
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) |
| ១៤ ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យឡើងសំឡេងអំពាវនាវ ឬអង្វរឲ្យគេដែរ ដ្បិតនៅគ្រាដែលគេអំពាវនាវដល់អញ ដោយកើតមានសេចក្តីវេទនា នោះអញមិនព្រមស្តាប់គេទេ ១៥តើស្ងួនសំឡាញ់របស់អញមានការអ្វីនៅក្នុងផ្ទះអញទៀត ដ្បិតនាងបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាមួយនឹងមនុស្សជាច្រើនទៅហើយ ឯសាច់ដែលបានញែកជាបរិសុទ្ធ នោះនឹងបាត់ពីមុខឯងទៅកាលណាឯងប្រព្រឹត្តអំពើអាក្រក់ នោះឯងមានចិត្តរីករាយ ១៦ ព្រះយេហូវ៉ាទ្រង់បានដាក់ឈ្មោះឲ្យឯងថា ដើមអូលីវខ្ចីជាដើមល្អមើល មានផ្លែដ៏ល្អ តែទ្រង់បានបង្កាត់ភ្លើងបញ្ឆេះអស់ទៅ ដោយសូរគ្រុំគ្រាំយ៉ាងខ្លាំង ហើយមែកវាត្រូវបាក់អស់ ១៧ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំឯង ទ្រង់បានប្រកាសសេចក្តីអាក្រក់ទាស់នឹងឯងដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្តាលឲ្យអញខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។១៨ ព្រះយេហូវ៉ា ទ្រង់បានសំដែង ឲ្យខ្ញុំដឹងពីការនេះ ទ្រង់បានបង្ហាញឲ្យខ្ញុំឃើញកិរិយារបស់គេ ១៩ ឯខ្ញុំបានដូចជាកូនចៀមស្លូត ដែលគេនាំទៅឯទីសំឡាប់ ខ្ញុំមិនបានដឹងជាគេគិតឧបាយទាស់នឹងខ្ញុំសោះ គេថា ចូរយើងបំផ្លាញទាំងដើម និងផលផង ចូរយើងកាត់វាចេញពីស្ថានរបស់មនុស្សរស់ទៅ ដើម្បីមិនឲ្យអ្នកណានឹកចាំពីឈ្មោះវាទៀតឡើយ ២០ តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលជំនុំជំរះដោយសុចរិត ហើយក៏ល្បងលចិត្តនឹងគំនិតអើយ ទូលបង្គំនឹងឃើញទ្រង់សងសឹកដល់គេជាមិនខាន ដ្បិតទូលបង្គំបានសំដែងដើមហេតុរបស់ទូលបង្គំ ថ្វាយទ្រង់ជ្រាបហើយ ២១ ហេតុនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាន៉ាថោត ដែលរកជីវិតខ្ញុំដោយពោលថា មិនត្រូវឲ្យឯងទាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងឯងស្លាប់ដោយដៃរបស់យើង ២២ គឺហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងធ្វើទោសគេ ពួកកំឡោះៗនឹងស្លាប់ដោយដាវ ពួកកូនប្រុសកូនស្រីរបស់គេនឹងស្លាប់ដោយអំណត់អត់ ២៣ ហើយនឹងគ្មានសំណល់សល់ដល់គេឡើយ ដ្បិតនៅឆ្នាំដែលអញនឹងធ្វើទោសដល់ពួកក្រុងអាន៉ាថោត នោះអញនឹងនាំសេចក្តីអាក្រក់មកលើគេជាពិត។ |
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ទ្រង់បានសំដែងឲ្យទូលបង្គំដឹង ការជំនុំជម្រះនេះកើតឡើងគឺដោយសារតែពួកយូដាខ្លួនឯងដែលបានបែរចេញពីព្រះជាម្ចាស់ហើយទៅគោរព ថ្វាយបង្គំដល់ព្រះបាល ដែលជាព្រះនៃជាតិសាសន៍ជុំវិញខ្លួន។ អ្នកភូមិនៅអានាថោត ជាភូមិកំណើតរបស់លោកយេរេមា បានខឹងសម្បានឹងលោកយេរេមាជាខ្លាំង។ពួកគេមិនចូលចិត្ដពីការប្រឆាំងរបស់លោកចំពោះទង្វើថ្វាយបង្គំសាសនាក្លែងក្លាយរបស់ពួកគេឡើយ ហើយម្យ៉ាងវិញទៀតគាត់តែងប្រកាសព្រះបន្ទូលដដែលៗ អំពីការជំនុំជម្រះលើពួកគេ។ នៅពេលព្រះបានប្រាប់អោយលោកយេរេមាដឹងជាមុនអំពីគម្រោងរបស់ពួកគេថា នឹងសម្លាប់គាត់ លោកបានសុំការអន្ដរាគមនពីព្រះក្នុងការការពារអាយុជីវិតលោក។ហើយលោកយេរេមាក៍បានសុំអោយព្រះជាម្ចាស់ដាក់ទោសចំពោះអស់អ្នកដែលបានរៀបចំគម្រោងការ ដើម្បីសម្លាប់គាត់ដែរ។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.