<អត្ថបទ>
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា?< ការយល់ដឹងអំពីអត្ថបទ > យេរេមាបានតបតដោយពាក្យសម្តីតាមព្រះបន្តូល នៅវេលានោះលោកយេរេមាបាននិយាយការពារខ្លួនដោយលើកឡើងថា គាត់គ្រាន់តែនិយាយតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ តែគាត់ពិតប្រាកដជាចង់អោយរាស្ដ្រប្រែចិត្ដ ព្រោះមានតែធ្វើដូច្នោះទេទើបអាចសង្គ្រោះគេបាន។អ្នកដឹកនាំសំខាន់ៗនិងមន្រ្ដីគ្រប់គ្រងទីក្រុងក៍ទទួលយកការបកស្រាយរបស់គាត់ ពួកគេបាននិយាយបន្ថែមថា រាស្ដ្រគួរយកចិត្ដទុកដាក់ចំពោះការព្រមាននេះល្អជាងចង់សម្លាប់យេរេមា ហើយបើពួកគេប្រែចិត្ដ ពួកគេនឹងគេចផុតពីមហន្ដរាយបាន។ពួកគេគួរធ្វើតាមស្ដេចអង្គមុនរបស់យូដា គឺស្ដេចហេសេគា ដែលតែងតែតាំងព្រះទ័យស្ដាប់ពាក្យរបស់ពួកហោរា។នៅពេលនោះលោកយេរេមាបានគេចផុតពីក្ដីស្លាប់តែមានហោរាម្នាក់ទៀតដែលនិយាយស្រដៀងលោកដែរតែមិនបានគេចផុតឡើយ។ហោរានោះឈ្មោះអ៊ូរីយ៉ាគាត់បានដឹងពីការគំរាមកំហែងដល់ជីវិតរបស់គាត់ ហើយបានគេចខ្លួនទៅអេស៊ីពប៉ុន្ដែស្ដេចយេហូយ៉ាគីមដ៏កំណាចបានចាប់គាត់យកមកក្រុងយេរ៉ូសាឡិមហើយសម្លាប់គាត់ចោល។ហេតុដែលលោកយេរេមាបានរួចពីគ្រោះថ្នាក់នេះគឺដោយសារលោកអ័ហ៊ីកាមដែលជាមិត្ដភក្ដិដ៏ស្មោះត្រង់របស់គាត់។លោកអ័ហ៊ីកាមនេះគឺប្រហែលជាគាត់ជាមន្ដ្រីម្នាក់មានតួនាទីសំខាន់ក្នុងព្រះបរមរាជវាំង(២.ពង្ស ២២:១១-១៤)។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59 10 April 2026
៤៣ ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ ៤៤ អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក...




