Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ចាប់ពីអ័ដាមរហូតដល់អ័ប្រាហាំ ១របាក្សត្រ 1:1-33 10 June 2026

by | Jun 6, 2026 | QT Books

 អ័ដាម សេត អេណុស  កៃណាន ម៉ាលេលាល យ៉ារេឌ  ហេណុក មធូសាឡា ឡាមកណូអេ សិម ហាំ និង​យ៉ាផែត។កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ានទូបាល មែសេក និង​ទីរ៉ាស កូន​របស់​កូមើរ គឺ​អាសក្នាស រីផាត និង​តូកាម៉ា  កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម និង​ដូដានីម។ កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន  កូន​របស់​គូស គឺ​សេបា ហាវីឡា សាបតា រ៉ាម៉ា និង​សាប់តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់ ១០ ឯ​គូស ក៏​បង្កើត​នីមរ៉ូឌ នេះ​ជា​អ្នក​ដែល​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី ១១ មីសរ៉ែម​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហាប៊ីម ពួក​ណាបធូហ៊ីម ១២ពួក​ប៉ាទ្រូស៊ីម និង​ពួក​កាសលូហ៊ីម(សាសន៍​នោះ​បង្កើត​ពួក​ភីលីស្ទីន)ហើយ​នឹង​ពួក​កាប់​ថោរីម១៣កាណាន​បង្កើត​ស៊ីដូន ជា​កូន​ច្បង និង​ហេត ១៤ ហើយ​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី ១៥ ពួក​ហេវី ពួក​អើគី ពួក​ស៊ីនីត ១៦ ពួក​អើវ៉ាឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ាធីត។១៧ កូន​របស់​សិម គឺ​អេឡាំ អាសស៊ើរ អើប៉ាក់សាឌ លូឌ អើរ៉ាម អ៊ូស ហ៊ុល កេធើរ និង​មែសេក ១៨ អើប៉ាក់សាឌ​បង្កើត​សេឡាៗ​បង្កើត​ហេប៊ើរ ១៩ ឯ​ហេប៊ើរ គាត់​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេកពី​ព្រោះ​នៅ​ជំនាន់​អ្នក​នោះ ផែនដី​បាន​បែក​ពី​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុកថាន ២០ យ៉ុកថាន​បង្កើត​អាល់ម៉ូដាឌ សេលែប ហាសាម៉ាវែត យេរ៉ា២១ ហាដូរ៉ាម អ៊ូសាល ឌីកឡា ២២ អេបាល អ័ប៊ីម៉ែល សេបា ២៣ អូភារ ហាវីឡា និង​យ៉ូបាប់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​យ៉ុកថាន។២៤ សិម អើប៉ាក់សាឌ សេឡា ២៥ ហេប៊ើរ ផាលេក រេហ៊ូវ ២៦សេរូក ណាឃរ ថេរ៉ា ២៧ និង​អាប់រ៉ាម គឺ​ជា​អ័ប្រាហាំ។២៨ឯ​កូន​អ័ប្រាហាំ គឺ​អ៊ីសាក និង​អ៊ីសម៉ាអែល២៩នេះ​ជា​កូន​ចៅ​គេត​រៀង​ទៅ គឺ​នេបាយ៉ូត ជា​កូន​ច្បង​របស់​អ៊ីសម៉ាអែល រួច​កេដារ អ័ឌប្អែល មីបសាម ៣០មីសម៉ា ឌូម៉ា ម៉ាសា ហាដាឌ់ ថេម៉ា៣១យេធើរ ណាភីស និង​កេតម៉ា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ៊ីសម៉ាអែល។៣២ ឯ​កូន​របស់​កិទូរ៉ា ជា​ប្រពន្ធ​ចុង​របស់​អ័ប្រាហាំនាង​បង្កើត​បាន​ស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា ឯ​កូន​របស់​យ៉ុកសាន គឺ​សេបា និង​ដេដាន់ ៣៣ ឯ​កូន​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហេណុក អ័ប៊ីដា និង​អែលដ្អា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កិទូរ៉ា។

ការយល់ដឹងពីអត្ថបទ

ពួកយើងប្រហែលមិនសូវចាប់អារម្មណ៍ទៅនឹងបញ្ជីឈ្មោះដ៏វែងអន្លាយជាលក្ខណៈនៃកណ្ឌរបាក្សត្រនោះទេ ប៉ុន្ដែវាមានសារៈសំខាន់ណាស់ចំពោះអ្នកអាននៅសម័យនោះ។ទី១.ពង្សាវលី(បញ្ជីរាយនាម)នេះបានបញ្ជាក់ប្រាប់អ្នកដែលត្រឡប់មករស់នៅស្រុកកំណើតវិញថា ពួកគេគឺជាអ្នកដែលបន្ដពូជពង្សមកពីអាណាចក្រចាស់ពិតប្រាកដ  ទី២. វាកំណត់ថាតើនរណាខ្លះនៅក្នុងចំណោមពួកគេនោះត្រូវទទួលខុសត្រូវក្នុងការរៀបចំពិធីខាងសាសនា ហើយនរណាខ្លះជាអ្នកជាប់សែលោហិតនឹងរាជវង្សស្ដេចដាវីឌ  បញ្ជីនេះបានកត់ត្រាទុកពីដើមកំណើត និងការអភិវឌ្ឍរបស់កុលសម្ព័ន្ធនីមួយៗដោយពន្យល់យ៉ាងលម្អិតដើម្បីអោយពួកគេដឹងថា ពួកគេមកពីកុលសម្ព័ន្ធណា។គ្រប់កុលសម្ព័ន្ធទាំងអស់កើតមកពីបុព្វបុរសតែមួយគឺលោកយ៉ាកុប ដែលតាមរយៈគាត់ពួកគេគឺជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ។ ហើយលោកអ័ប្រាហាំគឺជាបុព្វបុរសពិតនៃប្រជាជាតិទាំងអស់ និងជាមនុស្សសំខាន់ក្នុងការបង្កើតជំនាន់មនុស្ស តាមព្រះហឫទ័យនៃព្រះជាម្ចាស់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុមនឹងទទួលតាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ​ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់   របាក្សត្រទី១ 16:24-36   25 July 2026

ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ របាក្សត្រទី១ 16:24-36 25 July 2026

២៤ ចូរ​ថ្លែង​ប្រាប់​ពី​សិរីល្អ​នៃ​ទ្រង់ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ២៥ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ២៦ ពី​ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ...

read more
ចូរអរព្រះគុណដល់ព្រះអង្គ   របាក្សត្រទី១ 16:7 – 23  24 July 2026

ចូរអរព្រះគុណដល់ព្រះអង្គ របាក្សត្រទី១ 16:7 – 23 24 July 2026

៧ នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដោយសារ​អេសាភ និង​ពួក​បង​ប្អូន​លោក​ថា៨ ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់...

read more
ស្តេចដាវីឌអបអរចំពោះហិបនៃសេចក្តីសញ្ញា   របាក្សត្រទី១ 15:25 – 16:6  23 July 2026

ស្តេចដាវីឌអបអរចំពោះហិបនៃសេចក្តីសញ្ញា របាក្សត្រទី១ 15:25 – 16:6 23 July 2026

២៥ដូច្នេះដាវីឌ ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល និង​ពួក​មេទ័ព ក៏​ទៅ​នាំ​យក​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ ២៦ រួច​ដោយ​ព្រោះ​ព្រះ​ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហិប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះយេហូវ៉ា...

read more