Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ, យេរេមា 23:33-40, 5th, Feb, 2026

by | Jan 29, 2026 | QT Books

<អត្ថបទ>

៣៣ កាល​ណា​ជនជាតិ​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះយេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះបង់​ចោល​ឯង​រាល់​គ្នា​ចេញ ៣៤ ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជនជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះយេហូវ៉ា​ហើយ អញ​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ​ផង ៣៥ ឯង​រាល់​គ្នា​ត្រូវ​សួរ​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​ឯង​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះយេហូវ៉ា​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​យ៉ាង​ណា ៣៦ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​និយាយ ពី​បន្ទុក​របស់​ព្រះយេហូវ៉ា​ទៀត​ឡើយ ឯ​បន្ទុក​របស់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះបន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ខុស​ទៅ​ហើយ ៣៧ ត្រូវ​ឲ្យ​ឯង​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា តើ​ព្រះយេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​យ៉ាង​ណា​ខ្លះ​នោះ​វិញ ៣៨ ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ហ៊ាន​និយាយ​ថា នេះ​ជា​បន្ទុក​របស់​ព្រះយេហូវ៉ា​ហើយ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចេញ​ពាក្យ​នេះ​គឺ«បន្ទុក​របស់​ព្រះយេហូវ៉ា» ហើយ​អញ​បាន​ចាត់​គេ​ឲ្យ​មក​ឯ​ឯង​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះយេហូវ៉ា​ឡើយ ៣៩ ដូច្នេះ​មើល អញ​នឹង​ភ្លេច​ឯង​រាល់​គ្នា​អស់​រលីង ហើយ​នឹង​បោះបង់​ចោល​ឯង​រាល់​គ្នា​ឆ្ងាយ​ពី​មុខ​អញ​ទៅ ព្រម​ទាំង​ទី​ក្រុង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​ព្ធយុកោ​ឯង​ផង ៤០ រួច​អញ​នឹង​នាំ​សេចក្តី​ដំនៀល​ដ៏​នៅ​ជាប់​អស់កល្ប មក​លើ​ឯង​រាល់​គ្នា ព្រម​ទាំង​សេចក្តី​ខ្មាស​ដ៏​នៅ​ជាប់​ជានិច្ច​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ​ផង។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?
< ការយល់ដឹងអំពីអត្ថបទ >

ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ

ពួកហោរាភាគច្រើនតែងនិយាយថាពាក្យរបស់ពួកគេគឺមកអំពីព្រះជាម្ចាស់។ពួកគេត្រូវទទួលខុសត្រូវនៅពេលពួកគេប្រាប់ប្រជារាស្ដ្រ។មានពេលខ្លះប្រជារាស្ដ្របានហៅពួកហោរាសាកសួរអំពីពត៌មានដើម្បីជាជំនួយក្នុងសម្រេចចិត្ដក្នុងកិច្ចការអ្វីមួយ ហើយពួកហោរាទាំងនោះ លោកយេរេមាហៅថា ជាហោរាក្លែងក្លាយ ។ពួកហោរាទាំងនោះភាគច្រើនប្រើពាក្យ បន្ទុក ដោយខុសឆ្គង ដើម្បីអោយគ្រប់ពាក្យដែលគេនិយាយ សុទ្ធតែជាបន្ទុកមកពីព្រះជាម្ចាស់ទាំងអស់។មូលហេតុនេះហើយ ព្រះអង្គបញ្ជាអោយហោរាពិតប្រាកដដូចជាលោកហោរាយេរេមាជាដើម មិនអោយប្រើពាក្យនេះតទៅទៀតទេ។ ពេលហោរាក្លែងក្លាយនៅតែចចេសប្រើពាក្យនេះទៀត នោះគេបង្ហាញពីការប្រឆាំងនឹងព្រះជាម្ចាស់

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

 

 

 

Explore More Articles

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30    20 June 2026

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ...

read more
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26    19 June 2026

កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26 19 June 2026

១៨ ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន ១៩ គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ...

read more
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17    18 June 2026

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

១ ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ...

read more