Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ,យេរេមា 12:1-6, 10th, Jan, 2026

by | Jan 8, 2026 | QT Books

< អានអត្ថបទ >

 

 ឱ​ព្រះយេហូវ៉ា​អើយ កាល​ណា​ទូលបង្គំ​ជជែក​ត​នឹង​ទ្រង់ នោះ​ទ្រង់​សុចរិត​ទេ ប៉ុន្តែ​ទូលបង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ទ្រង់ ពី​ដើម​ហេតុ​នៃ​ការណ៍​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ​របស់​មនុស្ស​អាក្រក់​តែងតែ​ចំរើន​ឡើង ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​កំបត់ បាន​នៅ​ជា​ឥត​កង្វល់​ដូច្នេះ  ទ្រង់​បាន​ដាំ​គេ អើ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង អើ គេ​កើត​ផល​ផង គេ​យក​ទ្រង់​មក​ផ្ទាល់​នៅ​មាត់​តែ​ឲ្យ​ទ្រង់​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ  តែ​ឱ​ព្រះយេហូវ៉ា​អើយ​ទ្រង់​ស្គាល់​ទូលបង្គំ​ហើយ ទ្រង់​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូលបង្គំ ដែល​នៅ​ជិត​ទ្រង់​ជា​យ៉ាង​ណា សូម​ទ្រង់​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សំរាប់​នាំ​ទៅ​សំឡាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សំឡាប់  ស្រុក​នេះ​នឹង​ត្រូវ​សោយ​សោក ហើយ​តិណជាតិ​ទាំងឡាយ​នៅ​ពេញ​ស្រុក​ត្រូវ​ស្វិត​ក្រៀម​ទៅ​ដល់​កាល​ណា​ទៀត សត្វ​ជើង​៤ និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន ត្រូវ​វិនាស​បាត់​ទៅ ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​អ្នក​ដែល​នៅ​ក្នុង​ស្រុក​នេះ ដ្បិត​គេ​និយាយ​ថា ព្រះ​នឹង​មិន​ឃើញ​ចុង​បំផុត​របស់​យើង​ឡើយ។បើ​ឯង​បាន​រត់​ជា​មួយ​នឹង​ពួក​ថ្មើរ​ជើង ហើយ​គេ​បាន​នាំ​ឲ្យ​ឯង​អស់​កំឡាំង ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ប្រណាំង​នឹង​សេះ​បាន ហើយ​បើ​នៅ​ក្នុង​ស្រុក​ដ៏​មាន​សន្តិសុខ ឯង​មិនសូវ​មាន​សេចក្តី​សុខ​ទេ នោះ​តើ​ឯង​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​កាល​ដែល​ទន្លេ​យ័រដាន់​ជន់​ពេញ​កំឡាំង​ឡើង  ដ្បិត​ទោះ​ទាំង​ពួក​បង​ប្អូន​ឯង នឹង​ពួក​គ្រួ​ឪពុក​ឯង ក៏​បាន​ប្រព្រឹត្ត​ដោយ​កំបត់​នឹង​ឯង​ដែរ គេ​បាន​ស្រែក​ហៅ​យ៉ាង​ខ្លាំង​តាម​ក្រោយ​ឯង​ផង តែ​ទោះ​បើ​និយាយ​ពាក្យ​ស្រួល​ល្អ​ក៏​ដោយ​គង់​តែ​មិន​ត្រូវ​ជឿ​តាម​គេ​ឡើយ។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ឱព្រះយេហូវ៉ាអើយទ្រង់ស្គាល់ទូលបង្គំហើយ

​  លោកយេរេមាបានត្អួញត្អែរ និងសួរទៅកាន់ព្រះជាម្ចាស់ថា ហេតុអ្វីបានជាព្រះទុកអោយពួកមនុស្សអាក្រក់ចម្រុងចម្រើនយ៉ាងនេះ? ព្រះជាម្ចាស់បានប្រទានជីវិត ម្ហូបអាហារ ហើយអោយពួកគេមានសាច់ឈាមមាំមួន និងចម្រើនឡើង ទោះបីចិត្ដពួកគេចេញឆ្ងាយពីព្រះក៍ដោយ។ផ្ទុយទៅវិញលោកដែលមានចិត្ដស្មោះត្រង់ចំពោះព្រះ កំពុងរងទុក្ខសោក។ជាការពិត មនុស្សទាំងអស់នៅលើទឹកដីនេះ កំពុងរងវេទនាដោយសារអំពើបាប អំនួត និងអំពើអាក្រក់របស់ពួកគេ។ លោកយេរេមាតែងមានប្រាថ្នាចងអោយពួកមនុស្សអាក្រក់ទាំងនោះបានវិនាសអស់ទៅ។ ព្រះជាម្ចាស់បានឆ្លើយតបនឹងអ្នកបម្រើទ្រង់ ដោយសួរសំណួរពិបាកៗថា បើសិនជាលោកយេរមា មិនអាចទ្រាំទ្រនឹងការប្រឆាំងដ៏តូចរបស់អ្នកភូមិកំណើតខ្លួនបានទេ នោះតើគាត់អាចនឹងប្រឈមមុខជាមួយនឹងការប្រឆាំងរបស់មនុស្សទូទាំងប្រទេសយ៉ាងមិចនឹងកើត។ បើគាត់រត់គិចពីបញ្ហាជាមួយមនុស្សពីរបីនាក់ និងសាច់ញ្ញាតិបងប្អូនមួយចំនួនតូច នោះតើគាត់រស់យ៉ាងមិចនឹងកើតនៅពេលគាត់ជួបប្រទះនឹងសត្វសាហាវទាំងហ្វូងនៅក្នុងព្រៃនោះ។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59     10 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59 10 April 2026

៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ ៤៤ អ្នក​រាល់​គ្នា​មាន​អារក្សសាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក...

read more
ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42     09 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42 09 April 2026

៣១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត...

read more
អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30   08 April 2026

អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30 08 April 2026

២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ ២២ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា...

read more