Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបានធានានិងលោកយេរេមា,យេរេមា 12:7-17, 12th, Jan, 2026

by | Jan 12, 2026 | QT Books

< អានអត្ថបទ >

       អញ​បាន​លះលែង​គ្រួសារ​របស់​អញ​ហើយ ក៏​បាន​បោះបង់​ចោល​មរដក​របស់​អញ​ដែរ ឯ​អ្នក​ស្ងួន​សំឡាញ់​នៃ​ដួង​ចិត្ត​អញ នោះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​ផង ពួក​ដែល​ជា​មរដក​របស់​អញ គេ​បាន​ត្រឡប់​ដូច​ជា​សិង្ហ​នៅ​ក្នុង​ព្រៃ​ដល់​អញ គេ​បាន​បព្ចោញ​សំឡេង​ទាស់​នឹង​អញ ហេតុ​នោះ​បាន​ជា​អញ​ស្អប់​គេ  ពួក​ដែល​ជា​មរដក​របស់​អញ បាន​ត្រឡប់​ជា​សត្វ​ហើរ​សម្បុរ​ពញ្លក់​ដែល​ចាប់​រំពា អស់​ទាំង​សត្វ​ហើរ​ដែល​ចាប់​រំពា​បាន​ឡោមព័ទ្ធ​វា​ហើយចូរ​ទៅ​ប្រមូល​អស់​ទាំង​សត្វ​ជើង​៤​នាំ​មក​ឲ្យ​ហែក​ស៊ីចុះ ១០ មាន​អ្នក​គង្វាល​ជា​ច្រើន​បាន​បំផ្លាញ​ចំការ​ទំពាំងបាយជូរ​របស់​អញ គេ​បាន​ជាន់​ឈ្លី​ដី​ជា​ចំណែក​របស់​អញ គេ​បាន​ធ្វើ​ឲ្យ​ចំណែក​ដែល​គាប់​ចិត្ត​អញ ទៅ​ជា​ទី​ខូចបង់​ហើយ ១១ គេ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទី​អន្តរធាន ទី​នោះ​សោយ​សោក​រក​អញ ដោយ​ត្រូវ​ខូចបង់ ស្រុក​ទាំង​មូល​ត្រូវ​អន្តរធាន​ទៅ ដោយ​ព្រោះ​គ្មាន​មនុស្ស​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ១២ មាន​ពួក​ទ័ព​បំផ្លាញ​ឡើង​មក​លើ​គ្រប់​ទាំង​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោស្ថាន ដ្បិត​ដាវ​នៃ​ព្រះយេហូវ៉ា​កំពុង​តែ​ស៊ី ចាប់​តាំង​ពី​ចុង​ស្រុក​ម្ខាង ទៅ​ដល់​ចុង​ស្រុក​ម្ខាង ឥត​មាន​មនុស្ស​ណា​មាន​សេចក្តី​សុខ​ឡើយ ១៣ គេ​បាន​សាបព្រោះ​ស្រូវសាលី តែ​ច្រូត​បាន​បន្លា​វិញ គេ​បាន​ខំ​ធ្វើ​ទាល់​តែ​ឈឺ​ខ្លួន ឥត​បាន​ផល​ប្រយោជន៍​អ្វី​សោះ ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស ចំពោះ​ផល​របស់​ឯង​ដែរ​ដោយ​ព្រោះ​សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះយេហូវ៉ា។១៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ពាល់​ប៉ះ​ដល់​មរដក​ដែល​អញ​បាន​ចែក​ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​អញ​ឲ្យ​គ្រង​បាន នោះ​មើល អញ​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​នឹង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្តាល​គេ​ដែរ ១៥ រួច​ក្រោយ​ដែល​អញ​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​អញ​នឹង​ត្រឡប់​ចិត្ត មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នា​ដល់​មរដក​របស់​គេ ហើយ​ដល់​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង ១៦ យ៉ាង​នោះ​បើ​គេ​នឹង​ខ្នះខ្នែង​រៀន​តាម​ផ្លូវ​របស់​រាស្ត្រ​អញ ឲ្យ​អស់​ពី​ចិត្ត ហើយ​នឹង​ស្បថ​ដោយ​នូវ​ឈ្មោះ​អញ​ថា ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ បែប​ដូច​ជា​គេ​បាន​បង្រៀន​រាស្ត្រ​អញ ឲ្យ​ស្បថ​ដោយ​នូវ​ព្រះបាល​ដែរ នោះ​គេ​នឹង​បាន​ស្អាង​ឡើង នៅ​កណ្តាល​រាស្ត្រ​អញ​ជា​ពិត ១៧ តែ​បើ​គេ​មិន​ព្រម​ស្តាប់​តាម​ទេ នោះ​អញ​នឹង​ដក​រំលើង​សាសន៍​នោះ​ទៅ គឺ​ទាំង​ដក​រំលើង ហើយ​បំផ្លាញ​ផង នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។

 

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

​​​​     ព្រះបានធានានិងលោកយេរេមា

ព្រះបានធានានឹងលោកយេរេមាថា យុត្ដិធម៌នៅតែមានជានិច្ចព្រះអង្គនឹងដាក់ទណ្ឌកម្មមនុស្សទុច្ចរិតតាមពេលវេលាដ៏សមរម្យរបស់ព្រះអង្គ។ យូដាអាចប្រៀបធៀបទៅនឹងមនុស្សក្នុងគ្រួសាររបស់ព្រះ និងជាអ្នកដែលព្រះអង្គស្រលាញ់បំផុត ប៉ុន្ដែពួកបានប្រឆាំងនឹងទ្រង់ដូចជាសត្វសាហាវ​ឬដូចសត្វត្មាត។ ហេតុនេះព្រះនឹងប្រើសត្វសាហាវទាំងនោះ(សាសន៍ដទៃជាសត្រូវ)អោយមកខាំស៊ីជាអាហារ។ តាមរូបភាពផ្សេងទៀត យូដាប្រៀបដូចទៅនឹងចម្ការទំពាំងបាយជូររបស់ព្រះជាម្ចាស់។ប៉ុន្ដែពួកអ្នកដឹកនាំប្រទេសជាតិបានជាន់កម្ទេចចម្ការទំពាំងបាយជូរនេះចោល បន្ទាប់មកពួកខ្មាំងសត្រូវនឹងចូលមក បំផ្លាញចម្ការនោះចោលទាំងស្រុង។យូដានឹងបានទទួលនៅផ្លែផ្កានៃអំពើបាបរបស់ខ្លួនជាមិនខាន។ តែមិនមែនត្រឹមតែយូដាទេ ដែលត្រូវគេដណ្ដើមទឹកដីនោះសូម្បីអ្នកជិតខាងយូដាក៍ដូច្នោះដែរ។ ទោះបីជាយ៉ាងណា បើមានសាសន៍ណាដែលបដិសេធព្រះបាល ហើយស្បថចំពោះព្រះយេហូវ៉ាថានឹងចុះចូលចំពោះព្រះអង្គ នោះទ្រង់នឹងនាំគេត្រឡប់មកស្រុកកំណើតរបស់គេវិញដូចយូដាដែរ។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more