ខ្ញុំដឹងច្បាស់ថាព្រះជាព្រះដ៏ឧត្តុង្គឧត្តមទំនុកដំកើង 135:1-21 12 November 2026

១ ចូរសរសើរដល់ព្រះយេហូវ៉ាចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ាឱពួកអ្នកបំរើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរទ្រង់ចុះ២ ពួកអ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់នៃព្រះយេហូវ៉ាគឺក្នុងទីព្រះលាននៃដំណាក់របស់ព្រះនៃយើងខ្ញុំអើយ៣ ចូរសរសើរដល់ព្រះយេហូវ៉ាដ្បិតព្រះយេហូវ៉ាទ្រង់ល្អចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ដ្បិតនោះពីរោះហើយ៤ ព្រោះព្រះយេហូវ៉ាបានរើសយ៉ាកុប ទុកសំរាប់ទ្រង់គឺអ៊ីស្រាអែល ឲ្យបានដាច់ជារបស់ផងទ្រង់៥ ពីព្រោះខ្ញុំដឹងថា ព្រះយេហូវ៉ាទ្រង់ធំហើយថា ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ខ្ពស់លើសជាងអស់ទាំងព្រះ៦ ការអ្វីក៏ដោយ ដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យចង់ធ្វើនោះក៏បានធ្វើទៅ ទាំងនៅលើមេឃ នៅផែនដីនៅក្នុងសមុទ្រហើយនៅទីជំរៅទាំងប៉ុន្មានផង៧ ទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដីមកទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរសំរាប់ភ្លៀងក៏បញ្ចេញខ្យល់ពីឃ្លាំងទ្រង់មកដែរ៨ គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទទាំងមនុស្ស ហើយនឹងសត្វផង។៩ ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់និងការអស្ចារ្យ ទៅកណ្តាលឯងហើយគឺឲ្យកើតដល់ផារ៉ោន និងពួកមហាតលិកទាំងអស់គ្នា១០ ទ្រង់ក៏បានប្រហារសាសន៍ដទៃជាច្រើនព្រមទាំងសំឡាប់ស្តេចជាច្រើនអង្គដែលមានអានុភាពខ្លាំងផង១១ គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរីនិងអុក ជាស្តេចស្រុកបាសានហើយអស់ទាំងនគរនៅស្រុកកាណានទៀត១២ ទ្រង់ក៏ប្រទានស្រុករបស់គេ ទុកជាមរដកគឺជាមរដកដល់អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់។១៣ ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមទ្រង់ស្ថិតស្ថេរនៅជាដរាបឱព្រះយេហូវ៉ាអើយ សេចក្តីនឹកចាំពីទ្រង់ក៏ស្ថិតស្ថេរនៅដរាបដល់អស់ទាំងដំណមនុស្សតទៅ១៤ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។១៥ ៙ អស់ទាំងព្រះរបស់សាសន៍ដទៃសុទ្ធតែជារូបធ្វើពីប្រាក់ និងមាសប៉ុណ្ណោះជារបស់ដែលដៃមនុស្សបានធ្វើមក១៦ រូបទាំងនោះមានមាត់ តែមិនចេះនិយាយមានភ្នែក តែមើលមិនឃើញ១៧ មានត្រចៀក តែស្តាប់មិនឮក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ផង១៨ ពួកជាងដែលធ្វើរូបទាំងនោះក៏ដូចជារូបនោះឯងព្រមទាំងពួកអ្នកដែលទុកចិត្តនឹងរូបនោះផង។១៩ ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរឱវង្សអើរ៉ុនអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ២០ ឱវង្សលេវីអើយ ចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាអើយចូរសូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរចុះ២១ សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរពីក្រុងស៊ីយ៉ូនមកជាព្រះដែលទ្រង់គង់នៅក្រុងយេរូសាឡិមចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ការយល់ដឹងពីអត្ថបទ
គឺជាបទចម្រៀងសរសើរតម្កើងដ៏រស់រវើក ដែលលើកតម្កើងភាពអស្ចារ្យរបស់ព្រះ អំណាចរបស់ទ្រង់លើធម្មជាតិ កិច្ចការដ៏មហិមារបស់ទ្រង់នៅក្នុងប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល និងភាពឥតប្រយោជន៍ទាំងស្រុងនៃរូបព្រះដែលមនុស្សបង្កើតឡើង។
-សេចក្ដីល្អ និងអំណាចរបស់ព្រះ៖ ការថ្វាយបង្គំមានមូលដ្ឋានលើសេចក្ដីពិតពីរយ៉ាង គឺព្រះមានសេចក្ដីល្អនៅក្នុងធម្មជាតិរបស់ទ្រង់ ហើយទ្រង់មានអំណាចគ្រប់គ្រងលើចក្រវាលទាំងមូល។
-ព្រះធ្វើកិច្ចការនៅក្នុងប្រវត្តិសាស្ត្រ៖ ខុសប្លែកពីរូបព្រះដែលគ្មានសំឡេង ព្រះនៃព្រះគម្ពីរគឺជាព្រះដែលធ្វើកិច្ចការយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នានារបស់មនុស្ស ដែលត្រូវបានបង្ហាញឱ្យឃើញតាមរយៈការរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ និងការដណ្តើមយកទឹកដីសន្យា។
-សេចក្ដីទទេស្អាតនៃការគោរពរូបព្រះ៖ ការដាក់ចិត្តទុកចិត្តលើអ្វីៗដែលត្រូវបានបង្កើតឡើង ជំនួសឱ្យការទុកចិត្តលើព្រះដ៏ជាអ្នកបង្កើត នាំឱ្យមានភាពទទេស្អាតខាងវិញ្ញាណ ពីព្រោះវត្ថុដែលមនុស្សបង្កើតឡើងនោះ គ្មានជីវិត ឬអំណាចអ្វីឡើយ។
១. ព្រះអង្គអើយតើខគម្ពីរមួយណាដែលទ្រង់ប្រទានមកកូននៅថ្ងៃនេះ?
....................................................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំ? ទូលបង្គំនឹងទទួលតាម?
....................................................................................................................................................។
៣. តើព្រះអង្គនឹងប្រទានមកដល់អ្នកដែលចេះស្តាប់បង្គាប់ទ្រង់?
....................................................................................................................................................។
សេចក្តីអធិស្ឋាន
....................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer