| ១៨ ឯកូនរបស់រូបេន ព្រមទាំងពួកកាឌ់ និងពួកម៉ាន៉ាសេ១ចំហៀង គេមានមនុស្សក្លាហាន ដែលអាចនឹងកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកនឹងចំបាំង គឺចំនួនជា៤ម៉ឺន៤ពាន់៧៦០នាក់ ដែលអាចនឹងចេញទៅច្បាំងបាន ១៩ គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់ ២០ គេក៏មានសេចក្តីជំនួយជួយ ទាំងនឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្តាប់ដៃគេ ពីព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចំបាំង ទ្រង់ក៏ទទួលព្រមតាម ដោយព្រោះគេបានទីពឹងដល់ទ្រង់ ២១ គេចាប់យកហ្វូងសត្វរបស់ពួកនោះ គឺអូដ្ឋ៥ម៉ឺន ចៀម២សែន៥ម៉ឺន និងលា២ពាន់ ព្រមទាំងមនុស្ស១សែននាក់ ២២ មានមនុស្សដួលស្លាប់សន្ធឹកណាស់ ដ្បិតចំបាំងនោះកើតពីព្រះ គេក៏អាស្រ័យនៅក្នុងទីលំនៅរបស់អ្នកទាំងនោះ ដរាបដល់វេលាដែលគេត្រូវជាប់ជាឈ្លើយវិញ។ ២៣ ឯពួកកូនចៅ របស់ពូជអំបូរម៉ាន៉ាសេ១ចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចំរើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើម៉ូន និងសេនារ ហើយភ្នំហ៊ើម៉ូន ២៤ ឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរអ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានល្បីឈ្មោះ ហើយជាកំពូលលើវង្សរបស់ឪពុកគេ។២៥ ប៉ុន្តែគេបានរំលងទាស់នឹងព្រះនៃពួកឰយុកោគេ ព្រមទាំងផិតតាមអស់ទាំងព្រះរបស់ពួកជន នៅស្រុកដែលព្រះបានបំផ្លាញចេញពីមុខគេ ២៦ ដូច្នេះ ព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តាលព្រះទ័យនៃពូល ជាស្តេចស្រុកអាសស៊ើរ និងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ឲ្យដឹកនាំគេទៅ គឺពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ស្តេចទាំង២នោះក៏ដឹកនាំគេទៅនៅឯហាឡា ហាបោរ ហារ៉ា ហើយដល់ទន្លេស្រុកកូសាន ដរាបដល់សព្វថ្ងៃនេះ។ ការយល់ដឹងពីអត្ថបទ ជាបន្ថែមទៀតនោះគេបាននិយាយពីជ័យជម្នះសំខាន់មួយដែលកុលសម្ព័ន្ធពីរនិងពាក់កណ្ដាលទៀតនៅប៉ែកខាងកើតទន្លេយ័រដាន់បានទទួល ជាហេតុធ្វើអោយគេមានសុវត្ថិភាពយ៉ាងខ្លាំង ហើយមានការចម្រុងចម្រើន។គេបានរៀបរាប់បញ្ជីរឈ្មោះយ៉ាងខ្លីរបស់គ្រួសារសំខាន់ៗនៃកុលសម្ព័ន្ធម៉ាន៉ាសេពាក់កណ្ដាលដែលរស់នៅប៉ែកខាងកើត។នៅត្រង់វគ្គនេះបានបញ្ចប់ដោយកត់ត្រាថាប្រជារាស្ដ្រនៃកុលសម្ព័ន្ធពីរ និងពាក់កណ្ដាលនៅតំបន់ខាងកើតត្រូវពួកអាសស៊ើរដណ្ដើមយកទឹកដីនិងចាប់ទៅជាឈ្លើយដោយសារគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ………………………………………………………………………………………………………………………………………………………………………………..។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលធ្វើតាមទ្រង់។ ………………………………………………………………………………………………………………………………………………………………………………..។ ២. ប្រសិនបើកូនបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? ………………………………………………………………………………………………………………………………………………………………………………..។ សេចក្តីអធិស្ឋាន ………………………………………………………………………………………………………………………………………………………………………………..។ |
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026
១១ សូមមើលអក្សរធំទាំងម៉្លេះនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំ ផ្ញើមកអ្នករាល់គ្នា ១២ អស់អ្នកណាដែលចង់បានឫកពាល្អខាងសាច់ឈាម នោះគេបង្ខំឲ្យអ្នករាល់គ្នាទទួលកាត់ស្បែក ដើម្បីឲ្យតែខ្លួនគេបានរួចពីសេចក្តីបៀតបៀន...




