរិត ហើយ​ឲ្យ​ទូលបង្គំ​មើល​ឃើញ​តែ​សេចក្តី​ទំនាស់​ចិត្ត​ដូច្នេះ ដ្បិត​មាន​សុទ្ធ​តែ​ការ​បំផ្លាញ និង​ការ​ច្រឡោត​នៅ​មុខ​ទូលបង្គំ ក៏​មាន​សេចក្តី​ឈ្លោះ​ប្រកែក និង​ការ​ទាស់ទែង​គ្នា​កើត​ឡើង  ហេតុ​ដូច្នេះ បញ្ញត្ត​ច្បាប់​បាន​អន់ថយ​ទៅ ហើយ​សេចក្តី​យុត្តិធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោមព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្តី​យុត្តិធម៌​ចេញ​មក​ខូច​ហើយ។ ចូរ​ពិចារណា​មើល ក្នុង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ចូរ​មើល​ទៅ ហើយ​មាន​សេចក្តី​អស្ចារ្យ​ដ៏​ពន្លឹក​ចុះ ដ្បិត​នៅ​ក្នុង​ជំនាន់​របស់​ឯង​នេះ អញ​កំពុង​តែ​ធ្វើ​ការ​១ ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ទេ ទោះ​បើ​មាន​គេ​ប្រាប់​ក៏​ដោយ  ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័សរហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន ៧ គេ​គួរ​ស្ញែង​ខ្លាច ហើយ​មាន​ភាព​គួរ​ស្បើម សេចក្តី​យុត្តិធម៌ និង​យសសក្តិ​របស់​គេ នោះ​មក​តែ​ពី​ខ្លួន​គេ​ទេ ៨ ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំរុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី ៩ គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់ ១០ អើ គេ​ឡកឡឺយ​ឲ្យ​អស់​ទាំង​ស្តេច ហើយ​យក​ពួក​ចៅហ្វាយ​ជា​ទី​មើលងាយ គេ​សើច​ចំពោះ​អស់​ទាំង​ទី​មាំមួន ដ្បិត​គេ​នឹង​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង ចាប់​យក​បាន​ហើយ ១១ រួច​បោស​ហួស​ទៅ​ដូច​ជា​ខ្យល់ ហើយ​កន្លង​ទៅ ព្រម​ទាំង​នាំ​ឲ្យ​ខ្លួន​មាន​ទោស គឺ​គេ​នឹង​យក​កំឡាំង​របស់​ខ្លួន​ទុក​ជា​ព្រះ។

ការយល់ដឹងពីអត្ថបទ

ពួកយូដាមិនបានបង្ហាញសញ្ញានូវសញ្ញានៃការផ្លាស់ប្ដូរទាល់តែសោះ ទោះបីជាលោកហាបាគូកព្យាយាមប្រកាសព្រះបន្ទូល និងព្យាយាមអធិស្ឋានយ៉ាងណាក៍ដោយ។លោកបានដឹងថា ព្រះជាម្ចាស់គឺមានយុត្ដិធម៌ហេតុបានជាលោកសួរទៅកាន់ព្រះជាម្ចាស់ថា៖តើព្រះទ្រង់បណ្ដោយអោយរឿងទុច្ចរិតនេះកើតឡើងដោយមិនទទួលទណ្ឌកម្មដល់ពេលណាទៀត?។ព្រះបានតបថា ព្រះអង្គបានរៀបចំពួកបាប៊ីឡូ​ន ដើម្បីនឹងធ្វើទោសដល់ពួកគេហើយ។តែព្រះមិនបានប្រាប់រឿងនេះដល់ពួកយូដាទេ ព្រោះទ្រង់បានដឹងយ៉ាងច្បាស់ថា ពួកគេមិនជឿឡើយ។ក្រោយមកទៀតគឺនិយាយអំពីភាពឃោឃៅរបស់ពួកបាប៊ីឡូនបានប្រព្រឹត្ដចំពោះពួកយូដាកំឡុងពេលដែលពួកគេវាយលុកចូលទៅទីក្រុងយេរ៉ូសាឡិម។ពួកបាប៊ីឡូននេះជាពួកដែលមានអំណាចហើយក៍ជាមនុស្សមានអំនួតខ្លាំងក្លាដែរហេតុនេះហើយពួកគេតែងធ្វើអ្វីៗតាមតែចិត្ដដោយមិនខ្លាចច្បាប់ និងមិនគិតពីយុត្ដិធម៌របស់កងទ័ពឬរបស់ប្រជារាស្ដ្រទេ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………..

១. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្គីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលហើយធ្វើតាម។

………………………………………………………………………………………………………………………………………………………………………………..

២. បើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នដឹងប្រទានអ្វីដល់កូន?

………………………………………………………………………………………………………………………………………………………………………………..

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………..

 

Explore More Articles

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30    20 June 2026

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ...

read more
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26    19 June 2026

កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26 19 June 2026

១៨ ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន ១៩ គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ...

read more
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17    18 June 2026

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

១ ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ...

read more