លោកកេដាលាគ្រប់គ្រងស្រុកយូដា យេរេមា 40:7-16 08 October 2026

៧ រីឯពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានដឹកទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក ៨ នោះគេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថានជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង ៩ នោះកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ក៏ស្បថនឹងមេទ័ពទាំងនោះ ហើយនឹងទាហានរបស់គេ ដោយពាក្យថា កុំឲ្យខ្លាចនឹងបំរើពួកខាល់ដេឡើយ ចូរអាស្រ័យនៅក្នុងស្រុកនេះ ហើយបំរើដល់ស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្តីសុខ ១០ ឯចំណែកខ្ញុំ មើល ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីនឹងធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណា ដែលនឹងមកឯយើងរាល់គ្នា តែអ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងដាក់ទុក ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ ១១ មួយទៀត ពួកយូដាទាំងប៉ុន្មាន ដែលនៅស្រុកម៉ូអាប់ និងនៅកណ្តាលពួកកូនចៅអាំម៉ូន ហើយនៅស្រុកអេដំម ព្រមទាំងនៅគ្រប់ទាំងស្រុកផ្សេងៗទៀតផង កាលបានឮថា ស្តេចបាប៊ីឡូនបានទុកសំណល់ពួកយូដាឲ្យសល់នៅ ហើយបានតាំងកេដាលា ជាកូនអ័ហ៊ីកាមដែលជាកូនសាផាន ឲ្យត្រួតត្រាលើគេ ១២ នោះពួកយូដាទាំងនោះ ក៏ចេញពីគ្រប់ទីកន្លែងដែលគេត្រូវបណ្តេញទៅវិលមកក្នុងស្រុកយូដា ដល់កេដាលាត្រង់មីសប៉ា ហើយគេក៏ប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅជាច្រើនណាស់។១៣ រីឯយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចំការ គេក៏មកឯកេដាលានៅត្រង់មីសប៉ា ១៤ គេជំរាបលោកថា តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសំឡាប់លោក តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ ១៥ គ្រានោះយ៉ូហាណាន ជាកូនការា ក៏ពិគ្រោះនឹងកេដាលា ដោយសំងាត់នៅត្រង់មីសប៉ាថា សូមអនុញ្ញាតឲ្យខ្ញុំទៅចុះ នោះខ្ញុំនឹងសំឡាប់អ៊ីសម៉ាអែល ជាកូននេថានាបង់ ឥតឲ្យអ្នកណាដឹងឡើយ នឹងទុកឲ្យវាមកសំឡាប់លោកធ្វើអ្វី យ៉ាងនោះពួកយូដាទាំងប៉ុន្មាន ដែលបានមូលមកឯលោក គេនឹងត្រូវខ្ចាត់ខ្ចាយទៅ ហើយសំណល់ពួកយូដានឹងត្រូវវិនាសបង់ ១៦ តែកេដាលាជាកូនអ័ហ៊ីកាម ប្រាប់ដល់យ៉ូហាណាន ជាកូនការាថា កុំឲ្យធ្វើដូច្នោះឡើយ ដ្បិតអ្នកនិយាយកុហក ពីដំណើរអ៊ីសម៉ាអែលទេ។
ការយល់ដឹងពីអត្ថបទ
យេរេមា៤០:៧-១៦ ពិពណ៌នាអំពីការចាប់ផ្តើមថ្មីដ៏ផុយស្រួយនៅក្នុងស្រុកយូដា បន្ទាប់ពីការដួលរលំនៃក្រុងយេរូសាឡឹម ដែលបង្ហាញពីភាពជាអ្នកដឹកនាំរបស់អភិបាលកេដាលីយ៉ា(កេដាលា) ការវិលត្រឡប់នៃប្រជាជនដែលខ្ចាត់ខ្ចាយ និងផែនការលាក់កំបាំងប្រឆាំងនឹងជីវិតរបស់អភិបាល។ស្តេចបាប៊ីឡូនតែងតាំងកេដាលីយ៉ាជាអភិបាលលើប្រជាជនក្រីក្រដែលនៅសេសសល់ក្នុងស្រុកយូដា។ មេទ័ព និងជនជាតិយូដាដែលខ្ចាត់ខ្ចាយបានឮដំណឹងល្អ ជួបជុំគ្នានៅមីសប៉ាក្រោមការដឹកនាំរបស់កេដាលីយ៉ា ហើយចាប់ផ្តើមធ្វើស្រែចម្ការ និងច្រូតកាត់ដោយសុវត្ថិភាព។ យ៉ូហាណាន និងមេដឹកនាំយោធាផ្សេងទៀតព្រមានកេដាលីយ៉ាថា បាលីស ស្តេចអាំម៉ូនបានបញ្ជូនអ៊ីសម៉ាអែលមកសម្លាប់គាត់។យ៉ូហាណានសុំការអនុញ្ញាតសម្លាប់អ៊ីសម៉ាអែលដោយសម្ងាត់ជាមុនសិន ដើម្បីការពារគ្រោះមហន្តរាយសម្រាប់ប្រជាជនដែលនៅសេសសល់កេដាលីយ៉ា(កេដាលា)មិនទុកចិត្តការព្រមានទេ ហើយហៅវាថាជាការកុហកមិនពិតអំពី អ៊ីសម៉ាអែល។ ដោយបដិសេធមិនជឿលើផែនការ កេដាលីយ៉ាទុកខ្លួនឯង និងអ្នកដែលនៅសេសសល់មិនមានការការពារពីការក្បត់ដែលនឹងមកដល់។
១. តើខគម្ពីរមួយណាដែលព្រះបប្រទានមកខ្ញុំនៅថ្ងៃនេះ?
.................................................................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាម។
.................................................................................................................................................................។
៣.ប្រសិនបើកូនបានស្តាប់បង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
.................................................................................................................................................................។
សេចក្តីអធិស្ឋាន
.................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer