Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

កុលសម្ព័ន្ធស៊ីម្មាន ១របាក្សត្រ 4:24-43 17 June 2026

by | Jun 15, 2026 | QT Books

២៤ ឯ​កូន​របស់​ស៊ីម្មាន គឺ​នេមួល យ៉ាមីន យ៉ាគិន សេរ៉ាស និង​សូល ២៥ សូល​មាន​កូន​ឈ្មោះ​សាលូមៗ ​មាន​កូន​ឈ្មោះ​មីបសាមៗ​មាន​កូន​ឈ្មោះ​មីសម៉ា ២៦ មីសម៉ា​មាន​កូន​ឈ្មោះ​ហាមូអែលៗ ​មាន​កូន​ឈ្មោះ​សាគើរៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ ២៧ ឯ​ស៊ីម៉ាយ គាត់​មាន​កូន​ប្រុស​១៦​នាក់ ហើយ​នឹង​កូន​ស្រី​៦ តែ​បង​ប្អូន​គាត់​មិនសូវ​មាន​កូន​ច្រើន​ទេ ពូជ​ពង្ស​របស់​ស៊ីម្មាន មិន​បាន​ចំរើន ដូច​ជា​ពួក​កូន​ចៅ​យូដា​ទេ ២៨ អ្នក​ទាំង​នោះ​នៅ​ត្រង់​ក្រុង​បៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល ២៩ ប៊ីលហា អេសែម ថូឡាឌ ៣០ បេធួល ហោម៉ា ស៊ីកឡាក់ ៣១ បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម នេះ​ហើយ​ជា​ទី​ក្រុង​របស់​គេ ដរាប​ដល់​រាជ្យ​ដាវីឌ ៣២ ហើយ​ភូមិ​របស់​គេ​ទាំង​អស់​មាន​៥ គឺ​អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន៣៣ ព្រម​ទាំង​ភូមិ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល​ផង នេះ​ជា​ទី​លំនៅ​របស់​គេ និង​ដំណ​គេ​ត​មក ៣៤ ឯ​មសូបាប់ យ៉ាមលេក និង​យ៉ូសា ជា​កូន​អ័ម៉ាសា ៣៥ ហើយ​យ៉ូអែល និង​យេហ៊ូវ ជា​កូន​យ៉ូស៊ីបយ៉ា ដែល​ជា​កូន​សេរ៉ាយ៉ា ជា​កូន​អ័ស៊ីអែល ៣៦ ហើយ​អេលីយ៉ូន៉ាយ យ្អាកូបា យេសូហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា ៣៧ និង​ស៊ីសា ជា​កូន​ស៊ីភី ដែល​ជា​កូន​អ័ឡូន ជា​កូន​យេដាយ៉ា ជា​កូន​ស៊ីមរី ដែល​ជា​កូន​សេម៉ាយ៉ា ៣៨ អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក​ហើយ សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​គ្រួ​គេ ហើយ​ពួក​វង្ស​នៃ​ឰយុកោ​គេ ក៏​ចំរើន​ជា​ច្រើន​ឡើង។៣៩ ពួក​នោះ​បាន​ទៅ​ឯ​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ ៤០ នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ឯ​នោះ​ពី​ដើម ៤១ ហើយ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក នៅ​គ្រា​ហេសេគា ជា​ស្តេច​យូដា​បំផ្លាញ​ត្រសាល​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ​នេះ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សំរាប់​ហ្វូងសត្វ៤២ ហើយ​ពួក​កូន​ចៅ​ស៊ីម្មាន​៥០០​នាក់ ក៏​ទៅ​ឯ​ស្រុក​សៀរ មាន​ពេឡាធា នារីយ៉ា រេផាយ៉ា និង​អ៊ូស៊ាល ជា​កូន​អ៊ីស៊ី ធ្វើ​ជា​មេ​គេ ៤៣ ហើយ​គេ​ប្រហារ​សំណល់​ពួក​អាម៉ាលេក ដែល​បាន​រួច​ជីវិត​ទៅ រួច​ក៏​តាំង​ទី​លំនៅ​គេ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ការយល់ដឹងពីអត្ថបទ

កុលសម្ព័ន្ធស៊ីម្មានគ្មានទឹកដីនឹងគេទេ ប៉ុន្ដែពួកគេរស់នៅក្នុងតំបន់របស់ជនជាតិយូដា។ហេតុដូច្នេះបានជាគេលើកយកមកនិយាយនៅត្រង់នេះភ្លាម ក្រោយពីគេបានរៀបរាប់បញ្ជីឈ្មោះយូដារួច។ចម្បាំងរបស់ពួកស៊ីម្មានមួយចំនួនដែលមិនបានលើកឡើងក្នុងកណ្ឌផ្សេងទៀត គេបានកត់ទុកនៅត្រង់នេះ។*ទោះបីពូជអំបូរស៊ីម្មានមិនមានចំណែកក្នុងការបែងចែកទឹកដីសម្រាប់កូនចៅក៍ដោយប៉ុន្ដែព្រះជាម្ចាស់បានអោយពួកគេស្នាក់អាស្រ័យក្នុងទឹកដីរបស់កូនចៅពូជអំបូរយូដា នេះគឺមានន័យថា កូនចៅនៃពូជអំបូររបស់ស៊ីម្មានបានក្លាយជាតែមួយក្នុងអំបូរយូដាដែរ ដូច្នេះពួកគេក៍ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ក្នុងតំបន់យូដា។ដូច្នេះអំបូរស៊ីម្មានបានក្លាយជាភ្នែកជាច្រមុះក្នុងអំបូរយូដាទៅហើយដែលមិនអាចប្រកែកបាន។ពួកគេទាំងពីរបានផ្សាសាច់ផ្សាឈាមនឹងគ្នាហាក់ដូចជាមនុស្សតែមួយបាត់ទៅហើយ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? កូននឹងទទួលធ្វើតាមបង្គាប់ទ្រង់។

………………………………………………………………………………………………………………………………………………………………………………..។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើខ្ញុំនឹងទទួលបានអ្វី?

………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………………………..។

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more