Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន(ហេព្រើរ 10:19-39)

by | Oct 5, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១៩ ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្តីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ ២០ តាមផ្លូវដែលទ្រង់ បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់ ២១ ហើយដែលមានសំដេចសង្ឃដ៏ធំ១អង្គត្រួតលើដំណាក់ព្រះ ២២ នោះត្រូវឲ្យយើងចូលទៅជិតទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ ព្រមទាំងមានចិត្តប្រោះញែកជាស្អាតរួចពីបញ្ញាចិត្តដែលសៅហ្មងផង ហើយបានលាងរូបកាយនឹងទឹកដ៏ស្អាតដែរ ២៣ ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីបន្ទាល់របស់សេចក្តីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់ ២៤ ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ២៥ ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ ២៦ ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ ២៧ មានតែរង់ចាំ ដោយស្ញែងខ្លាចចំពោះសេចក្តីជំនុំជំរះ និងសេចក្តីសហ័សនៃភ្លើង ដែលរៀបនឹងឆេះដល់អស់ទាំងពួកទាស់ទទឹងផងប៉ុណ្ណោះ ២៨ ឯអ្នកណាដែលក្បត់ក្រឹត្យវិន័យលោកម៉ូសេ នោះបានត្រូវស្លាប់ឥតប្រណី ដោយសេចក្តីបន្ទាល់របស់មនុស្ស២ឬ៣នាក់ ២៩ ចុះតើអ្នករាល់គ្នាស្មានថា គេគួរមានទោសជាធ្ងន់ជាងយ៉ាងណាទៅ ដែលគេជាន់ឈ្លីព្រះរាជបុត្រានៃព្រះ ទាំងរាប់ព្រះលោហិតនៃសេចក្តីសញ្ញា ដែលបានញែកគេចេញជាបរិសុទ្ធ ទុកដូចជារបស់ប្រើធម្មតា ហើយត្មះតិះដៀលដល់ព្រះវិញ្ញាណដ៏មានព្រះគុណផងនោះ ៣០ ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានព្រះបន្ទូលថា «សេចក្តីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ហើយ១ទៀតថា «ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់» ៣១ រីឯការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តនៃព្រះដ៏មានព្រះជន្មរស់នៅ នោះគួរស្ញែងខ្លាចណាស់។
៣២ ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ ៣៣ ដោយសារគេយកអ្នករាល់គ្នាទុកជាល្បែងមើលលេង ទាំងត្មះតិះដៀល ហើយធ្វើទុក្ខដល់អ្នករាល់គ្នានោះម្យ៉ាង ហើយមួយទៀត ដោយអ្នករាល់គ្នាបានភប់ប្រសព្វនឹងពួកអ្នក ដែលត្រូវទុក្ខលំបាកដូច្នោះម្យ៉ាងផង ៣៤ ដ្បិតអ្នករាល់គ្នាមានចិត្តអាណិតអាសូរ ដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថា ខ្លួនមានទ្រព្យសម្បត្តិ ដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង នៅឯស្ថានសួគ៌ ៣៥ ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ៣៦ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ ៣៧ ពីព្រោះនៅតែបន្តិចទៀត «នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ ៣៨ តែពួកមនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ បើអ្នកណាថយទៅវិញ នោះចិត្តអញគ្មានសេចក្តីអំណរចំពោះអ្នកនោះទេ» ៣៩ តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្តីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។

តើទ្រង់នឹងប្រទានព្រះបន្ទូលអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានព្រះបន្ទូលនេះមកខ្ញុំ?

តើខ្ញុំគួរអនុវត្តព្រះបន្ទូលដែលព្រះអង្គប្រទានមកខ្ញុំដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

ពាក្យ​ដាស់តឿន​ឲ្យ​មាន​ជំនឿ​ខ្ជាប់ខ្ជួន

នៅសេចក្ដីសញ្ញាចាស់ព្រះបានកម្រិតការចូលទៅក្នុងទីកន្លែងតំណាងវត្ដមានរបស់ព្រះ គឺមានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចឆ្លងកាត់វាំងននបាំងខណ្ឌទ្វារចូលទៅក្នុងទីបរិសុទ្ធបំផុត និងចំពោះតែពេលកំណត់ហើយនៅក្នុងលក្ខខណ្ឌយ៉ាងតឹងរឹងបំផុត។ប៉ុន្ដែពេលនេះការសុគតរបស់ព្រះយេស៊ូវគ្រីស្ទបានលោះបាបអោយរួចអស់ និងបើកផ្លូវអោយប្រជារាស្ដ្រនៃព្រះអាចនឹងចូលទៅរកព្រះអង្គបាន។ដើម្បីយកជ័យជម្នះលើភាពទន់ខ្សោយពីការអស់សង្ឃឹម ពួកគេត្រូវជឿជាក់យ៉ាងមាំលើព្រះបន្ទូលសន្យារបស់ព្រះ ដោយជួយគ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃ ហើយនឹងជួបជុំគ្នាជាទៀងទាត់ ដើម្បីនឹងលើកទឹកចិត្ដគ្នាក្នុងជំនឿ។ការនេះចង់ព្រមានដល់អ្នកដែលចង់វិលត្រឡប់ទៅសាសនាចាស់វិញថា គ្មានផ្លូវណាអាចនាំអោយអ្នកបានសេចក្ដីសង្គ្រោះទេ ក្រៅពីព្រះគ្រីស្ទ។ បើពួកអ្នកបដិសេធព្រះយេស៊ូវគឺអ្នកជួបតែការជំនុំជម្រះប៉ុណ្ណោះ។សូម្បីនៅក្នុងសម័យសញ្ញាចាស់ក៍ពួកអ្នកដែលប្រឆាំងក៍ត្រូវសម្លាប់ដែរ ទំរាំអ្នកដែលបានឆ្លងកាត់បទពិសោធន៍ព្រះគុណរបស់ព្រះ ហើយប្រែក្លាយជាបដិសេធទ្រង់វិញនោះ។ព្រះបន្ទូលព្រះបានលើកទឹកចិត្ដដល់អ្នកអានរាល់គ្នាថា កុំអោយបោះបង់ចោលព្រះយេស៊ូវ ដោយបានរំលឹកពួកគេពីអ្វីដែលបានលះបង់ ដើម្បីបុព្វហេតុរបស់ព្រះអង្គ។គេបានទ្រាំទ្រនឹងការមើលងាយ អំពើហឹង្សា ជាប់គុក ព្រោះតែគេជឿជាក់ថា គេនឹងបានទទួលរង្វាន់ដ៏អស់កល្បជានិច្ច។ការអត់ធ្មត់ ទ្រាំទ្រជារឿងចាំបាច់ណាស់ ព្រោះថា គេត្រូវតែរងចាំមួយរយៈមុននឹងព្រះបន្ទូលសន្យាបានសម្រេច។សម្រាប់គ្រីស្ទបរិស័ទ គេនឹងទទួលបានរង្វាន់នៅពេលព្រះគ្រីស្ទយាងត្រឡប់មកវិញ គឺក្រោយពេលព្រះអង្គជំនុំជម្រះពួកអ្នកដែលតស៊ូក្នុងជំនឿ និងពួកអ្នកត្រឡប់ក្រោយវិញ។

សួរព្រះម្តងទៀត

ការអធិស្ឋាន

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more