ចក្រភពបាប៊ីឡូនត្រូវរលំព្រះជាម្ចាស់រំដោះអ៊ីស្រាអែល(ត) យេរេមា 50:17-32 30 October 2026

១៧ ពួកអ៊ីស្រាអែល គេប្រៀបដូចជាចៀម ដែលត្រូវប្រដេញកំចាយទៅ ពួកសិង្ហបានដេញកំចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ ឥឡូវនេះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ ជាខាងក្រោយ ១៨ ហេតុនោះព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងធ្វើទោសដល់ស្តេចបាប៊ីឡូន ហើយនឹងស្រុករបស់គេ ដូចជាបានធ្វើទោសដល់ស្តេចអាសស៊ើរដែរ ១៩ អញនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត ២០ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្តីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នក ដែលអញទុកឲ្យសល់នៅ។២១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរឡើងទៅច្បាំងនឹងស្រុកមេរ៉ាថែមចុះ គឺទាស់នឹងគេ ហើយទាស់នឹងពួកអ្នកនៅស្រុកពេកូឌដែរ ចូរសំឡាប់ ហើយបំផ្លាញអស់រលីងតាមក្រោយគេ ត្រូវឲ្យធ្វើតាមគ្រប់ទាំងសេចក្តី ដែលអញបានបង្គាប់ដល់ឯង ២២ មានឮសូរចំបាំងនៅក្នុងស្រុកជាសូរនៃការបំផ្លាញយ៉ាងសំបើម ២៣ ញញួរដែលវាយផែនដីទាំងមូលបានកាច់បាក់យ៉ាងណាហ្ន៎ ក្រុងបាប៊ីឡូនបានត្រឡប់ជាទីខូចបង់ នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎ ២៤ នែ បាប៊ីឡូនអើយ អញបានដាក់អន្ទាក់សំរាប់ចាប់ឯង ហើយឯងត្រូវជាប់ដែរ ឯងមិនបានដឹងខ្លួនសោះ គឺបានរកឯងឃើញ ហើយចាប់បានផង ពីព្រោះឯងបានតយុទ្ធនឹងព្រះយេហូវ៉ា ២៥ ព្រះយេហូវ៉ាទ្រង់បានបើកឃ្លាំងអាវុធរបស់ទ្រង់ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្តីគ្នាន់ក្នាញ់របស់ទ្រង់ចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ ២៦ ចូរមកច្បាំងនឹងក្រុងបាប៊ីឡូនពីគ្រប់ទីឆ្ងាយបំផុត ត្រូវឲ្យបើកជង្រុកគេ ត្រូវឲ្យជាន់ឈ្លីគំនរបំណែកទីក្រុង ហើយបំផ្លាញឲ្យអស់រលីង កុំឲ្យមានសល់អ្វីឡើយ ២៧ ចូរសំឡាប់អស់ទាំងគោរបស់គេ ឲ្យវាចុះទៅឯទីសំឡាប់ចុះ វរដល់គេ ដ្បិតថ្ងៃកំណត់របស់គេបានមកដល់ហើយ គឺជាវេលាធ្វើទោសដល់គេ ២៨ មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ា ជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។២៩ ចូរហៅពួកពលធ្នូ ឲ្យមកច្បាំងនឹងក្រុងបាប៊ីឡូនចុះ គឺអស់អ្នកណាដែលធ្លាប់យឹតធ្នូ ត្រូវឲ្យបោះទ័ពនៅព័ទ្ធជុំវិញ កុំឲ្យពួកគេណាមួយរួចឡើយ ចូរសងតាមការដែលគេបានធ្វើចុះ ត្រូវឲ្យប្រព្រឹត្តនឹងគេតាមគ្រប់ទាំងអំពើដែលគេបានប្រព្រឹត្ត ដ្បិតគេបានមានចិត្តឆ្មើងឆ្មៃចំពោះព្រះយេហូវ៉ា គឺនៅចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ៣០ ហេតុនោះ ពួកកំឡោះៗរបស់គេនឹងដួលចុះ នៅក្នុងផ្លូវ ហើយអស់ទាំងមនុស្សថ្នឹកច្បាំងរបស់គេ នឹងត្រូវស្ងៀមស្ងាត់នៅថ្ងៃនោះ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ៣១ ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ អញទាស់នឹងឯង ដ្បិតថ្ងៃកំណត់របស់ឯងបានមកដល់ហើយ គឺជាវេលាដែលអញនឹងធ្វើទោសដល់ឯង
ការយល់ដឹងពីអត្ថបទ
គឺជាសេចក្ដីទំនាយដែលប្រកាសពីការវិនិច្ឆ័យ និងការដួលរលំនៃទីក្រុងបាប៊ីឡូន។ ទំនាយនេះពណ៌នាអំពីអ៊ីស្រាអែល និងយូដាថាជាហ្វូងចៀមដែលត្រូវបានបំផ្លាញដោយចក្រភពបរទេស ផ្ទុយពីភាពឃោរឃៅដ៏ក្រអឺតក្រទមរបស់ទីក្រុងបាប៊ីឡូនជាមួយនឹងអំណាចដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះ ហើយសន្យាថាព្រះអម្ចាស់នឹងធ្វើជាអ្នកប្រោសលោះដ៏ខ្លាំងពូកែដើម្បីទាមទារយុត្តិធម៌មកវិញ។ ព្រះបញ្ជាឱ្យវាយប្រហារទៅលើដែនដីបះបោរ (ជានិមិត្តរូបហៅថា មេរ៉ាថែម និង ពេកូដ) ដោយបញ្ជាឱ្យមានការបំផ្លិចបំផ្លាញទាំងស្រុង។ បាប៊ីឡូនបានដើរតួជាញញួរបំផ្លិចបំផ្លាញប្រឆាំងនឹងប្រជាជាតិដទៃទៀត ប៉ុន្តែឥឡូវនេះញញួរនោះត្រូវបានបំបែក។ បាប៊ីឡូនត្រូវតែប្រឈមមុខនឹងការសងសឹកចំពោះអ្វីដែលខ្លួនបានធ្វើចំពោះអ្នកដទៃ ជាពិសេសចំពោះការប្រឆាំងនឹងព្រះអម្ចាស់ និងបំផ្លាញព្រះវិហាររបស់ទ្រង់។ កងទ័ពត្រូវបានកោះហៅឱ្យបោះជំរំជុំវិញបាប៊ីឡូន ដើម្បីកុំឱ្យនរណាម្នាក់រត់គេចខ្លួន។ បាប៊ីឡូនត្រូវបានលើកឡើងយ៉ាងច្បាស់ថាជា "អ្នកក្រអឺតក្រទម"; ព្រះប្រកាសខ្លួនឯងថាប្រឆាំងនឹងមោទនភាពរបស់ពួកគេដោយផ្ទាល់។ ភ្លើងនឹងឆេះទីក្រុង និងភូមិស្រុករបស់ពួកគេ ហើយយុវជន និងទាហានរបស់ពួកគេនឹងវិនាសនៅតាមដងផ្លូវ ពីព្រោះថ្ងៃសងសឹកបានមកដល់។ |
១. តើខគម្ពីរមួយណាដែលជាព្រះបន្ទូលព្រះ ប្រទានមកខ្ញុំនៅថ្ងៃនេះ?
........................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានព្រះបន្ទូលនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងស្តាប់តាមបង្គាប់ទ្រង់។
........................................................................................................................។
៣. នៅពេលខ្ញុំបានធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
........................................................................................................................។
សេចក្តីអធិស្ឋាន
........................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer