Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ល្វាពីរល្អី , យេរេមា 24:1-10, 6th, Feb, 2026

by | Jan 29, 2026 | News & Events, QT Books

<អត្ថបទ>

 ព្រះយេហូវ៉ា ទ្រង់​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​២​ល្អី ដាក់​នៅ​មុខ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក្នុង​ពេល​ក្រោយ​ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​ចាប់​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា និង​ពួក​រចនា ហើយ​ពួក​ជាង ដឹក​ចេញ​ពី​ក្រុង​យេរូសាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ផង  ល្អី​១​មាន​ផ្លែ​ល្វា​យ៉ាង​ល្អ​ណាស់ ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​មុន​គេ ឯ​ល្អី​១​ទៀត​មាន​ផ្លែ​ល្វា​អាក្រក់​ណាស់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក  នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ខ្ញុំ​ថា យេរេមា​អើយ ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ឃើញ​ផ្លែ​ល្វា ឯ​ផ្លែ​ល្អ នោះ​ល្អ​ណាស់ ហើយ​ផ្លែ​អាក្រក់ ក៏​អាក្រក់​ណាស់​ដែរ នឹង​បរិភោគ​មិន​បាន ពី​ព្រោះ​អាក្រក់​ក្រៃ​ពេក។  នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា  ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដូច​ជា​ឯង​បាន​ស្គាល់​ផ្លែ​ល្វា​ល្អ​នេះ អញ​ក៏​នឹង​ស្គាល់​ពួក​យូដា ដែល​ត្រូវ​គេ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​នោះ​ដែរ ដើម្បី​នឹង​ប្រោស​ឲ្យ​គេ​បាន​សេចក្តី​ល្អ គឺ​ជា​ពួក​អ្នក​ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ទី​នេះ ទៅ​ដល់​ស្រុក​ខាល់ដេ​ហើយ  ដ្បិត​អញ​នឹង​តាំង​ភ្នែក​មើល​តាម​គេ ឲ្យ​បាន​សេចក្តី​ល្អ ហើយ​នឹង​នាំ​គេ​មក​ក្នុង​ស្រុក​នេះ​វិញ អញ​នឹង​ស្អាង​គេ​ឡើង មិន​រុះ​វិញ​ឡើយ ក៏​នឹង​ដាំ​គេ​ចុះ ឥត​រំលើង​ចេញ​ដែរ  អញ​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​អញ​ថា ជា​ព្រះយេហូវ៉ា នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត។  ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេចយូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូសាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​នឹង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង  អញ​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី​វិញ​ឲ្យ​បាន​សេចក្តី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀលត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុចអាល ហើយ​ជា​ទី​ផ្តាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​អញ​នឹង​បណ្តេញ​ទៅ​នោះ ១០ អញ​នឹង​ចាត់​ប្រើ​ដាវ និង​សេចក្តី​អំណត់អត់ ហើយ​អាសន្នរោគ ឲ្យ​នៅកណ្តាល​ពួក​គេ ដរាប​ដល់​គេ​សូន្យ​បាត់​អស់​រលីង​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ដល់​ពួកព្ធយុកោ​គេ​ទៅ។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?
< ការយល់ដឹងអំពីអត្ថបទ >

 

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

 

 

 

Explore More Articles

សក្ខីភាពរបស់លោកយ៉ូហាន-បាទីស្ទ យ៉ូហាន 3:22-30  16 March 2026

សក្ខីភាពរបស់លោកយ៉ូហាន-បាទីស្ទ យ៉ូហាន 3:22-30 16 March 2026

២២ ក្រោយ​នោះ​មក ព្រះយេស៊ូវ និង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ផង ២៣ ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក...

read more
ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម យ៉ូហាន 3:1-21  14 March 2026

ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម យ៉ូហាន 3:1-21 14 March 2026

 ១ រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម ២ លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ...

read more
ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ យ៉ូហាន 2:13-25  13 March 2026

ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ យ៉ូហាន 2:13-25 13 March 2026

១៣ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ១៤ កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះវិហារ ១៥ នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់...

read more