< អានអត្ថបទ >
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ទុក្ខលំបាករបស់យេរេមា លោកយេរេមាបានរទូរទាំម្ដងទៀតដោយសារតែរឿងអយុត្ដិធម៌ដែលគាត់បានទទួល។គាត់មិនដែលធ្វើការអាក្រក់ចំពោះអ្នកណាម្នាក់ទេ ហើយការពិត ថែមទាំងបានទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេទៀត ប៉ុន្ដែណពួកគេបែរជាស្អប់គាត់ទៅវិញ។គេខឹងនឹងគាត់ ពីព្រោះគាត់បានបើកកកាយអំពើបាបរបស់ពួកគេ ហើយចេះតែប្រកាសពីព្រះបន្ទូលរបស់ព្រះពីការជំនុំជម្រះ។ព្រះមានបន្ទូលថា នឹងមានសត្រូវចូលមកឈ្លានពានឆក់ប្លន់ទ្រព្យសម្បត្ដិ។លោកដឹងថា ព្រះបានដឹងគ្រប់រឿងរ៉ាវទាំងអស់ គាត់សុំអោយព្រះអង្គការពារគាត់ពីសេចក្ដីស្លាប់ ហើយបំផ្លាញ់អ្នកដែលយាយីគាត់ផង។លោកយេរេមាមានភាពសប្បាយជាខ្លាំងដែលបានធ្វើជាអ្នកនាំសា នាំព្រះបន្ទូលរបស់ព្រះទៅកាន់ប្រជារាស្ដ្របានឮពីពត៌មាននោះហើយ និងដឹងថា គាត់ខឹងនឹងពួកគេដោយសារអំពើបាបរបស់ពួកគេ។នៅពេលយេរេមាធ្លាក់ទឹកចិត្ដ ហើយកណ្ដោចកណ្ដែង គាត់គិតថា សូម្បីតែព្រះក៍បោះបង់គាត់ចោលដែរ។អារម្មណ៍យល់ថា គាត់ជាមនុស្សម្នាក់ដែលកំពុងតែស្រេកទឹក ប៉ុន្ដែពេលដែលបានមកដល់អូរមួយ ស្រាប់តែអូរនោះបែជាគ្មានទឹកទៅវិញ។ព្រះបានប្រាប់គាត់វិញថា អោយគាត់ឈប់និយាយពាក្យមិនបានការ ដែលធ្វើអោយកំសត់ខ្លួននោះតទៅទៀត គាត់ត្រូវតែនិយាយពាក្យចាំបាច់ ក្នុងនាមជាអ្នកបម្រើដ៍ស្មោះត្រង់របស់ព្រះអង្គ។គាត់មិនត្រូវយកគំរូដូចមនុស្សទាំងនោះទេ គឺពួកគេទេដែលត្រូវយកគំរូតាមគាត់វិញ។បើពួកគេនៅតែប្រឆាំងនឹងគាត់ព្រះនឹងការពារគាត់ជាមិនខានឡើយ។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។
|
អញនឹងបោះឯងរាល់គ្នាចេញ, យេរេមា 16:1-13, 20th, Jan, 2026
< អានអត្ថបទ > ១ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា ២ មិនត្រូវឲ្យឯងយកប្រពន្ធ ឬបង្កើតកូនប្រុសកូនស្រីនៅទីនេះទេ ៣ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ហើយពីម្តាយដែលសំរាលវាមក...



