Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ទុក្ខលំបាករបស់យេរេមា, យេរេមា 15:10-21, 19th, Jan, 2026

by | Jan 17, 2026 | QT Books

< អានអត្ថបទ >

១០ ម៉ែ​អើយ វរហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ​គេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា ១១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ចំរើន​កំឡាំង​ឯង ឲ្យ​បាន​សេចក្តី​ល្អ​ទៅ​មុខពិត​ប្រាកដ​ជា​អញ​នឹង​បណ្តាល​ឲ្យ​ពួក​ខ្មាំងសត្រូវ​មក​អង្វរ​ដល់​ឯង​ក្នុង​គ្រា​អាក្រក់ ហើយ​ក្នុង​គ្រា​វេទនា។១២ តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង​ហើយ​នឹង​លង្ហិន​បាន​ឬ​ទេ ១៣ ឯ​ធនធាន និង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំដែន​របស់​ឯង ១៤ អញ​នឹង​ឲ្យ​ឯង​ឆ្លង​ទៅ​ជា​មួយ​នឹង​ពួក​ខ្មាំងសត្រូវ​ឯង ដល់​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្តី​កំហឹង​របស់​អញ ភ្លើង​នោះ​នឹង​ឆេះ​ដល់​ឯង​រាល់​គ្នា។១៥ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ហើយ​ប្រោស​ទូលបង្គំ​ផង សូម​សងសឹក​នឹង​ពួក​អ្នក​ដែល​បៀតបៀន​ទូលបង្គំ សូម​កុំ​ដក​ទូលបង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូលបង្គំ​រង​ទ្រាំ​សេចក្តី​ដំនៀល ដោយ​យល់​ដល់​ទ្រង់ ១៦ ទូលបង្គំ​បាន​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះបន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីករាយ​ចិត្ត​ដល់​ទូលបង្គំ ដ្បិត​ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​អើយ ទូលបង្គំ​បាន​ហៅ​តាម​ព្រះនាម​ទ្រង់ ១៧ ទូលបង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោតកព្ឆោង​នោះ​ឡើយ គឺ​ទូលបង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្តី​គ្នាន់ក្នាញ់ ១៨ ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​ព្រួយ នៅ​ជានិច្ច ហើយ​របួស​ទូលបង្គំ​មើល​មិន​ជា ក៏​មិន​ព្រម​សះ​សោះ​ដូច្នេះ តើ​ទ្រង់​នឹង​បាន​ដូច​ជា​សេចក្តី​បញ្ឆោត ដល់​ទូលបង្គំ​ជា​ពិត គឺ​ដូច​ជា​ទឹក​ដែល​មិន​ទៀង​ឬ។ ១៩ ហេតុ​នោះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា បើ​ឯង​នឹង​វិល​មក​វិញ នោះ​អញ​នឹង​នាំ​ឯង​ទៀត ដើម្បី​ឲ្យ​ឯង​បាន​ឈរ​នៅ​មុខ​អញ ហើយ​បើ​ឯង​នឹង​ញែក​របស់​ថ្លៃ​វិសេស​ចេញ​ពី​របស់​ស្មោកគ្រោក នោះ​ឯង​នឹង​បាន​ដូច​ជា​មាត់​អញ គេ​នឹង​វិល​មក​ឯ​ឯង​វិញ តែ​ឯង​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ ២០ អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រាវុធ​ដល់​ជនជាតិ​នេះ គេ​នឹង​ច្បាំង​នឹង​ឯង តែ​មិន​អាច​នឹង​ឈ្នះ​បាន​ទេ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯងដើម្បី​នឹង​ជួយ​សង្គ្រោះហើយ​ប្រោស​ឯង​ឲ្យ​រួចនេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ២១ អញ​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ ហើយ​នឹង​លោះ​ឯង​ចេញ​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ដែល​គួរ​ស្ញែង​ខ្លាច។

 

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ទុក្ខលំបាករបស់យេរេមា

      លោកយេរេមាបានរទូរទាំម្ដងទៀតដោយសារតែរឿងអយុត្ដិធម៌ដែលគាត់បានទទួល។គាត់មិនដែលធ្វើការអាក្រក់ចំពោះអ្នកណាម្នាក់ទេ ហើយការពិត ថែមទាំងបានទូលអង្វរព្រះជាម្ចាស់ជំនួសពួកគេទៀត ប៉ុន្ដែណពួកគេបែរជាស្អប់គាត់ទៅវិញ។គេខឹងនឹងគាត់ ពីព្រោះគាត់បានបើកកកាយអំពើបាបរបស់ពួកគេ ហើយចេះតែប្រកាសពីព្រះបន្ទូលរបស់ព្រះពីការជំនុំជម្រះ។ព្រះមានបន្ទូលថា នឹងមានសត្រូវចូលមកឈ្លានពានឆក់ប្លន់ទ្រព្យសម្បត្ដិ។លោកដឹងថា ព្រះបានដឹងគ្រប់រឿងរ៉ាវទាំងអស់ គាត់សុំអោយព្រះអង្គការពារគាត់ពីសេចក្ដីស្លាប់ ហើយបំផ្លាញ់អ្នកដែលយាយីគាត់ផង។លោកយេរេមាមានភាពសប្បាយជាខ្លាំងដែលបានធ្វើជាអ្នកនាំសា នាំព្រះបន្ទូលរបស់ព្រះទៅកាន់ប្រជារាស្ដ្របានឮពីពត៌មាននោះហើយ និងដឹងថា គាត់ខឹងនឹងពួកគេដោយសារអំពើបាបរបស់ពួកគេ។នៅពេលយេរេមាធ្លាក់ទឹកចិត្ដ ហើយកណ្ដោចកណ្ដែង គាត់គិតថា សូម្បីតែព្រះក៍បោះបង់គាត់ចោលដែរ។អារម្មណ៍យល់ថា គាត់ជាមនុស្សម្នាក់ដែលកំពុងតែស្រេកទឹក ប៉ុន្ដែពេលដែលបានមកដល់អូរមួយ ស្រាប់តែអូរនោះបែជាគ្មានទឹកទៅវិញ។ព្រះបានប្រាប់គាត់វិញថា អោយគាត់ឈប់និយាយពាក្យមិនបានការ ដែលធ្វើអោយកំសត់ខ្លួននោះតទៅទៀត គាត់ត្រូវតែនិយាយពាក្យចាំបាច់ ក្នុងនាមជាអ្នកបម្រើដ៍ស្មោះត្រង់របស់ព្រះអង្គ។គាត់មិនត្រូវយកគំរូដូចមនុស្សទាំងនោះទេ គឺពួកគេទេដែលត្រូវយកគំរូតាមគាត់វិញ។បើពួកគេនៅតែប្រឆាំងនឹងគាត់ព្រះនឹងការពារគាត់ជាមិនខានឡើយ។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4        06  March 2026

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង...

read more
ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11   05 March 2026

ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11 05 March 2026

១ នេះ​ជា​សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ២ ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត...

read more
អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20  04 March 2026

អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20 04 March 2026

១ ខ្ញុំ​បន្លឺ​សំឡេង អំពាវនាវ​ដល់​ព្រះខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ ២ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះអម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ...

read more