Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កូនចៅអ៊ីស្រាអែលធ្វើទោសកុលសម្ព័ន្ធបេនយ៉ាមីន(ចៅហ្វាយ20:1-16)

by | Sep 1, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១ នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា ២ ឯពួកមេទ័ពក្នុងបណ្តាជនទាំងប៉ុន្មាន គឺជាមេទ័ពនៃពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ គេក៏ចេញមុខឡើង ក្នុងជំនុំពួកបណ្តាជននៃព្រះ មានពលថ្មើរជើង ដែលកាន់ដាវ៤សែននាក់ ៣ (រីឯពួកកូនចៅបេនយ៉ាមីន គេក៏ឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ាដែរ) ពួកកូនចៅអ៊ីស្រាអែលសួរថា សូមប្រាប់ឲ្យយើងដឹង ជាអំពើដ៏លាមកនេះបានកើតមកជាយ៉ាងណា ៤ នោះពួកលេវីជាប្តីនាង ដែលគេបានសំឡាប់នោះ គាត់ឆ្លើយថា ខ្ញុំនឹងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្នុងគីបៀរ ជាទីក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីនឹងស្នាក់នៅ ៥ ស្រាប់តែពួកមនុស្សនៅគីបៀរ គេលើកគ្នាទាំងយប់ មកព័ទ្ធផ្ទះដែលខ្ញុំនៅ ទាស់នឹងខ្ញុំ គេគិតសំឡាប់ខ្ញុំ ក៏បានចាប់បង្ខំប្រពន្ធចុងរបស់ខ្ញុំ ហើយនាងបានស្លាប់ទៅ ៦ ដូច្នោះហើយ ខ្ញុំបានយកខ្មោចនាងមក កត់ជាកំណាត់ៗផ្ញើរទៅគ្រប់ក្នុងស្រុក ដែលជាមរដករបស់សាសន៍អ៊ីស្រាអែល ដោយព្រោះការប្រព្រឹត្តដ៏អាសអាភាស ហើយលាមករបស់គេក្នុងពួកអ៊ីស្រាអែលយើងនេះ ៧ ដូច្នេះអ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសំរេចសេចក្តីចុះ។៨ គ្រានោះ មនុស្សទាំងឡាយក៏ក្រោកឡើងព្រមគ្នា ដូចជាមនុស្សតែម្នាក់ ដោយពាក្យថា ក្នុងពួកយើងគ្មានអ្នកណាមួយ នឹងត្រឡប់ទៅទីលំនៅខ្លួន ឬចូលទៅក្នុងផ្ទះខ្លួនវិញឡើយ ៩ គឺយើងនឹងធ្វើដល់ពួកគីបៀរយ៉ាងដូច្នេះ យើងនឹងឡើងទៅទាស់ និងគេ ដោយចាប់ឆ្នោត ១០ យើង និងយក១០នាក់ក្នុង១០០ ហើយ១០០នាក់ក្នុង១ពាន់ និង១ពាន់នាក់ក្នុង១ម៉ឺន ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសំរាប់យើង ប្រយោជន៍ឲ្យយើងទៅធ្វើដល់ពួកគីបៀរ របស់ពួកបេនយ៉ាមីន តាមអំពើដ៏លាមកទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែលយើងនេះ ១១ ដូច្នេះពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មូលគ្នា ដូចជាមនុស្សតែម្នាក់ ទាស់នឹងទីក្រុងនោះ។១២ ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចាត់សារឲ្យទៅគ្រប់ក្នុងពូជអំបូរបេនយ៉ាមីនសួរថា តើអំពើអាក្រក់យ៉ាងណានេះ ដែលបានកើតមកក្នុងពួកអ្នករាល់គ្នា ១៣ ដូច្នេះ ចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសំឡាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្តីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីន មិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនគេទេ ១៤ ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល ១៥ នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នារើស ១៦ ក្នុងពួកគេទាំងនោះ មានមនុស្សជ្រើសរើស៧០០នាក់ ដែលប្រើការខាងដៃឆ្វេងគ្រប់គ្នាអាចបាញ់ដោយក្រួស ត្រូវដល់សក់១សរសៃបានឥតខុសឡើយ។

តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?

តើខ្ញុំគួររស់នៅជាមួយពាក្យទាំងនេះដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

កូន​ចៅ​អ៊ីស្រាអែល​ធ្វើ​ទោស​កុលសម្ព័ន្ធ​បេនយ៉ាមីន

នេះជាសង្គ្រាមសម្លាប់ពូជសាសន៍គ្នាឯង មានន័យថា ពួកអ៊ីស្រាអែលទាំងអស់គឺជាពូជអំបូរទាំង១១ លើកលែងតែពូជអំបូរបេនយ៉ាមីន។ពួកអ៊ីស្រាអែលទាំងអស់គេបានមូលមតិគ្នាធ្វើដំណើរទៅក្រុងគីបៀរដែលជាកន្លែងកើតហេតុនោះគឺសុំទាមទារអោយពួកកូនចៅបេនយ៉ាមីនប្រគល់តែពួកមនុស្សទុរជន ដែលជាពួកជនសង្ស័យទាំងអស់មកអោយ ដើម្បីនឹងកាត់ទោសប្រហារជីវិត ដ្បិតពួកមនុស្សទាំងនោះបានប្រព្រឹត្ដកំហុសធ្ងន់ណាស់។ចំពោះសំណើរនេះពួកកូនចៅបេនយ៉ាមីនមិនបានយល់ព្រមឡើយ។យើងមិនដឹងថា មានរឿងអ្វីនៅពីក្រោយនោះទេទើប ពួកបេនយ៉ាមីនមិនព្រមប្រគល់ពួកមនុស្សអាក្រក់ដែលជាជនសង្ស័យអោយទៅខាងពួកអ៊ីស្រាអែលយ៉ាងដូច្នេះ។តាមគំនិតរបស់ខ្ញុំប្រហែលពួកមនុស្សទុរជនទាំងនោះគឺជាកូនចៅអ្នកធំ ឬកូនៗរបស់មេដឹកនាំពូជអំបូរបេនយ៉ាមីនហើយ បើជាសាមញ្ញជនគឺគ្មានអំណាចអ្វីដើរធ្វើបាបគេឯង អុកឡុកពេញទីក្រុងគីបៀរឡើយ។សូមកុំលាក់កំបាំងសេចក្ដីអាក្រក់ ឬបំពួនមនុស្សអាក្រក់ឡើយ វានឹងមានផលវិបាកនៅថ្ងៃក្រោយ ក៍កុំអួតពីកំលាំង

សួរព្រះម្តងទៀត

ការអធិស្ឋាន

Explore More Articles

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30    20 June 2026

កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026

១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ...

read more
កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26    19 June 2026

កងទ័ពរបស់កុលសម្ព័ន្ធខាងកើត ១របាក្សត្រ 5:18-26 19 June 2026

១៨ ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន ១៩ គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ...

read more
កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17    18 June 2026

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

១ ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ...

read more