Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អញនឹងបោះឯងរាល់គ្នាចេញ, យេរេមា 16:1-13, 20th, Jan, 2026

by | Jan 17, 2026 | QT Books

< អានអត្ថបទ >

 ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា  មិន​ត្រូវ​ឲ្យ​ឯង​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស​កូន​ស្រី​នៅ​ទី​នេះ​ទេ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ហើយ​ពី​ម្តាយ​ដែល​សំរាល​វា​មក និង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​ស្រុក​នេះ​ដូច្នេះ​ថា  គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់​ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ និង​សេចក្តី​អំណត់អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ​ដល់​សត្វ​ហើរ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។  ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ឲ្យ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ព្រោះ​គេ​ឡើយ ដ្បិត​អញ​បាន​ដក​សេចក្តី​សុខ​របស់​អញ គឺ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​អាណិតអាសូរ ចេញ​ពី​ជនជាតិ​នេះ​ហើយ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា  មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​កប់​ខ្មោច​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ដែរ  នឹង​គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ក្នុង​ការ​សោយ​សោក​នោះ ដើម្បី​នឹង​កំសាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​នឹង​គ្មាន​អ្នក​ណា​ជូន​ពែង​រំដោះ​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​គេ​ផង  ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ីលៀង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​នឹង​គេ​ដែរ  ដ្បិត​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង​នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីករាយ និង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្តី​ប្រពន្ធ​ថ្មោងថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។ ១០ លុះ​កាល​ណា​ឯង​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ជនជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះយេហូវ៉ា​មាន​ព្រះបន្ទូល​ពី​គ្រប់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ​ទាស់​នឹង​យើង​ដូច្នេះ តើ​យើង​មាន​សេចក្តី​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​យើង ១១ នោះ​ឯង​ត្រូវ​ប្រាប់​គេ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គឺ​ដោយ​ព្រោះ​ពួក​ព្ធយុកោ​របស់​ឯង​រាល់​គ្នា​បាន​បោះបង់​ចោល​អញ ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព​ហើយ​ថ្វាយបង្គំ​ដល់​វា​ផង គេ​បាន​បោះបង់​ចោល​អញ ឥត​ដែល​រក្សា​ច្បាប់​អញ​ឡើយ ១២ ហើយ​ចំណែក​ឯង​រាល់​គ្នា​នោះ​បាន​ប្រព្រឹត្ត​អាក្រក់ លើស​ជាង​ពួក​ព្ធយុកោ​ឯង​ទៅ​ទៀត ដ្បិត​មើល ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​តែ​សេចក្តី​រឹងចចេស នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​ឯង​រៀង​ខ្លួន ដល់ម៉្លេះ​បាន​ជា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ ១៣ ហេតុ​នោះ​អញ​នឹង​បោះ​ឯង​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​១​ដែល​ឯង ឬ​ពួក​ព្ធយុកោ​ឯង​មិន​បាន​ស្គាល់​ឡើយ ហើយ​នៅ​ទី​នោះ ឯង​រាល់​គ្នា​នឹង​គោរព​ប្រតិបត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ព្រោះ​អញ​នឹង​មិន​អាណិត​ដល់​ឯង​ទេ។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

អញនឹងបោះឯងរាល់គ្នាចេញ

យេរេមាត្រូវធ្វើជាអ្នកបង្ហាញនិមិត្ដសញ្ញា ដើម្បីដាស់តឿនពួកយូដា អោយពួកគេផ្លាស់ប្រែចិត្ដ ហើយអោយបានដឹងរឿងរ៉ាវដែលនឹងមកដល់ពួកគេ។ទី១.គឺគាត់មិនត្រូវរៀបការមានកូនចៅទេ នេះជាការព្រមានដល់ពួកមនុស្សទាំងអស់ ពួកអ្នកដែលមានគ្រួសារ នឹងមានការលំបាកខ្លាំងណាស់នៅជំនុំជម្រះមកដល់។ទី២.មិនត្រូវចូលរួមពិធីបុណ្យសព ដែលការព្រមានថានៅពេលយូដាធ្លាក់ចុះនោះនឹងគ្មានពិធីបុណ្យសពទេ អ្នកស្លាប់ទាំងនោះត្រូវទុកចោលកណ្ដាលវាល។ទី៣.មិនត្រូវចូលរួមពិធីជប់លៀងណាមួយទេ នេះជាសញ្ញាបា្រប់ថា មិនយូរប៉ុន្មានទេភាពរុងរឿងទាំងនេះនឹងត្រូវរលាយបាត់អស់ពីពួកយូដា។ ពួកប្រជារាស្ដ្របានសួរលោកពីអាកប្បកិរិយាដ៏ចម្លែករបស់គាត់ ពីរបៀបនៃការពន្យល់សកម្មភាពរបស់គាត់ នោះគាត់ត្រូវពន្យល់ដោយស្មោះត្រង់។យេរេមាត្រូវប្រាប់ពួកគេថា ការជំនុំជម្រះនេះកើតឡើងដោយព្រោះតែគេបានប្រឆាំងទាស់នឹងព្រះ ហើយដើរតាមព្រះក្លែងក្លាយ។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more