| ៣១ កាលហិបនៃព្រះបានសេចក្តីសំរាកហើយ នោះស្តេចដាវីឌ ទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការពារចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា ៣២ គេបានប្រតិបត្តិក្នុងការចំរៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន ៣៣ ឯពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចំរៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល ៣៤សាំយូអែល ជាកូនអែលកាណាៗ ជាកូនយេរ៉ូហាំៗ ជាកូនអេលាបៗ ជាកូនណាហាត់ ៣៥ ណាហាត់ ជាកូនស៊ូភៗ ជាកូនអែលកាណា ជាកូនម៉ាហាតៗ ជាកូនអ័ម៉ាសាយ ៣៦ អ័ម៉ាសាយ ជាកូនអែលកាណាៗ ជាកូនយ៉ូអែលៗ ជាកូនអ័សារាៗ ជាកូនសេផានា ៣៧ សេផានា ជាកូនថាហាត ថាហាត ជាកូនអាស់ស៊ាៗ ជាកូនអេបៀសាប់ៗ ជាកូនកូរេ ៣៨ កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល ៣៩ ហើយមានអេសាភ ជាប្អូនឈរនៅខាងស្តាំ គឺអេសាភ ជាកូនបេរេគា ដែលបេរេគា ជាកូនសាំម៉ា៤០ សាំម៉ា ជាកូនមីកែលៗ ជាកូនប្អាសេយ៉ាៗ ជាកូនម៉ាលគា ៤១ ម៉ាលគា ជាកូនអែតនីៗ ជាកូនសេរ៉ាស សេរ៉ាស ជាកូនអ័ដាយ៉ា៤២ អ័ដាយ៉ា ជាកូនអេថានៗ ជាកូនស៊ីម៉្មាៗ ជាកូនស៊ីម៉ាយ ៤៣ ស៊ីម៉ាយ ជាកូនយ៉ាហាត យ៉ាហាត ជាកូនគើសុនៗ ជាកូនលេវី ៤៤ ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក៤៥ ម៉ាលូកជាកូនហាសាបយ៉ាៗ ជាកូនអ័ម៉ាស៊ាៗ ជាកូនហ៊ីលគីយ៉ា ៤៦ ហ៊ីលគីយ៉ា ជាកូនអាំស៊ីៗជាកូនបានីៗជាកូនសេមើរ ៤៧ សេមើរ ជាកូនម៉ាសលីៗជាកូនមូស៊ីៗជាកូនម្រ៉ារីៗជាកូនលេវី ៤៨ ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ ការយល់ដឹងពីអត្ថបទ ជាបន្ដបន្ទាប់មកអ្នកសរសេរបានរៀបរាប់អំពីសាវតារបស់មនុស្សបីនាក់ទៀត ដែលត្រូវទទួលខុសត្រូវផ្នែកចម្រៀងនៅក្នុងរោងឧបោសថ គឺលោកហេម៉ាន ជាពួកកេហាត់ លោកអេសាភជាពួកគើសុន និងលោកអេថាន ជាពួកម្រ៉ារី។(ចម្រៀងដែលអ្នកទាំងបីច្រៀងនិងចម្រៀងរបស់ពួកលេវីដទៃទៀតដែលគេស្គាល់ថាជាកូនរបស់កូរេ ត្រូវគេកត់ទុកនៅក្នុងកណ្ឌទំនុកដំកើង)។ ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ ………………………………………………………………………………………………………………………………………………………………………………………។ ១. ហេតុអ្វីបានជាព្រះទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។ ………………………………………………………………………………………………………………………………………………………………………………………។ ២. ប្រសិនបើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ………………………………………………………………………………………………………………………………………………………………………………………។ សេចក្តីអធិស្ឋាន ………………………………………………………………………………………………………………………………………………………………………………………។ |
មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026
១រីឯដាវីឌ កាលទ្រង់មានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ នោះទ្រង់តាំងសាឡូម៉ូន ជាព្រះរាជបុត្រាឡើង ជាស្តេចលើពួកអ៊ីស្រាអែល ២ ទ្រង់បានប្រមូលពួកអ្នក ដែលជាកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក ៣ ឯពួកលេវី...



