Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ទ្រង់បានសំដែងឲ្យទូលបង្គំដឹង,យេរេមា 11:14-23, 9th, Jan, 2026

by | Jan 5, 2026 | QT Books

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

<អត្ថបទ>

១៤ ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជនជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​ឡើង​សំឡេង​អំពាវនាវ ឬ​អង្វរ​ឲ្យ​គេ​ដែរ ដ្បិត​នៅ​គ្រា​ដែល​គេ​អំពាវនាវ​ដល់​អញ ដោយ​កើត​មាន​សេចក្តី​វេទនា នោះ​អញ​មិន​ព្រម​ស្តាប់​គេ​ទេ ១៥តើ​ស្ងួន​សំឡាញ់​របស់​អញ​មាន​ការ​អ្វី​នៅ​ក្នុង​ផ្ទះ​អញ​ទៀត ដ្បិត​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​មួយ​នឹង​មនុស្ស​ជា​ច្រើន​ទៅ​ហើយ ឯ​សាច់​ដែល​បាន​ញែក​ជា​បរិសុទ្ធ នោះ​នឹង​បាត់​ពី​មុខ​ឯង​ទៅ​កាល​ណា​ឯង​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ឯង​មាន​ចិត្ត​រីករាយ ១៦ ព្រះយេហូវ៉ា​ទ្រង់​បាន​ដាក់​ឈ្មោះ​ឲ្យ​ឯង​ថា ដើម​អូលីវ​ខ្ចី​ជា​ដើម​ល្អ​មើល មាន​ផ្លែ​ដ៏​ល្អ តែ​ទ្រង់​បាន​បង្កាត់​ភ្លើង​បញ្ឆេះ​អស់​ទៅ ដោយ​សូរ​គ្រុំគ្រាំ​យ៉ាង​ខ្លាំង ហើយ​មែក​វា​ត្រូវ​បាក់​អស់ ១៧ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ដែល​បាន​ដាំ​ឯង ទ្រង់​បាន​ប្រកាស​សេចក្តី​អាក្រក់​ទាស់​នឹង​ឯង​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រាអែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្តាល​ឲ្យ​អញ​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះបាល។១៨ ព្រះយេហូវ៉ា ទ្រង់​បាន​សំដែង ឲ្យ​ខ្ញុំ​ដឹង​ពី​ការ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​កិរិយា​របស់​គេ ១៩ ឯ​ខ្ញុំ​បាន​ដូច​ជា​កូន​ចៀម​ស្លូត ដែល​គេ​នាំ​ទៅ​ឯ​ទី​សំឡាប់ ខ្ញុំ​មិន​បាន​ដឹង​ជា​គេ​គិត​ឧបាយ​ទាស់​នឹង​ខ្ញុំ​សោះ គេ​ថា ចូរ​យើង​បំផ្លាញ​ទាំង​ដើម និង​ផល​ផង ចូរ​យើង​កាត់​វា​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​ទៅ ដើម្បី​មិន​ឲ្យ​អ្នក​ណា​នឹក​ចាំ​ពី​ឈ្មោះ​វា​ទៀត​ឡើយ ២០ តែ ឱ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​ដែល​ជំនុំជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្ត​នឹង​គំនិត​អើយ ទូលបង្គំ​នឹង​ឃើញ​ទ្រង់​សងសឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​របស់​ទូលបង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ ២១ ហេតុ​នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាន៉ាថោត ដែល​រក​ជីវិត​ខ្ញុំ​ដោយ​ពោល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទាយ​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​ទៀត​ឡើយ ក្រែង​ឯង​ស្លាប់​ដោយ​ដៃ​របស់​យើង ២២ គឺ​ហេតុ​នោះ​បាន​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ទោស​គេ ពួក​កំឡោះៗ​នឹង​ស្លាប់​ដោយ​ដាវ ពួក​កូន​ប្រុស​កូន​ស្រី​របស់​គេ​នឹង​ស្លាប់​ដោយ​អំណត់អត់ ២៣ ហើយ​នឹង​គ្មាន​សំណល់​សល់​ដល់​គេ​ឡើយ ដ្បិត​នៅ​ឆ្នាំ​ដែល​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​ក្រុង​អាន៉ាថោត នោះ​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ​ជា​ពិត។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

     ទ្រង់បានសំដែងឲ្យទូលបង្គំដឹង

ការជំនុំជម្រះនេះកើតឡើងគឺដោយសារតែពួកយូដាខ្លួនឯងដែលបានបែរចេញពីព្រះជាម្ចាស់ហើយទៅគោរព ថ្វាយបង្គំដល់ព្រះបាល ដែលជាព្រះនៃជាតិសាសន៍ជុំវិញខ្លួន។ អ្នកភូមិនៅអានាថោត ជាភូមិកំណើតរបស់លោកយេរេមា បានខឹងសម្បានឹងលោកយេរេមាជាខ្លាំង។ពួកគេមិនចូលចិត្ដពីការប្រឆាំងរបស់លោកចំពោះទង្វើថ្វាយបង្គំសាសនាក្លែងក្លាយរបស់ពួកគេឡើយ ហើយម្យ៉ាងវិញទៀតគាត់តែងប្រកាសព្រះបន្ទូលដដែលៗ អំពីការជំនុំជម្រះលើពួកគេ។ នៅពេលព្រះបានប្រាប់អោយលោកយេរេមាដឹងជាមុនអំពីគម្រោងរបស់ពួកគេថា នឹងសម្លាប់គាត់ លោកបានសុំការអន្ដរាគមនពីព្រះក្នុងការការពារអាយុជីវិតលោក។ហើយលោកយេរេមាក៍បានសុំអោយព្រះជាម្ចាស់ដាក់ទោសចំពោះអស់អ្នកដែលបានរៀបចំគម្រោងការ ដើម្បីសម្លាប់គាត់ដែរ។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59     10 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59 10 April 2026

៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ ៤៤ អ្នក​រាល់​គ្នា​មាន​អារក្សសាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក...

read more
ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42     09 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42 09 April 2026

៣១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត...

read more
អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30   08 April 2026

អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30 08 April 2026

២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ ២២ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា...

read more