Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20 04 March 2026

by | Mar 4, 2026 | QT Books

 ខ្ញុំ​បន្លឺ​សំឡេង អំពាវនាវ​ដល់​ព្រះខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ  នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះអម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ  ខ្ញុំ​នឹក​ពី​ព្រះ នោះ​ខ្ញុំ​មាន​ចិត្ត​ទុរន់ទុរាខ្ញុំ​នឹកជញ្ជឹង នោះ​វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់  ៙ ទ្រង់​ទល់​ភ្នែក​ទូលបង្គំ​មិន​ឲ្យ​លក់ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​ប្រដេញទាល់​តែ​រក​និយាយ​មិន​ចេញ ទូលបង្គំ​បាន​ពិចារណា​ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយនិង​អស់​ទាំង​ឆ្នាំ​ពី​កាល​មុន ទូលបង្គំ​នឹក​ឃើញ​ទំនុក​ដែល​ធ្លាប់​ច្រៀង​នៅ​ពេល​យប់នោះ​ទូលបង្គំ​បាន​ត្រិះរិះ​ក្នុង​ចិត្ត ហើយ​វិញ្ញាណ​ទូលបង្គំក៏​ស្វែង​រក​សេចក្តី​ចំឡើយ​ដែរ  តើ​ព្រះអម្ចាស់​ទ្រង់​នឹង​បោះបង់​ចោល​ជា​ដរាប​ឬតើ​ទ្រង់​មិន​ព្រម​ប្រោសប្រាណ​ទៀត​ទេ​ឬ  តើ​សេចក្តី​សប្បុរស​នៃ​ទ្រង់​អស់​រលីង​ជា​ដរាប​ទៅ​ឬតើ​សេចក្តី​សន្យា​ទ្រង់​អាក់ខាន​ទៅ​ជានិច្ច​ឬ  តើ​ព្រះ​ទ្រង់​ភ្លេច​ប្រព្រឹត្ត​ដោយ​ករុណា​របស់​ទ្រង់​ហើយ​ឬតើ​ទ្រង់​បាន​បិទ​បាំង​សេចក្តី​អាណិត​មេត្តា​របស់​ទ្រង់​ទុកដោយ​សេចក្តី​ខ្ញាល់​ដែរ​ឬ​អី។ –បង្អង់១០ ៙ នោះ​ទូលបង្គំ​បាន​នឹក​ថានេះ​ហើយ​ជា​សេចក្តី​ទុក្ខ​របស់​ទូលបង្គំតែ​ទូលបង្គំ​នឹង​នឹក​ចាំ​ពី​គ្រា​ដែល​ព្រះហស្ត​ស្តាំនៃ​ព្រះ​ដ៏​ខ្ពស់​បំផុតបាន​ប្រោស​វិញ ១១ ទូលបង្គំ​នឹង​រឭក​ពី​អស់​ទាំង​ការ​នៃ​ព្រះយេហូវ៉ាដ្បិត​ទូលបង្គំ​នឹក​ឃើញ​អស់​ទាំង​ការ​អស្ចារ្យដែល​ទ្រង់​បាន​ធ្វើ​កាល​ពី​ដើម ១២ ទូលបង្គំ​នឹង​រំពឹង​គិត​ពី​គ្រប់​ទាំង​ការ​របស់​ទ្រង់ហើយ​ពិចារណា​ពី​កិច្ច​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ១៣ ឱ​ព្រះអង្គ​អើយ ផ្លូវ​ទ្រង់​ជា​ផ្លូវ​បរិសុទ្ធតើ​មាន​ព្រះ​ឯ​ណា​ដែល​ធំ​ដូច​ជា​ទ្រង់ ១៤ ទ្រង់​ជា​ព្រះ​ដែល​ធ្វើ​ការ​យ៉ាង​អស្ចារ្យទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ឥទ្ធានុភាព​នៃ​ទ្រង់នៅ​កណ្តាល​អស់​ទាំង​សាសន៍ ១៥ ទ្រង់​បាន​ប្រោស​បណ្តា​រាស្ត្រ​ឲ្យ​រួចដោយ​ព្រះហស្ត​របស់​ទ្រង់គឺ​ជា​ពួក​កូន​ចៅ​យ៉ាកុប និង​យ៉ូសែប​ផង។ –បង្អង់១៦ ៙ ឱ​ព្រះអង្គ​អើយ ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់គឺ​ទឹក​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទ្រង់ហើយ​មាន​សេចក្តី​ភិតភ័យអស់​ទាំង​ទី​ជំរៅ​ក៏​ញ័រ​ដែរ១៧  អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពងហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ ១៨ សូរសៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់កួចផ្លេកបន្ទោរ​បាន​បំភ្លឺ​លោកីយ៍ឯ​ផែនដី​ក៏​ញ័រ​កក្រើក ១៩ ផ្លូវ​ដែល​ទ្រង់​យាង នោះ​នៅ​ក្នុង​សមុទ្រហើយ​ផ្លូវ​ច្រក​របស់​ទ្រង់ ក៏​នៅ​ទី​មាន​ទឹក​ច្រើនឥត​មាន​អ្នក​ណា​ឃើញ​ដាន​ព្រះបាទ​ទ្រង់​ឡើយ ២០ ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដូច​ជា​ហ្វូង​ចៀមគឺ​ដោយ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន។

ការយល់ពីអត្ថបទ

ទំនុកតម្កើង 77 គឺជាការទួញសោកសៅដ៏មានអានុភាពរបស់លោកអេសាភ ដែលផ្លាស់ប្តូរពីទុក្ខសោកយ៉ាងជ្រាលជ្រៅ និងសម្រែកដែលមិនមានចម្លើយពីព្រះ ទៅជាការរំលឹកអំពីជ័យជំនះនៃភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ដោយផ្តោតលើការរំលឹកឡើងវិញនូវទង្វើដ៏ខ្លាំងក្លាពីអតីតកាល (ដូចបានចែងទុកក្នុងព្រះគម្ពីរនិក្ខមនំ) ដើម្បីទប់ទល់នឹងភាពអស់សង្ឃឹមនាពេលបច្ចុប្បន្ន និងស្វែងរកក្តីសង្ឃឹម ទីបំផុតបញ្ជាក់ពីអំណាច និងការណែនាំរបស់ព្រះដែលមិនផ្លាស់ប្តូរ។ សេចក្ដីពន្យល់បានបង្ហាញអំពីដំណើរការនៃអារម្មណ៍ដែលត្រូវគេបោះបង់ចោល រហូតដល់ការស្វែងរកកម្លាំងដោយការសញ្ជឹងគិតអំពីការប្រោសលោះកាលពីអតីតកាលរបស់ព្រះជាម្ចាស់ ជាពិសេសការបែកបាក់គ្នាក្នុងសម័យកាលនៃការដើរឆ្លងកាត់សមុទ្រក្រហម ហើយនឹងការជឿជាក់លើព្រះជាម្ចាស់នឹងជឿ​ទុក​ចិត្ត​ទ្រង់​ នឹងការ​ធ្វើ​ឡើង​វិញ ទោះ​ជា​ពេល​ដែលមាន​វត្តមាន​របស់ព្រះជាម្ចាស់នៅជិត ឬ​មាន​អារម្មណ៍ថា      វត្ដមាននោះ​នៅ​ឆ្ងាយ​ក៏​ដោយ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………….

១. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមទ្រង់?

……………………………………………………………………………………………………………………………………………………………………………………..

២. បើខ្ញុំធ្វើតាមព្រះ​បន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ខ្ញុំ?

………………………………………………………………………………………………………………………………………………………………………………………

សេចក្តីអធិស្ឋាន​

………………………………………………………………………………………………………………………………………………………………………………………

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more