Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥១៦ ការកកើតឡើងវិញនៃកុលសម្ព័ន្ធបេនយ៉ាមីន(ចៅហ្វាយ21:16-25)

by | Sep 16, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១៦ ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ ១៧ គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នក ដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ ១៨ ប៉ុន្តែខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន) ១៩ រួចគេប្រាប់ថា មើល រាល់តែឆ្នាំគេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលនៅខាងជើងបេត-អែល ហើយខាងកើតផ្លូវ ដែលឡើងពីបេត-អែលទៅឯស៊ីគែម និងខាងត្បូងល្បូណា ២០ ដូច្នេះគេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចំការទំពាំងបាយជូរទៅ ២១ ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ ២២ បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នា ដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន ២៣ ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង ២៤ នៅគ្រានោះពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ និងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។
២៥ នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា។:៚

តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?

តើខ្ញុំគួររស់នៅជាមួយពាក្យទាំងនេះដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

          ការ​កកើត​ឡើង​វិញ​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន

នៅក្នុងជំពូកចុងក្រោយនេះបានពិពណ៌នាអំពីការប៉ុនប៉ងអស់សង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលក្នុងការស្វែងរកប្រពន្ធសម្រាប់ពួកបេនយ៉ាមីនដែលនៅសេសសល់បន្ទាប់ពីការបំផ្លាញកុលសម្ព័ន្ធមួយនេះ។ ពួក​គេ​ប្រើ​វិធី​ពីរ​យ៉ាង៖ ទី​មួយ​សម្លាប់​បុរស និង​ស្ត្រី​មិន​ព្រហ្មចារី​នៅ​ស្រុក​យ៉ាបេស-កាឡាដ ហើយ​ប្រគល់តែក្រមុំ​ព្រហ្មចារី​ដល់ពួកប្រុសៗ​បេនយ៉ាមីន និង​ទីពីរ​រៀបចំ​ឲ្យ​ពួក​បេនយ៉ាមីន​ចាប់​ប្រពន្ធ​ពី​ពិធី​បុណ្យ​នៅ​ស៊ីឡូ។ ជំពូកនេះបញ្ចប់ដោយសង្កត់ធ្ងន់លើភាពខ្វះខាតនៃភាពជាអ្នកដឹកនាំ និងការគិតតែពីខ្លួនឯងជាធំនៅក្នុងសម័យកាលនោះ ដោយនិយាយថា “នៅសម័យនោះគ្មានស្តេចនៅក្នុងអ៊ីស្រាអែលទេ មនុស្សគ្រប់គ្នាបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងភ្នែករបស់ខ្លួនឯងតែប៉ុណ្ណោះ”។ -យើងមិនអាចសម្រេចលើគំនិតរបស់យើងផ្ទាល់ថា ត្រឹមត្រូវក្នុងកិច្ចការទាំងឡាយចំពោះអ្នកដទៃឡើយ ហើយយើងក៍មិនអាចកាត់ទោសអ្នកដទៃបានដែរគឺមានតែព្រះមួយប៉ុណ្ណោះដែលអាចសម្រេចការទាំងនេះបាន (ម៉ាថាយ ៧:១) ។

សួរព្រះម្តងទៀត

ការអធិស្ឋាន

 

Explore More Articles

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30    20 June 2026

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ...

read more
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26    19 June 2026

កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26 19 June 2026

១៨ ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន ១៩ គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ...

read more
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17    18 June 2026

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

១ ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ...

read more