Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

រាជ្យរបស់ស្តេចដាវីឌ ស្តេចសូលសោយទិវង្គត របាក្សត្រទី១ 10:1-14 10 July 2026

by | Jul 9, 2026 | QT Books

 រីឯ​ពួក​ភីលីស្ទីន គេ​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល ហើយ​ពួក​ខាង​អ៊ីស្រាអែល ក៏​បាក់​ទ័ព​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ចេញ គេ​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ  ពួក​ភីលីស្ទីន​ក៏​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត បាន​ធ្វើ​គុត​យ៉ូណាថាន អ័ប៊ីន៉ាដាប់ និង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ  ចំបាំង​នោះ​បាន​ប្រែ​ជា​សាហាវ​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​សេចក្តី​វេទនា​ដោយ​ព្រោះ​គេ  ដូច្នេះ សូល​មាន​ព្រះបន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រាវុធ​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​មើលងាយ​អញ តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ  រួច​កាល​អ្នក​កាន់​គ្រឿង​សស្ត្រាវុធ​ទ្រង់ បាន​ឃើញ​ថា​សូល​សុគត​ហើយ​ដូច្នោះ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​របស់​ខ្លួន ស្លាប់​ទៅ​ដែរ  គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ព្រម​ទាំង​ពួក​វង្ស​ទ្រង់​ទាំង​អស់ បាន​ស្លាប់​ទៅ​ជា​មួយ​គ្នា។ កាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ  ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់ ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ  រួច​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះសិរ និង​គ្រឿង​សស្ត្រាវុធ​ទ្រង់ ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ឯ​ស្រុក​ភីលីស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ និង​ពួក​បណ្តាជន​ផង ១០ គេ​ដាក់​គ្រឿង​សស្ត្រាវុធ​របស់​ទ្រង់ នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះសិរ​ទ្រង់​ភ្ជាប់ ក្នុង​ព្រះវិហារ​នៃ​ព្រះ​ដាកុន ១១ កាល​ពួក​ក្រុង​យ៉ាបេស-កាឡាត​បាន​ឮ​ពី​គ្រប់​ទាំង​ការ ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​ដល់​សូល ១២ នោះ​ពួក​មនុស្ស​ក្លាហាន​ទាំង​ប៉ុន្មាន ក៏​ក្រោក​ឡើង​ទៅ​យក​ព្រះសព​របស់​សូល និង​ពួក​បុត្រា​ទ្រង់ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស​វិញ រួច​បញ្ចុះ​អដ្ឋិ​ទ្រង់ ក្រោម​ដើម​ម៉ៃសាក់ នៅ​ត្រង់​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អស់​៧​ថ្ងៃ។១៣ ដូច្នេះ សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះយេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​ទំនាយ​នឹង​ស្រី ជា​គ្រូ​ខាប ១៤ ឥត​ទូល​សួរ​ដល់​ព្រះយេហូវ៉ា ហេតុ​នោះ​បាន​ជា​ព្រះ​ធ្វើ​ឲ្យ​ទ្រង់​សុគត ព្រម​ទាំង​បង្វែរ​រាជ្យ​ទៅ​ឲ្យ​ដាវីឌ ជា​បុត្រ​អ៊ីសាយ​វិញ។

ការយល់ដឹងពីអត្ថបទ

នៅត្រង់កន្លែងនេះអ្នកនិពន្ធបានលើកយករឿងរ៉ាវរបស់ស្ដេចសូលមកនិយាយម្ដងទៀត។ទោះបីជាយ៉ាងណាអ្នកចងក្រងឯកសារនេះមិនបានរៀបរាប់ពីការសោយរាជ្យរបស់ស្ដេចសូលទេ ពីព្រោះលោកយកចិត្ដទុកដាក់ទៅលើតែរាជវង្សរបស់ស្ដេចដាវីឌតែប៉ុណ្ណោះ។គាត់បានលើកយកមរណៈភាពរប​ស់ស្ដេចសូលមកនិយាយ ដោយសារតែចង់ភ្ជាប់ទៅនឹងរាជ្យរបស់ស្ដេចដាវីឌ។នេះជាការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះស្ដេចសូលដែលមិនស្ដាប់បង្គាប់ និងមិនស្មោះត្រង់។​នៅខទី១៣ និងខទី១៤បានបញ្ជាក់យ៉ាងច្បាស់ថា ការសុគតរបស់ស្ដេចសូលគឺដោយសារតែស្ដេចទ្រង់បានមិនស្ដាប់បង្គាប់ហើយទៅរកគ្រូខាប ឬគ្រូទាយអំពីជោគវាសនារបស់ខ្លួនក្នុងខណៈដែលខ្លួនគឺជាអ្នកដែលមានជំនឿលើព្រះយេហ៊ូវ៉ាជាព្រះពិតតែមួយ ជាព្រះនៃសេចក្ដីប្រច័ណ្ឌ។ ដ្បិតស្ដេចសូលបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃសាតាំងរួចទៅហើយទើបគាត់មានលទ្ធផលបែបនេះគឺស្លាប់ទាំងឪ ទាំងកូនទាំង៣នាក់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………………….។

១. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលធ្វើតាមបង្គាប់ទ្រង់។

………………………………………………………………………………………………………………………………………………………………………………………….។

២. តើខ្ញុំអាចអនុវត្តន៍ព្រះបន្ទូលទ្រង់បានដោយរបៀបណា? ប្រសិនបើខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើព្រះទ្រង់សន្យាថានឹងប្រទានអ្វីមកដល់ខ្ញុំ?

………………………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

ចូរមានកំឡាំង និងចិត្តក្លាហានឡើង    របាក្សត្រទី១ 28:11-21  24 August 2026

ចូរមានកំឡាំង និងចិត្តក្លាហានឡើង របាក្សត្រទី១ 28:11-21 24 August 2026

១១ នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំងសាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ ១២ ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះវិញ្ញាណ...

read more
អ្នករក្សាព្រះរាជទ្រព្យ របាក្សត្រទី១ 27:25-34  21 August 2026

អ្នករក្សាព្រះរាជទ្រព្យ របាក្សត្រទី១ 27:25-34 21 August 2026

២៥ ឯ​អ្នក​រក្សា​ព្រះរាជទ្រព្យ​របស់​ស្តេច គឺ​អាសម៉ាវែត ជា​កូន​អ័ឌីអែល ហើយ​យ៉ូណាថាន ជា​កូន​អ៊ូស៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យសម្បត្តិ នៅ​ស្រែ​ចំការ នៅ​ទី​ក្រុង និង​ភូមិ ហើយ​នៅ​ដំណាក់​ទាំង​ប៉ុន្មាន ២៦ អែសរី កូន​កេលូប​ជា​អ្នក​ត្រួត​លើ​ពួក​អ្នក​ភ្ជួររាស់...

read more
ការចាត់ចែងអាជ្ញាធរស៊ីវិល របាក្សត្រទី១ 27:16-24​   20  August 2026

ការចាត់ចែងអាជ្ញាធរស៊ីវិល របាក្សត្រទី១ 27:16-24​ 20 August 2026

១៦ ឯ​ពួក​ចៅហ្វាយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នោះ​ដូច្នេះ គឺ​ក្នុង​ពួក​រូបេន មាន​អេលាស៊ើរ កូន​ស៊ីកគ្រី ជា​ចៅហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផាធា កូន​ម្អាកា ១៧ ក្នុង​ពួក​លេវី គឺ​ហាសាបយ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​អើរ៉ុន មាន​សាដុក ១៨ ក្នុង​ពួក​យូដា...

read more