Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អ៊ីស្រាអែលបំភ្លេចព្រះអម្ចាស់របស់ខ្លួន, យេរេមា 18:13-23, 26th, Jan, 2026

by | Jan 23, 2026 | QT Books

<អត្ថបទ>

​     ១៣ ហេតុ​នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ចូរ​ស៊ើប​សួរ​រក​នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ នាង​ក្រមុំ​នៃ​ពួក​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ការ​ដ៏​ពន្លឹក​គួរ​ស្បើម ១៤ តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន នឹង​លែង​មាន​ពី​ថ្ម​នៅ​វាល​បាន​ឬ តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ​អី ១៥ ដ្បិត​ឯ​រាស្ត្រ​អញ​នេះ គេ​បាន​ភ្លេច​អញ​ហើយ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​អស់​ទាំង​ព្រះ​ក្លែងក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ឲ្យ​បាន​ដើរ​វាង​ទៅ​តាម​ផ្លូវ​ច្រក​ដែល​មិន​បាន​លើក​ឡើយ ១៦ ដើម្បី​ឲ្យ​ស្រុក​គេ​បាន​ត្រឡប់​ជា​ទី​ស្រឡាំងកាំង ហើយ​ជា​ទី​ដែល​មនុស្ស​ធ្វើ​ស៊ីសស៊ូស​ឲ្យ​ជានិច្ច អស់​អ្នក​ណា​ដែល​ដើរ​តាម​ស្រុក​នោះ នឹង​ភាំង​ឆ្ងល់ ហើយ​គ្រវី​ក្បាល​ផង ១៧ អញ​នឹង​កំចាត់កំចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំងសត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​អញ​នឹង​បែរ​ខ្នង​ដល់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្តី​វេទនា​នោះ​ឡើយ។១៨ លំដាប់​នោះ​គេ​បបួល​គ្នា​ថា ចូរ​មក យើង​រក​បង្កើត​ឧបាយ​ទាស់​នឹង​យេរេមា​ចុះ ដ្បិត​ក្រឹត្យវិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្តី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះបន្ទូល​ពី​ពួក​ហោរា​ឡើយ ចូរ​មក​ចុះ យើង​នឹង​វាយ​វា​ដោយអណ្តាត កុំ​ឲ្យ​យើង​ស្តាប់​តាម​ពាក្យ​ណា​របស់​វា​ទៀត​ឡើយ។១៩ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រុង​ស្តាប់​ទូលបង្គំ​សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក ដែល​តតាំង​នឹង​ទូលបង្គំ​ផង ២០ តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ​អី ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូលបង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​សូម​សេចក្តី​ល្អ​ឲ្យ​គេ ហើយ​នឹង​បំបែរ​សេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​គេ​ដែរ ២១ ដូច្នេះ​សូម​ទ្រង់​ប្រគល់​កូន​ចៅ​គេ​ដល់​សេចក្តី​អំណត់អត់ហើយ​ខ្លួន​គេ​ដល់​អំណាច​ដាវ​ផង សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួក​កំឡោះៗ​របស់​គេ​ត្រូវ​របួស ដោយ​ដាវ​ក្នុង​សង្គ្រាម ២២ សូម​ឲ្យ​មាន​ឮ​សំរែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ទ្រង់​នាំ​ពួក​ពលទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូលបង្គំ​ហើយ​ក៏​បាន​លាក់​អន្ទាក់ ដើម្បី​នឹង​ទាក់​ជើង​ទូលបង្គំ​ផង ២៣ ប៉ុន្តែ​ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សំឡាប់​ទូលបង្គំ​ហើយ សូម​ទ្រង់​កុំ​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ទ្រង់​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ទ្រង់​វិញ សូម​ទ្រង់​សំរេច​ដល់​គេ ក្នុង​វេលា​ដែល​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ចុះ។

 

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more