Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាឌ់ ១របាក្សត្រ 5:1-17 18 June 2026

by | Jun 15, 2026 | QT Books

 ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រាអែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រាអែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ  ដ្បិត​យូដា​គាត់​មាន​អំណាច​ជាង​បង​ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​នៃ​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)  ដូច្នេះ​កូន​របស់​រូបេន​ជា​កូន​ច្បង​អ៊ីស្រាអែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី  ឯ​កូន​របស់​យ៉ូអែល គឺ​សេម៉ាយ៉ាៗ​មាន​កូន​ឈ្មោះ​កុកៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ  ស៊ីម៉ាយ​មាន​កូន​ឈ្មោះ​មីកាៗ​មាន​កូន​ឈ្មោះ​រីអាយ៉ាៗ​មាន​កូន​ឈ្មោះ​បាល  បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេស៊ើរ ស្តេច​ស្រុក​អាសស៊ើរ​បាន​ដឹកនាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន  ឯ​ពួក​បង​ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវតារ តាម​អស់​ទាំង​ដំណ​គេ នោះ​បាន​រាប់​ជា​មេ គឺយីអែល និង​សាការី  ហើយ​បេឡា ជា​កូន​អ័សាស ដែល​ជា​កូន​សេម៉ា ជា​កូន​យ៉ូអែល ដែល​នៅ​ស្រុក​អារ៉ូអ៊ើរ​រហូត​ដល់​នេបូរ និង​បាល-មេយ៉ូន  ក៏​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​មាត់​ទី​រហោស្ថាន ពី​ព្រោះ​ហ្វូង​សត្វ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត ១០ ហើយ​នៅ​ក្នុង​រាជ្យ​សូល នោះ​គេ​បាន​ច្បាំង​នឹង​ពួក​ហាការេន ពួក​នោះ​ក៏​ចាញ់​គេ រួច​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។១១ ពួក​កូន​ចៅ​កាឌ់​ក៏​នៅ​ក្នុង​ស្រុក​បាសាន​ជាប់​នឹង​គេ​រហូត​ដល់​សាលកា ១២ មានយ៉ូអែល​ជា​មេ សាផាម​ជា​បន្ទាប់ រួច​យ្អាណាយ និង​សាផាត នៅ​ស្រុក​បាសាន​នោះ ១៣ រីឯ​ពួក​បង​ប្អូន​គេ ដែល​កើត​ក្នុង​វង្ស​របស់​ឪពុក​គេ នោះ​គឺ​មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​ហេប៊ើរ ទាំង​អស់​មាន​៧​នាក់ ១៤ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​អ័ប៊ីហែល ជា​កូន​ហ៊ូរី ដែល​ជា​កូន​យ៉ារ៉ូអាៗ​ជា​កូន​កាឡាតៗ​ជា​កូន​មីកែលៗ​ជា​កូន​យេស៊ីសាយៗ​ជា​កូន​យ៉ាដោ ដែល​ជា​កូន​ប៊ូស ១៥ ឯ​អ័ហ៊ី ជា​កូន​អ័បឌាល ដែល​ជា​កូន​គូនី គាត់​ជា​មេ​លើ​វង្ស​ឪពុក​គេ ១៦ ពួក​នោះ​គេ​នៅ​ស្រុក​កាឡាត ក្នុង​ស្រុក​បាសាន ហើយ​ក្នុង​ទី​ក្រុង​តូច​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ និង​ក្នុង​ភូមិ​ដែល​នៅ​ជុំវិញ​ក្រុង​សារ៉ុន​រហូត​ដល់​ព្រំ​ស្រុក​គេ ១៧ ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវតារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូបោម ជា​ស្តេច​អ៊ីស្រាអែល។

ការយល់ដឹងពីអត្ថបទ 

នៅក្នុងសេចក្ដីផ្ដើមនៃជំពូកនេះអ្នកសរសេគម្ពីរបានប្រាប់អំពីហេតុផលដែលគាត់លើកយកបញ្ជីឈ្មោះកុលសម្ព័ន្ធយូដាមករៀបរាប់មុនកុលសម្ព័ន្ធរូបេនជាកូនច្បង។ កុលសម្ព័ន្ធរូបេនបានបាត់បង់សិទ្ធិជាកូនច្បងទៅហើយ ដូច្នេះអំណាចនៅក្នុងអ៊ីស្រាអែលត្រូវប្រគល់អោយយូដាវិញ។ មរតកពីរចំណែករបស់កូនច្បង ត្រូវបានទៅកុលសម្ព័ន្ធយ៉ូសែប ដែលបានទទួលកុលសម្ព័ន្ធពីរក្នុងអ៊ីស្រាអែល(អេប្រាអិម និងម៉ាន៉ាសេ)។ កូនចៅជំនាន់ក្រោយរបស់រូបេន រួមជាមួយនឹងពួកកាឌ និងពួកកុលសម្ព័ន្ធម៉ាន៉ាសេពាក់កណ្ដាលទៀត រស់នៅជុំវិញតំបន់ត្រើយខាងកើតទន្លេយ័រដាន់ មិនមែនក្នុងទឹកដីកាណានទេ។ទឹកដីរបស់គេគ្មានព្រំប្រទល់ធម្មជាតិសម្រាប់ការពារទេ ដូច្នេះវាបង្កភាពងាយស្រួលទទួលការវាយប្រហារពីពួកអាសស៊ើរ(អាស្ស៊ីរី)។ពួកគេបានលើកយកកូនចៅជំនាន់ក្រោយរបស់ពួកកាឌ មករៀបរាប់ជាបន្ដវិញ។

ព្រះបន្ទូលដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? កូននឹងទទួលធ្វើតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………….។

Explore More Articles

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី    របាក្សត្រទី១ 19:10-19      01 August 2026

សង្គ្រាមជាមួយកូនចៅអាំម៉ូន និងពួកស៊ីរី របាក្សត្រទី១ 19:10-19 01 August 2026

១០ រីឯ​យ៉ូអាប់ កាល​ឃើញ​ថា គេ​ឡោម​ច្បាំង​នឹង​លោក ពី​ខាង​មុខ​ខាង​ក្រោយ​ដូច្នេះ នោះ​លោក​ក៏​យក​ពួក​ជ្រើសរើស ក្នុង​ពួក​អ៊ីស្រាអែល ដាក់​ឲ្យ​ដំរៀប​គ្នា​ត​នឹង​ពួក​ស៊ីរី ១១ ឯ​បណ្តា​ទ័ព​ដែល​សល់ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ីសាយ ជា​ប្អូន ហើយ​គេ​ក៏​ដំរៀប​គ្នា​ត​នឹង​ពួក​កូន​ចៅ...

read more
ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ    របាក្សត្រទី១ 19:1-9   30 July 2026

ពួកទូតរបស់ស្តេចដាវីឌត្រូវអាម៉ាស់មុខ របាក្សត្រទី១ 19:1-9 30 July 2026

១ក្រោយ​នោះ​មក ណាហាស ជា​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន ទ្រង់​សុគត​ទៅ ហើយ​បុត្រា​ទ្រង់​ក៏​ឡើង​សោយរាជ្យ​ជំនួស ២ នោះ​ដាវីឌ​ទ្រង់​ព្រះដំរិះ​ថា អញ​នឹង​សំដែង​សេចក្តី​សប្បុរស​ដល់​ហានូន ជា​កូន​ណាហាស ដ្បិត​ឪពុក​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​អញ​ដែរ ដូច្នេះ ដាវីឌ​ក៏​ចាត់​ពួក​រាជ​ទូត...

read more
ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17  30 July 2026

ជ័យជំនះរបស់ស្តេចដាវីឌលើស្រុកជិតខាង របាក្សត្រទី១ 18:1-17 30 July 2026

១ ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និងស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ២ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង​សួយអាករ​ផង។៣ ដាវីឌ​ក៏​វាយ​ហាដារេស៊ើរ ជា​ស្តេច​សូបា...

read more