Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ការកកើតឡើងវិញនៃកុលសម្ព័ន្ធបេនយ៉ាមីន(ចៅហ្វាយ21:1-15)

by | Sep 15, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១ រីឯពួកបណ្តាជន ជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង ២ គេក៏មកដល់បេត-អែល អង្គុយនៅទីនោះចំពោះព្រះ ដរាបដល់ល្ងាច ព្រមទាំងបន្លឺសំឡេងយំជាខ្លាំងថា ៣ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ហេតុអ្វីបានជាសេចក្តីនេះកើតមកក្នុងសាសន៍អ៊ីស្រាអែល ឲ្យត្រូវបាត់ពូជអំបូរ១ក្នុងសាសន៍យើងខ្ញុំនៅថ្ងៃនេះដូច្នេះ ៤ ដល់ថ្ងៃស្អែកគេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត និងដង្វាយមេត្រី ៥ នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ ៦ ហើយពួកកូនចៅអ៊ីស្រាអែល ក៏នឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនគេ ដោយពាក្យថា នៅថ្ងៃនេះ ពូជអំបូរមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ ៧ ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេ ដែលនៅសល់បាន ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ។
៨ ដូច្នេះ គេសួរថា ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន តើមានពួកណាមិនបានឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ា នោះឃើញថា គ្មានអ្នកណាបានឡើងមកពីយ៉ាបេស-កាឡាត ដើម្បីនឹងប្រជុំក្នុងពួកជំនុំទេ ៩ ដ្បិតកាលគេបានរាប់បណ្តាជនទៅ នោះមិនឃើញអ្នកណាពីពួកយ៉ាបេស-កាឡាតណាមួយបាននៅទីនោះសោះ ១០ ដូច្នេះពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសំឡាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ និងពួកក្មេងផង ១១ ត្រូវឲ្យអ្នករាល់គ្នាធ្វើដូច្នេះ គឺត្រូវសំឡាប់ពួកប្រុសៗទាំងអស់ទៅ ព្រមទាំងពួកស្រីៗដែលបានស្គាល់ប្រុសហើយផង ១២ ក្នុងពួកអ្នកនៅយ៉ាបេស-កាឡាត នោះឃើញមានស្រីក្រមុំ៤០០នាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីទាំងនោះ មកឯទីដំឡើងត្រសាល នៅត្រង់ស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។
១៣ នោះពួកជំនុំទាំងអស់គ្នា ក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្តីមេត្រីនឹងគ្នាទៅវិញទៅមក ១៤ ដូច្នេះពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញនៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅ ក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះ ឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ ១៥ ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។

 តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?

តើខ្ញុំគួររស់នៅជាមួយពាក្យទាំងនេះដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

           ការ​កកើត​ឡើង​វិញ​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន

ទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ហើយក៍ដោយតែពួកអ៊ីស្រាអែលទាំងអស់ត្រូវតែគិតគូររឿងពូជអំបូរបេនយ៉ាមីនដែលសេសសល់ប្រហែល៦០០០នាក់កំពុងលាក់ខ្លួននៅជ្រកថ្មដារីម៉ូន។ពួកអ៊ីស្រាអែលបានស្បត់និងព្រះជាម្ចាស់ហើយបានណែនាំមិនអោយកូនចៅពួកគេយក ឬរៀបការជាមួយកូនចៅនៃពូជអំបូរបេនយ៉ាមីនទេ ដូច្នេះតើពូជអំបូរបេនយ៉ាមីនត្រូវបាត់ចេញពីក្នុងចំណោមពូជអំបូរទាំង១២នៃសាសន៍អ៊ីស្រាអែលឬក៍ជាយ៉ាងណា។តែដំណោះស្រាយនេះត្រូវបានស្រាយគឺនៅពេលពួកអ៊ីស្រាអែលបានស្បត់និងព្រះយេហូវ៉ា វេលានោះពួកក្រុងយ៉ាបេស កាឡាត់មិនបានមកចូលរួមឡើយ ហេតុដូច្នេះកូនស្រីក្រមុំរបស់ពួកគេត្រូវមករៀបការជាមួយកូនកំលោះនៃពូជអំបូរបេនយ៉ាមីនដើម្បីបន្ដពូជពង្សនិងមករួមរស់ជាមួយពូជអំបូរទាំង១២ឡើងវិញ។ -ទោះបីជាពួកគេបានធ្វើសង្គ្រាម ច្បាំងគ្នាទៅវិញទៅមកក៍ពិតមែនតែអ៊ីស្រាអែលមិនបានភ្លេចពីភាពជាបងប្អូននឹងគ្នាជាមួយបេនយ៉ាមីនឡើយ។ចុងក្រោយពួកគេនៅតែអាណិតអាសូរពូជអំបូរបេនយ៉ាមីន ហើយក៍យល់ព្រមអោយពូជបេនយ៉ាមីននេះមកចូលរួមចំណែកក្នុងពូជអំបូរដទៃទៀតដូចមុនដដែល។

សួរព្រះម្តងទៀត

ការអធិស្ឋាន

សញ្ជឹងគិតអំពីព្រះបន្ទូលដែលព្រះបានប្រទានឱ្យអ្នកនៅថ្ងៃនេះ។

 

Explore More Articles

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more
និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more