Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេហូវ៉ាបង្ខូចសេចក្តីអំនួតរបស់យូដា,យេរេមា 13:1-14, 13th,Jan, 2026

by | Jan 12, 2026 | QT Books

< អានអត្ថបទ >

 ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថាចូរ​ទៅ​ទិញ​សំពត់​ទេស​ឯក​សំរាប់​ក្រវាត់​ខ្លួន ហើយ​ក្រវាត់​នៅ​ចង្កេះ​ឯង​ទៅ កុំ​ឲ្យ​បោក​ទឹក​ឡើយ  ដូច្នេះ ខ្ញុំ​ក៏​ទិញ​សំពត់​១​មក​ក្រវាត់​នៅ​ចង្កេះ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា  រួច​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា  ចូរ​យក​សំពត់​ក្រវាត់​ដែល​បាន​ទិញ​នោះ ដែល​នៅ​ចង្កេះ​ឯង ហើយ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត លាក់​ទុក​នៅ​ក្នុង​ក្រហែង​ថ្ម​នៅ​ទី​នោះ​ទៅ    ដូច្នេះ ខ្ញុំ​ក៏​ទៅ​លាក់​សំពត់​នោះ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់​មក  ក្រោយ​មក​ជា​យូរ​ថ្ងៃ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់ ដែល​អញ​បាន​បង្គាប់ ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ  ខ្ញុំ​ក៏​ទៅ​ដល់​ទន្លេ​អ៊ើប្រាត ជីក​យក​សំពត់​ក្រវាត់ ពី​កន្លែង​ដែល​ខ្ញុំ​បាន​លាក់​ទុក​នោះ ហើយ​មើល សំពត់​នោះ​ខូច​ហើយ គ្មាន​ប្រយោជន៍​ទៀត​សោះ។ គ្រា​នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា  ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះគឺ​បែប​យ៉ាង​នេះ​ដែល​អញ​នឹង​បង្ខូច​សេចក្តី​អំនួត​របស់​ពួក​យូដា និង​សេចក្តី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូសាឡិម​ដែរ ១០ ឯ​ជនជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្តី​រឹងចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ និង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយបង្គំ​ដល់​វា គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត ១១ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​អញ​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល និង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​អញ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​រាស្ត្រ​សំរាប់​អញ ហើយ​ជា​កេរ្តិ៍ឈ្មោះ ជា​សេចក្តី​សរសើរ និង​ជា​សិរីល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។១២ ហេតុ​នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ឯ​អស់​ទាំង​ឪទឹន​នោះ​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំងបាយជូរ ហើយ​គេ​នឹង​ឆ្លើយ​តប​មក​ឯង​ថា តើ​យើង​មិន​ដឹង​ពិត​ថា ឪទឹន​ទាំង​អស់​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំងបាយជូរ​ទេ​ឬ​អី ១៣ រួច​ឯង​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់ ទាំង​ពួក​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​ពួក​សង្ឃ ពួក​ហោរា ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូសាឡិម​ផង បាន​ស្រវឹង​ពេញ​ទី ១៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន​ផង អញ​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ព្រះយេហូវ៉ាបង្ខូចសេចក្តីអំនួតរបស់យូដា

      គាត់យកក្រណាត់ស្អាត១មកក្រវ៉ាត់ចង្កេះ ហើយដើរសំដៅទៅទន្លេ រួចគាត់យកក្រណាត់នោះទៅលាក់ទុកនៅកន្លែង១ក្បែរទន្លេ។ក្រោយមកគាត់ក៍ត្រឡប់ទៅទន្លេនោះម្ដងទៀតហើយយកក្រណាត់ដែលបានលាក់ទុកនោះមកវិញ បង្ហាញអោយហ្វូងមនុស្សបានឃើញ តែក្រណាត់នោះផុយប្រើការលែងកើតហើយ(ឧទាហរណ៍បង្ហាញរបស់លោកយេរេមា)។ការទាំងនេះចង់ពន្យល់បា្រប់ពួកគេថា យូដាគឺជាជាតិសាសន៍មួយដែលគួររក្សាភាពបរិសុទ្ធរបស់ខ្លួន ហើយនៅជាប់ជាមួយនឹងព្រះជាម្ចាស់ តែពេលនេះពួកគេបែជាក្លាយជាជាតិសាសន៍ដែលមិនបរិសុទ្ធហើយគ្មានតម្លៃទៅវិញ។ពួកយូដាបានប្រឆាំងព្រះ ហើយបែរទៅបម្រើព្រះផ្សេង ហេតុនេះពួកយូដានឹងត្រូវគេចាប់យកទៅស្រុកឆ្ងាយ។ព្រះបានណែនាំអោយលោកយេរេមាផ្ដល់ឧទាហរណ៍ទីពីរទៀតសម្រាប់ពួកគេ។ សម្រាប់ពួកយូដា ជាធម្មតាទេពេលពួកគេបានឃើញឪទឹនស្រាមួយមានស្រាពេញ ព្រោះតែពួកគេចូលចិត្ដធ្វើការអាក្រក់។លោកយេរេមាបានពន្យល់ថា

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4        06  March 2026

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង...

read more
ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11   05 March 2026

ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11 05 March 2026

១ នេះ​ជា​សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ២ ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត...

read more
អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20  04 March 2026

អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20 04 March 2026

១ ខ្ញុំ​បន្លឺ​សំឡេង អំពាវនាវ​ដល់​ព្រះខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ ២ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះអម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ...

read more