១កុំគួរឲ្យសាសន៍អ៊ីស្រាអែលនិយាយឥឡូវថាតាំងពីខ្ញុំនៅក្មេងគេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ២ គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែនតែគេមិនបានឈ្នះខ្ញុំឡើយ៣ ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំគេបានធ្វើគន្លងគេឲ្យវែង៤ តែព្រះយេហូវ៉ាទ្រង់សុចរិតទ្រង់បានកាត់បណ្តាច់អស់ទាំងចំណងរបស់ពួកមនុស្សអាក្រក់ចេញ៥ សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន បានត្រូវខ្មាសហើយត្រឡប់ថយក្រោយទៅ៦ សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះដែលស្វិតក្រៀមទៅ មុនដែលធំដុះឡើងផង៧ ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ៨ ហើយពួកអ្នកដែលដើរតាមទីនោះ ក៏មិនថាសូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះយើងឲ្យពរដល់ឯង ដោយនូវព្រះនាមព្រះយេហូវ៉ានោះឡើយ។
ការយល់ដឹងពីអត្ថបទ
ពេលដែលពួកអ្នកធ្វើដំណើរគិតអំពីប្រវត្ដិសាស្ដ្ររបស់ជនជាតិអ៊ីស្រាអែល គេរំលឹកឡើងថា តាំងពីថ្ងៃដែលសាសន៍អ៊ីស្រាអែលនៅជាជាតិសាសន៍ក្មេងខ្ចីនៅឡើយ ពួកគេទទួលរងទុក្ខជាខ្លាំង និងត្រូវគេវាយធ្វើបាប ក្នុងពេលនៅជាទាសករប៉ុន្ដែព្រះជាម្ចាស់បានកាត់ផ្ដាច់ខ្សែដែលចងគេក្នុងទាសភាពហើយរំដោះគេអោយមានសេរីភាព។ឥឡូវនេះទៀតពួកអ្នកដែលស្អប់គេបានចោមរោមធ្វើបាបគេ គេក៍បានអធិស្ឋានទៅរកព្រះជាម្ចាស់ សូមអោយព្រះអង្គបង្វែរពួកសត្រូវទាំងនោះចេញពីពួកគេហើយអោយពួកនោះក្លាយទៅជាពួកឥតប្រយោជន៍ ដូចជាដើមស្មៅដែលក្រៀមស្ងួតនៅក្រោមកម្ដៅថ្ងៃ។ ពួកសត្រូវនឹងគ្មាននរណាជួយទេ ព្រោះគេគ្មានមិត្ដភក្ដិទាល់តែសោះ។
ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ
………………………………………………………………………………………………………………………………………………………………………………………………..។
១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? កូននឹងធ្វើតាមព្រះបន្ទូលរបស់ទ្រង់។
………………………………………………………………………………………………………………………………………………………………………………………………..។
២. តើខ្ញុំនឹងទទួលបានអ្វីប្រសិនបើខ្ញុំបានធ្វើតាមព្រះបន្ទូលរបស់ទ្រង់?
………………………………………………………………………………………………………………………………………………………………………………………………..។
សេចក្តីអធិស្ឋាន
………………………………………………………………………………………………………………………………………………………………………………………………..។




