Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កូនចៅអ៊ីស្រាអែលធ្វើទោសកុលសម្ព័ន្ធបេនយ៉ាមីន(ចៅហ្វាយ20:36-48)

by | Sep 15, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ


កូនចៅអ៊ីស្រាអែលធ្វើទោសកុលសម្ព័ន្ធបេនយ៉ាមីន

៣៦ ដូច្នេះពួកកូនចៅបេនយ៉ាមីន ក៏ឃើញថា ខ្លួនគេចាញ់ហើយ ពីព្រោះពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ដោយទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ ៣៧ ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេដំរង់ទៅមុខ វាយសំឡាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ ៣៨ ឯបណ្តាពួកទ័ព និងទ័ពបង្កប់ គេបានសន្យាគ្នានឹងទីសំគាល់នេះ គឺត្រូវឲ្យដុតភ្លើងធ្វើផ្សែងឲ្យហុយឡើងយ៉ាងក្រាស់ ចេញពីទីក្រុង ៣៩ ដូច្នេះ ពួកអ៊ីស្រាអែលបានបែរមុខចេញពីចំបាំង ហើយពួកបេនយ៉ាមីនចាប់តាំងកាប់សំឡាប់ពួកគេ អស់ប្រហែលជា៣០នាក់ ដោយស្មានថា វាយសំឡាប់បានដូចជាក្នុងចំបាំងជាន់មុន ៤០ តែលុះកាលភ្លើងឆេះហុយផ្សែងចេញពីទីក្រុងឡើង នោះពួកបេនយ៉ាមីន គេបែរមើលទៅក្រោយ ឃើញទីក្រុងទាំងមូលហុយសុទ្ធតែផ្សែងទៅលើមេឃ ៤១ នោះពួកអ៊ីស្រាអែលត្រឡប់បែរមកវិញ ហើយពួកបេនយ៉ាមីនក៏ភាំងស្លុត ដោយឃើញថា សេចក្តីអន្តរាយមកដល់ហើយ ៤២ ដូច្នេះ គេក៏បែរខ្នងនៅមុខពួកអ៊ីស្រាអែល ប្រាសរត់ទៅតាមផ្លូវទីរហោស្ថានទៅ តែពួកដែលវាយគេចេះតែដេញតាមយ៉ាងប្រកិត ហើយពួកទ័ពដែលចេញពីទីក្រុង ក៏បំផ្លាញគេ នៅត្រង់កណ្តាល ៤៣ គេព័ទ្ធពួកបេនយ៉ាមីនជុំវិញ ព្រមទាំងដេញតាមហើយជាន់គេ នៅក្រោមជើងដោយងាយ រហូតដល់ទល់មុខនឹងគីបៀរទិសខាងកើត ៤៤ នោះមានពួកបេនយ៉ាមីន១ម៉ឺន៨ពាន់នាក់បានដួលស្លាប់ សុទ្ធតែជាមនុស្សក្លាហាន ៤៥ រួចគេបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដាឈ្មោះរីម៉ូន ហើយពួកម្ខាងក៏វាយសំឡាប់ម្នាក់ៗ រៀងតាមផ្លូវ អស់៥ពាន់នាក់ទៀត ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសំឡាប់បាន២ពាន់នាក់ថែមទៀត ៤៦ បានជាពួកបេនយ៉ាមីនដែលដួលស្លាប់ថ្ងៃនោះ រួមទាំងអស់មាន២ម៉ឺន៥ពាន់នាក់ សុទ្ធតែជាអ្នកក្លាហានដែលកាន់ដាវគ្រប់គ្នា ៤៧ ប៉ុន្តែ មាន៦០០នាក់ បានងាកបែររត់ទៅខាងទីរហោស្ថាន ដល់ថ្មដារីម៉ូន ក៏ជ្រកនៅក្នុងថ្មដានោះ អស់៤ខែ ៤៨ រួចពួកអ៊ីស្រាអែលគេវិលត្រឡប់ទៅក្រោយ សំឡាប់ពួកកូនចៅបេនយ៉ាមីនដោយមុខដាវ គឺសំឡាប់ទាំងពួកអ្នកនៅទីក្រុងទាំងអស់ និងពួកសត្វ ហើយនឹងរបស់អ្វីៗដែលប្រទះឃើញទាំងអស់ផង រួចគេដុតទីក្រុងទាំងប៉ុន្មានដែលគេប្រទះឃើញដែរ។
36 Then the Benjamites saw that they were beaten.
Now the men of Israel had given way before Benjamin, because they relied on the ambush they had set near Gibeah. 37 Those who had been in ambush made a sudden dash into Gibeah, spread out and put the whole city to the sword. 38 The Israelites had arranged with the ambush that they should send up a great cloud of smoke from the city,

 តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?

តើខ្ញុំគួររស់នៅជាមួយពាក្យទាំងនេះដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទកូនចៅអ៊ីស្រាអែលធ្វើទោសកុលសម្ព័ន្ធបេនយ៉ាមីន
នៅក្នុងលើកទីពីរនេះពួកអ៊ីស្រាអែលនៅតែបរាជ័យដោយដាវរបស់ពួកបេនយ៉ាមីនដដែល តែពួកគេនៅតែមិនអស់សង្ឃឹមហើយនៅតែទុកចិត្ដលើព្រះជាម្ចាស់ថា ព្រះនឹងផ្ដល់អោយពួកគេនៅជ័យជម្នះជាមិនខានឡើយ។ដូច្នេះនៅក្នុងសង្គ្រាមលើកទី៣ ព្រះជាម្ចាស់បានប្រគល់កូនចៅបេនយ៉ាមីនទាំងអស់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយកងទ័ពអ៊ីស្រាអែលក៍ទទួលជ័យជម្នះលើកងទ័ពបេនយ៉ាមីន រីឯពួកមនុស្សទុរជន និងហ្វូងមនុសរស់នៅក្នុងក្រុងគីបៀរទាំងអស់ក៍ត្រូវបំផ្លាញ់គ្មានសល់ម្នាក់ឡើយ។តែទោះបីជាយ៉ាងណាក្នុងសង្គ្រាមទាំងបីលើកនេះរវាងបងប្អូនខ្លួនឯង វាបានបន្សល់នៅសោទវិនាសកម្មយ៉ាងធំធេង។ដោយកូនចៅបេនយ៉ាមីនសឹងតែសម្លាប់ទាំងអស់ទៅហើយ សល់តែមួយចំនួនដែលបានរត់គិចពីសង្គ្រាមទៅរស់នៅតាមជ្រលងភ្នំ(ជ្រកថ្មដារីម៉ូន)។នៅពេលនេះពួកបេនយ៉ាមីនត្រូវសងរាល់អ្វីទាំងអស់ដល់កូនចៅអ៊ីស្រាអែល។ហើយការបាត់បង់ដ៏ធំធេងបានធ្លាក់មកលើពួកបេនយ៉ាមីនរួមទាំងភាពបរាជ័យយ៉ាងអាម៉ាសផងដែរ។យុត្ដិធម័ត្រូវបានប្រគល់មកអោយអ៊ីស្រាអែលវិញហើយ។ហើយភាពជោគជ័យទាំងនេះនឹងបានប្រគល់មកដល់យើង

សួរព្រះម្តងទៀត

ការអធិស្ឋាន

សញ្ជឹងគិតអំពីព្រះបន្ទូលដែលព្រះបានប្រទានឱ្យអ្នកនៅថ្ងៃនេះ។

 

Explore More Articles

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ការកកើតឡើងវិញនៃកុលសម្ព័ន្ធបេនយ៉ាមីន(ចៅហ្វាយ21:1-15)

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ការកកើតឡើងវិញនៃកុលសម្ព័ន្ធបេនយ៉ាមីន(ចៅហ្វាយ21:1-15)

ការអធិស្ឋាន ការអានអត្ថបទ ១ រីឯពួកបណ្តាជន ជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង ២ គេក៏មកដល់បេត-អែល អង្គុយនៅទីនោះចំពោះព្រះ ដរាបដល់ល្ងាច ព្រមទាំងបន្លឺសំឡេងយំជាខ្លាំងថា ៣...

read more
ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ បទឧក្រិដ្ឋរបស់ពួកបេនយ៉ាមីននៅក្រុងគីបៀរ(ចៅហ្វាយ19:1-15)

ថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ បទឧក្រិដ្ឋរបស់ពួកបេនយ៉ាមីននៅក្រុងគីបៀរ(ចៅហ្វាយ19:1-15)

ការអធិស្ឋាន ការអានអត្ថបទ ១ នៅវេលានោះ ក្នុងគ្រាដែលគ្មានស្តេចនៅស្រុកអ៊ីស្រាអែល នោះមានពួកលេវីម្នាក់ ដែលនៅស្រុកភ្នំអេប្រាអិមម្ខាង បានយកស្ត្រីម្នាក់ពីបេថ្លេហិម ស្រុកយូដាមកធ្វើជាប្រពន្ធចុង ២ នាងនោះក៏ផិតចេញពីប្តី រួចទៅឯផ្ទះឪពុកនាង នៅឯបេថ្លេហិមស្រុកយូដាវិញ នាងបាននៅទីនោះអស់៤ខែ...

read more
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បទឧក្រិដ្ឋរបស់ពួកបេនយ៉ាមីននៅក្រុងគីបៀរ(ចៅហ្វាយ19:16-30)

ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បទឧក្រិដ្ឋរបស់ពួកបេនយ៉ាមីននៅក្រុងគីបៀរ(ចៅហ្វាយ19:16-30)

១ សាំសុនគាត់ចុះទៅឯក្រុងធីមណា ហើយនៅទីនោះ គាត់ឃើញស្ត្រីម្នាក់ក្នុងពួកស្រីក្រមុំរបស់សាសន៍ភីលីស្ទីន ២ រួចត្រឡប់មកប្រាប់ឪពុកម្តាយថា ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងពួកស្រីក្រមុំរបស់ពួកសាសន៍ភីលីស្ទីន ដូច្នេះសូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ ៣ តែឪពុកម្តាយប្រកែកថា...

read more