Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ការអធិប្បាយថ្ងៃអាទិត្យ

by | Sep 2, 2025 | QT Books

អធិស្ឋានដល់ព្រះសម្រាប់ការធ្វើ នៅថ្ងៃនេះ។

អានអត្ថបទ

១៥ គ្រានោះ ម៉ាណូអាទូលទៅទេវតានៃព្រះយេហូវ៉ាថា យើងខ្ញុំសូមឃាត់លោកបន្តិច ដើម្បីនឹងចាត់ចែងរៀបចំកូនពពែ១ជូនលោក ១៦ តែទេវតានៃព្រះយេហូវ៉ាប្រកែកថា ទោះបើឯងឃាត់អញ ក៏អញមិនបរិភោគម្ហូបរបស់ឯងដែរ បើឯងចង់ថ្វាយដង្វាយដុត នោះត្រូវតែថ្វាយដល់ព្រះយេហូវ៉ាវិញ ឯម៉ាណូអា គាត់មិនដឹងជាទេវតានៃព្រះយេហូវ៉ាទេ ១៧ ក៏សួរថា តើលោកមាននាមដូចម្តេច ដើម្បីកាលណាបានសំរេចដូចជាពាក្យលោក នោះឲ្យយើងខ្ញុំបានលើកសរសើរដល់នាមលោកផង ១៨ តែទេវតានៃព្រះយេហូវ៉ាឆ្លើយតបថា ហេតុអ្វីបានជាឯងសួររកឈ្មោះអញ ដ្បិតឈ្មោះអញនេះប្លែកអស្ចារ្យ ១៩ ដូច្នេះ ម៉ាណូអាគាត់យកកូនពពែ និងដង្វាយម្សៅមកថ្វាយព្រះយេហូវ៉ានៅលើថ្ម រួចទេវតាក៏ធ្វើយ៉ាងអស្ចារ្យ ក្នុងខណៈដែលម៉ាណូអា និងប្រពន្ធកំពុងមើល ២០ គឺកាលអណ្តាតភ្លើងបានឆេះពីលើអាសនាឡើង នោះទេវតានៃព្រះយេហូវ៉ាក៏ហោះឡើងទៅក្នុងអណ្តាតភ្លើង ដែលឆេះលើអាសនានោះទៅ ឯម៉ាណូអា និងប្រពន្ធក៏មើល រួចទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីទាំង២នាក់។
២១ តាំងពីនោះមកទេវតានៃព្រះយេហូវ៉ាមិនបានលេចមកឲ្យម៉ាណូអា ឬប្រពន្ធគាត់ឃើញទៀតឡើយ ដូច្នេះ ម៉ាណូអាក៏ដឹងថា ជាទេវតានៃព្រះយេហូវ៉ា ២២ រួចប្រាប់ប្រពន្ធថា យើងនឹងស្លាប់ជាប្រាកដ ពីព្រោះយើងបានឃើញព្រះហើយ ២៣ តែប្រពន្ធឆ្លើយថា បើសិនជាព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសំឡាប់យើង នោះទ្រង់មិនបានទទួលដង្វាយដុត និងដង្វាយម្សៅពីដៃយើងដូច្នេះទេ ក៏មិនបានឲ្យយើងឃើញអស់ទាំងការនេះ ឬប្រាប់សេចក្តីយ៉ាងនេះ ឲ្យយើងដឹងនៅវេលានេះដែរ។
២៤ នាងក៏បង្កើតបានកូនប្រុសមួយ ឲ្យឈ្មោះថា សាំសុន កូននោះក៏មានវ័យធំឡើង ហើយព្រះយេហូវ៉ាទ្រង់ប្រទានពរឲ្យ ២៥ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ចាប់តាំងបណ្តាលគាត់ នៅត្រង់ម៉ាហានេ-ដាន់ ដែលនៅកណ្តាលសូរ៉ាស់ ហើយនឹងអែសថោល។

15 Manoah said to the angel of the Lord, “We would like you to stay until we prepare a young goat for you.”
16 The angel of the Lord replied, “Even though you detain me, I will not eat any of your food. But if you prepare a burnt offering, offer it to the Lord.” (Manoah did not realize that it was the angel of the Lord.)
17 Then Manoah inquired of the angel of the Lord, “What is your name, so that we may honor you when your word comes true?”
18 He replied, “Why do you ask my name? It is beyond understanding.[a]”

សញ្ជឹងគិតអំពីព្រះបន្ទូលដែលព្រះបានប្រទានឱ្យអ្នកនៅថ្ងៃនេះ

 

 

ការអនុវត្តន៍ក្នុងការរស់ន
ការយល់ដឹងអំពីអត្ថបទ

កំណើតរបស់សាំសុន
ចាប់ពីខ១៥-២៥យើងអាចបែងចែកជាបីចំនុចគឺ៖ទី១ ការសន្ទនារវាងទេវតា និងលោកម៉ាណូអា។ ទី២ ភាពភ័យខ្លាចរបស់ម៉ាណូអាចំពោះទេវតានៃព្រះជាម្ចាស់បន្ទាប់ពីគាត់បានដឹងយ៉ាងច្បាស់អំពីអត្ដសញ្ញាណអ្នកដែលគាត់បាននិយាយជាមួយ។ទី៣ គឺជានិយាយអំពីកំណើតរបស់ទារកសាំស៊ុន។ លោកម៉ាណូអា គាត់ព្យាយាមសួរនាំដល់ទេវតានៃព្រះដើម្បីចង់ដឹងអំពីអត្ដសញ្ញាណអោយបានច្បាស់លាស់ ដូចជាសួរអំពីឈ្មោះជាដើមតែទេវតានៃព្រះមិនបានផ្ដល់ចម្លើយអោយគាត់ទេ គ្រាន់តែបង្ហាញអំពីរិទ្ធីនុភាពដោយបានហោះចេញទៅដោយអណ្ដាតភ្លើងឆេះក្នុងអាសនា។ ហេតុអ្វីបានជាលោកម៉ាណូអាបាននិយាយថា គាត់ច្បាស់ជាត្រូវស្លាប់ជាមិនខានបន្ទាប់បានឃើញទេវតានៃព្រះរួចហើយ?។នៅក្នុងគំនិតរបស់មនុស្សសម័យនោះប្រហែលពួកគេគិតថា វត្ដមានរបស់ព្រះជាម្ចាស់ឬជាទេវតានៃព្រះគឺអស្ចារ្យខ្លាំងណាស់គឺពេលចង់ជួបមនុស្សម្ដងៗទ្រង់ត្រូវក្រឡាខ្លួន ឬនិម្មិតខ្លួន ឬបង្ហាញតាមរយៈការសុបិន្ដតែប៉ុណ្ណោះ ប្រសិនជាមកជួបដោយផ្ទាល់យ៉ាងនេះគឺមនុស្សនឹងត្រូវស្លាប់ជាមិនខានដ្បិតមនុស្សមានបាប

សេចក្ដីអធិស្ឋាន

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more