
| ១ ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងទ្រង់ នោះទ្រង់សុចរិតទេ ប៉ុន្តែទូលបង្គំចង់តែទូលពិភាក្សានឹងទ្រង់ ពីដើមហេតុនៃការណ៍ថា ហេតុអ្វីបានជាដំណើររបស់មនុស្សអាក្រក់តែងតែចំរើនឡើង ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តដោយកំបត់ បាននៅជាឥតកង្វល់ដូច្នេះ ២ ទ្រង់បានដាំគេ អើ គេចាក់ឫសចុះ ហើយក៏ធំឡើង អើ គេកើតផលផង គេយកទ្រង់មកផ្ទាល់នៅមាត់តែឲ្យទ្រង់នៅឆ្ងាយពីចិត្តគេវិញ ៣ តែឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ ទ្រង់ក៏ឃើញ ហើយល្បងលចិត្តទូលបង្គំ ដែលនៅជិតទ្រង់ជាយ៉ាងណា សូមទ្រង់ចាប់កព្ឆាក់គេទៅដូចជាចៀម ដែលសំរាប់នាំទៅសំឡាប់ ហើយតម្រូវគេទុកដល់ថ្ងៃកាប់សំឡាប់ ៤ ស្រុកនេះនឹងត្រូវសោយសោក ហើយតិណជាតិទាំងឡាយនៅពេញស្រុកត្រូវស្វិតក្រៀមទៅដល់កាលណាទៀត សត្វជើង៤ និងសត្វស្លាបទាំងប៉ុន្មាន ត្រូវវិនាសបាត់ទៅ ដោយព្រោះអំពើអាក្រក់របស់ពួកអ្នកដែលនៅក្នុងស្រុកនេះ ដ្បិតគេនិយាយថា ព្រះនឹងមិនឃើញចុងបំផុតរបស់យើងឡើយ។៥ បើឯងបានរត់ជាមួយនឹងពួកថ្មើរជើង ហើយគេបាននាំឲ្យឯងអស់កំឡាំង ដូច្នេះ ធ្វើដូចម្តេចឲ្យឯងប្រណាំងនឹងសេះបាន ហើយបើនៅក្នុងស្រុកដ៏មានសន្តិសុខ ឯងមិនសូវមានសេចក្តីសុខទេ នោះតើឯងនឹងធ្វើដូចម្តេចក្នុងកាលដែលទន្លេយ័រដាន់ជន់ពេញកំឡាំងឡើង ៦ ដ្បិតទោះទាំងពួកបងប្អូនឯង នឹងពួកគ្រួឪពុកឯង ក៏បានប្រព្រឹត្តដោយកំបត់នឹងឯងដែរ គេបានស្រែកហៅយ៉ាងខ្លាំងតាមក្រោយឯងផង តែទោះបើនិយាយពាក្យស្រួលល្អក៏ដោយគង់តែមិនត្រូវជឿតាមគេឡើយ។ |
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3.តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ លោកយេរេមាបានត្អួញត្អែរ និងសួរទៅកាន់ព្រះជាម្ចាស់ថា ហេតុអ្វីបានជាព្រះទុកអោយពួកមនុស្សអាក្រក់ចម្រុងចម្រើនយ៉ាងនេះ? ព្រះជាម្ចាស់បានប្រទានជីវិត ម្ហូបអាហារ ហើយអោយពួកគេមានសាច់ឈាមមាំមួន និងចម្រើនឡើង ទោះបីចិត្ដពួកគេចេញឆ្ងាយពីព្រះក៍ដោយ។ផ្ទុយទៅវិញលោកដែលមានចិត្ដស្មោះត្រង់ចំពោះព្រះ កំពុងរងទុក្ខសោក។ជាការពិត មនុស្សទាំងអស់នៅលើទឹកដីនេះ កំពុងរងវេទនាដោយសារអំពើបាប អំនួត និងអំពើអាក្រក់របស់ពួកគេ។ លោកយេរេមាតែងមានប្រាថ្នាចងអោយពួកមនុស្សអាក្រក់ទាំងនោះបានវិនាសអស់ទៅ។ ព្រះជាម្ចាស់បានឆ្លើយតបនឹងអ្នកបម្រើទ្រង់ ដោយសួរសំណួរពិបាកៗថា បើសិនជាលោកយេរមា មិនអាចទ្រាំទ្រនឹងការប្រឆាំងដ៏តូចរបស់អ្នកភូមិកំណើតខ្លួនបានទេ នោះតើគាត់អាចនឹងប្រឈមមុខជាមួយនឹងការប្រឆាំងរបស់មនុស្សទូទាំងប្រទេសយ៉ាងមិចនឹងកើត។ បើគាត់រត់គិចពីបញ្ហាជាមួយមនុស្សពីរបីនាក់ និងសាច់ញ្ញាតិបងប្អូនមួយចំនួនតូច នោះតើគាត់រស់យ៉ាងមិចនឹងកើតនៅពេលគាត់ជួបប្រទះនឹងសត្វសាហាវទាំងហ្វូងនៅក្នុងព្រៃនោះ។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.