ចក្រភពបាប៊ីឡូនត្រូវរលំព្រះជាម្ចាស់រំដោះអ៊ីស្រាអែល យេរេមា 50:1-16 29 October 2026

១ នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូល ពីដំណើរក្រុងបាប៊ីឡូន គឺពីស្រុករបស់ពួកខាល់ដេដោយសារហោរាយេរេមា។២ ចូរថ្លែងប្រាប់នៅកណ្តាលអស់ទាំងសាសន៍ ហើយប្រកាសទៅ ចូរលើកទង់ជ័យឡើង ត្រូវឲ្យប្រកាសប្រាប់ឥតលាក់ទុកអ្វីសោះឡើយ ចូរប្រាប់ថា គេចាប់យកក្រុងបាប៊ីឡូនហើយ ព្រះបាលបានត្រូវខ្មាសទៅ ព្រះម្រដាក់បានត្រូវបាក់រលំចុះ រូបឆ្លាក់របស់គេបានត្រូវខ្មាស រូបព្រះរបស់គេបានបាក់រំលំចុះហើយ ៣ ដ្បិតនៅស្រុកខាងជើងមានសាសន៍១លើកគ្នាឡើងមកទាស់នឹងគេ ជាពួកដែលនឹងធ្វើឲ្យស្រុកគេវិនាសទៅ ឥតមានអ្នកណាអាស្រ័យនៅឡើយ ទោះទាំងមនុស្សនឹងសត្វផងបានរត់ទៅ គេបាត់អស់ហើយ ៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នាផង គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយនឹងស្វែងរកព្រះយេហូវ៉ាជាព្រះនៃគេ ៥ គេនឹងស៊ើបសួរពីដំណើរក្រុងស៊ីយ៉ូន ទាំងមានមុខដំរង់ទៅចំពោះក្រុងនោះ ដោយពាក្យថា ចូរមកយើងនឹងភ្ជាប់ខ្លួននឹងព្រះយេហូវ៉ា ដោយសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច ជាសេចក្តីសញ្ញាដែលនឹងភ្លេចមិនបានឡើយ។៦ រាស្ត្ររបស់អញជាហ្វូងចៀមដែលវង្វេងបាត់ ពួកអ្នកគង្វាលរបស់គេបានបណ្តាលឲ្យគេវង្វេងទៅ ក៏បានបំបែរគេចេញនៅលើភ្នំ គេបានដើរពីភ្នំធំ ចុះទៅដល់ភ្នំតូច ហើយបានភ្លេចក្រោលរបស់គេទៅ ៧ អស់អ្នកណាដែលប្រទះនឹងគេ បានត្របាក់ស៊ីគេ ហើយពួកខ្មាំងសត្រូវគេបានពោលថា យើងគ្មានទោសទេ ពីព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ដែលជាទីលំនៅនៃសេចក្តីសុចរិត គឺព្រះយេហូវ៉ាជាទីសង្ឃឹមរបស់ពួកព្ធយុកោគេ ៨ ចូររត់ពីកណ្តាលក្រុងបាប៊ីឡូនទៅ ហើយចេញពីស្រុករបស់ពួកខាល់ដេឲ្យផុត ឲ្យបានដូចជាពពែឈ្មោលដែលនាំមុខហ្វូងចុះ ៩ ដ្បិតមើល អញនឹងដាស់នគរធំៗ១ពួក នៅស្រុក នៅខាងជើងឡើង ហើយបណ្តាលឲ្យគេមកទាស់នឹងក្រុងបាប៊ីឡូន ពួកទាំងនោះនឹងដំរៀបគ្នាច្បាំងនឹងទីក្រុង ហើយនឹងចាប់យកបាន ព្រួញរបស់គេនឹងបានដូចជាព្រួញរបស់មនុស្សស្ទាត់ជំនាញ ហើយខ្លាំងពូកែ ឥតមានណាមួយបាញ់ទៅ ជាឥតប្រយោជន៍នោះទេ ១០ នោះស្រុកខាល់ដេនឹងត្រូវជារំពា ហើយអស់អ្នកដែលចាប់យក នោះនឹងបានឆ្អែត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។១១ នែ ឯងរាល់គ្នាដែលប្លន់មរដករបស់អញអើយ ដោយព្រោះឯងរាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តឯងរាល់គ្នាបានរីករាយឡើង ដោយព្រោះឯងរាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ជ្រៀវដូចជាសេះយ៉ាងខ្លាំង ១២ នោះម្តាយឯងរាល់គ្នានឹងមានសេចក្តីខ្មាសគ្រប់យ៉ាង អ្នកដែលបានបង្កើតឯងមកនឹងត្រូវជ្រប់មុខចុះ មើល គាត់នឹងត្រូវជាប្រទេសក្រោយបំផុត គឺជាទីរហោស្ថាន ជាដីហួតហែង ជាទីសមុទ្រខ្សាច់ ១៣ ឥតមានអ្នកណានៅ ដោយព្រោះសេចក្តីក្រោធរបស់ព្រះយេហូវ៉ា គឺនឹងត្រូវចោលស្ងាត់នៅទទេ អស់អ្នកណាដែលដើរកាត់មុខក្រុងបាប៊ីឡូននឹងអស្ចារ្យក្នុងចិត្ត ហើយនឹងធ្វើស៊ីសស៊ូសឲ្យ ដោយព្រោះគ្រប់ទាំងសេចក្តីវេទនារបស់ទីក្រុង ១៤ នែ ពួកអ្នកដែលដំឡើងធ្នូអើយ ចូរដំរៀបគ្នានៅព័ទ្ធជុំវិញ ច្បាំងនឹងក្រុងបាប៊ីឡូនចុះ ចូរបាញ់ទៅ កុំឲ្យសំចៃព្រួញឡើយ ដ្បិតទីក្រុងនេះបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ
ការយល់ដឹងពីអត្ថបទ
ការព្យាករណ៍ពីការដួលរលំទាំងស្រុងនៃទីក្រុងបាប៊ីឡូន និងការរំដោះនាពេលអនាគតរបស់អ៊ីស្រាអែល និងយូដា។ ព្រះជាម្ចាស់ប្រកាសថា រូបព្រះរបស់ទីក្រុងបាប៊ីឡូននឹងត្រូវអាម៉ាស់ កងទ័ពមួយមកពីភាគខាងជើងនឹងបំផ្លាញទឹកដីនេះ ហើយប្រជាជនរបស់ព្រះត្រូវតែរត់គេចខ្លួន ពីព្រោះការជំនុំជំរះបានមកដល់សម្រាប់ភាពឃោរឃៅ និងអំនួតរបស់ទីក្រុងបាប៊ីឡូន។ ខទី 1-3 ចែងថា បាប៊ីឡូននឹងដួលរលំ ហើយរូបព្រះសំខាន់ៗរបស់ពួកគេ គឺប៊ែល និងម៉ាឌុក នឹងភ័យខ្លាច ហើយខ្ទេចខ្ទីអស់។ ប្រជាជាតិភាគខាងជើងមួយ (តាមប្រវត្តិសាស្ត្រគឺមេឌី និងពែរ្ស) ត្រូវបានអំពាវនាវឲ្យធ្វើឱ្យទឹកដីនេះទទេស្អាត ទាំងមនុស្ស និងសត្វ។ ខទី 11-15 ពិពណ៌នាអំពីបាប៊ីឡូនថាមានភាពក្រអឺតក្រទម និងរីករាយបន្ទាប់ពីប្លន់យករាស្ត្ររបស់ព្រះ។ ព្រះជាម្ចាស់បញ្ជាឲ្យប្រជាជាតិជុំវិញបាញ់ព្រួញរបស់ពួកគេ និងវាយប្រហារបាប៊ីឡូន ពីព្រោះវាបានធ្វើបាបប្រឆាំងនឹងទ្រង់។ ខទី 4-5 បង្ហាញពីការភ្ញាក់រឭកខាងវិញ្ញាណរបស់ជនជាតិអ៊ីស្រាអែលដែលត្រូវបាននិរទេស ដែលត្រឡប់មកវិញដោយយំសោក ស្វែងរកព្រះ និងចងខ្លួនឯងនៅក្នុងសេចក្តីសញ្ញាដ៏អស់កល្បជានិច្ច។ ខទី 6 ពន្យល់ថា រាស្ត្ររបស់ព្រះបានប្រៀបដូចជាចៀមដែលបាត់បង់ ពីព្រោះមេដឹកនាំរបស់ពួកគេ (អ្នកគង្វាល) បាននាំពួកគេឲ្យវង្វេង ធ្វើឲ្យពួកគេងាយរងគ្រោះដោយអ្នកលេបត្របាក់។ ខទី 8 ជំរុញឲ្យពួកឈ្លើយសឹកចាកចេញពីកណ្តាលក្រុងបាប៊ីឡូន ហើយគេចអោយផុតពីការបំផ្លិចបំផ្លាញដែលនឹងមកដល់ក្នុងពេលឆាប់ៗ។ |
១. តើខគម្ពីរមួយណាដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ?
...................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
...................................................................................................................។
៣. នៅពេលដែលទូលបង្គំបានប្រព្រឹត្តតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?
...................................................................................................................។
សេចក្តីអធិស្ឋាន
...................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer