
<អត្ថបទ> | ១ កាលនៅដើមរាជ្យនៃយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា នោះព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ាថា ២ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលបង្គាប់ដូច្នេះ ចូរទៅឈរក្នុង ទីលានព្រះវិហារនៃព្រះយេហូវ៉ាចុះ ហើយប្រាប់ដល់មនុស្សនៅអស់ទាំងទីក្រុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមគ្រប់ទាំងពាក្យដែលអញបង្គាប់ឲ្យឯងប្រាប់ដល់គេ កុំឲ្យបន្ថយពាក្យណាមួយឡើយ ៣ ប្រហែលជាគេនឹងស្តាប់តាម ហើយបែរចេញពីផ្លូវអាក្រក់ដែលគេប្រព្រឹត្តរៀងខ្លួនទេដឹង ដើម្បីឲ្យអញបានប្រែគំនិតចេញពីការអាក្រក់ ដែលអញសំរេចនឹងធ្វើដល់គេ ដោយព្រោះអំពើអាក្រក់ដែលគេប្រព្រឹត្តនោះ ៤ ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងដើរតាមច្បាប់ ដែលអញបានដាក់នៅមុខឯងរាល់គ្នា ៥ ប្រយោជន៍នឹងស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបំរើរបស់អញ ដែលអញចាត់ឲ្យមកឯឯងរាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេផង តែឯងរាល់គ្នាមិនបានស្តាប់តាមសោះ ៦ នោះអញនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរវិញ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្តាសា ដល់អស់ទាំងសាសន៍នៅផែនដីផង ៧ ឯពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងឡាយ ក៏ឮយេរេមាប្រាប់ពាក្យទាំងនេះ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ។៨ លុះដល់យេរេមាបានប្រាប់គ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យលោកប្រាប់ដល់ជនទាំងឡាយរួចអស់ហើយ នោះពួកសង្ឃ និងពួកហោរា ហើយបណ្តាជនទាំងអស់ ក៏ចាប់លោកដោយពាក្យថា ឯងត្រូវស្លាប់ហើយ ៩ ហេតុអ្វីបានជាឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាថា ព្រះវិហារនេះនឹងបានដូចជាស៊ីឡូរ ហើយទីក្រុងនេះនឹងត្រូវខូចបង់ ឥតមានអ្នកណានៅដូច្នេះ រួចប្រជាជនក៏មូលគ្នាមកព័ទ្ធជុំយេរេមា នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > លោកយេរេមាត្រូវគេកាត់ទោស យេរេមាបានចូលទៅក្នុងព្រះវិហារម្ដងទៀត ជាកន្លែងដែលគាត់បានប្រកាសព្រះបន្ទូលទៅកាន់ប្រជារាស្ដ្រ ដែលមកពីគ្រប់ទិសទីក្នុងស្រុកយូដា ដើម្បីថ្វាយបង្គំព្រះជាម្ចាស់។គាត់ឈរកណ្ដាលចំណោមមនុស្សទាំងនោះ ទាំងដាស់តឿនគេអោយបោះបង់អំពើបាបចោលចេញ ហើយបែរមករកព្រះពិតវិញ។ បើគេបដិសេធនឹងការអំពាវនាវនេះព្រះវិហាររបស់គេនឹងត្រូវបំផ្លាញចោលដូចហិបសម្ព័ន្ធមេត្រីនៅឯស៊ីឡូរ កាលពីប៉ុន្មានសតវត្សមុនដែរ។ អ្នកដឹកនាំសាសនា និងរាស្ដ្រសាមញ្ញ ខឹងសម្បានឹងលោកយេរេមាជាខ្លាំង ពួកគេចង់បះបោរឡើង ដើម្បីធ្វើអោយយេរេមាមានគ្រោះថ្នាក់ដល់ជីវិត។ពួកមន្ដ្រីធ្វើការក្នុងក្រុងប្រញាប់រត់ទៅរារាំងភាពចលាចលនោះ អ្នកដឹកនាំដែលនៅក្នុងចំណោមនោះ បានទាមទារអោយគេសម្លាប់លោកយេរេមាចោល។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.