Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ទុក្ខព្រួយនឹងប្រែទៅជាអំណរសប្បាយ យ៉ូហាន 16:15-24 23 May 2026

by | May 20, 2026 | QT Books

១៥ គ្រប់​ទាំង​អស់​ដែល​ព្រះវរបិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្តី​ដែល​តម្រូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។១៦ នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា១៧ ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច ១៨ ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះបន្ទូល​ថា«នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ ១៩ ព្រះយេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា តើ​អ្នក​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី២០ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ ២១ ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្តី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្តី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក ២២ ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ២៣ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរបិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ២៤ តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ពិត។

ការយល់ដឹងពីអត្ថបទ

ព្រះយេស៊ូវមិនអាចប្រាប់អ្វីបន្ថែមទៀតដល់សិស្សរបស់ទ្រង់ទេ ក្នុងពេលពួកគេកើតទុក្ខ។ក្រោយពេលទ្រង់ចេញពីពួកគេ វិញ្ញាណទ្រង់នឹងបង្រៀនពួកគេបន្ថែមទៀតហើយជួយពួកគេអោយយល់។ការបង្រៀនរបស់ព្រះវិញ្ញាណបរិសុទ្ធគឺមិនមែនជារឿងថ្មីទេ ប៉ុន្ដែការបន្ថែមលើអ្វីដែលព្រះយេស៊ូវបានបង្រៀនរួចហើយ គឺទាក់ទងទាំងបច្ចុប្បន្នកាល និងអនាគតកាល។ ប្រហែលជា២៤ទៀតទេព្រះយេស៊ូវនឹងបែកចេញពីពួកសិស្ស ប៉ុន្ដែបីថ្ងៃក្រោយមកព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញ ពួកគេនឹងបានឃើញព្រះអង្គម្ដងទៀត។ ទុក្ខវេទនារបស់គេនឹងត្រូវជំនួសដោយក្ដីអំណរវិញ ប្រៀបដូចជាស្ដ្រីដែលឈឺពោះសម្រាលកូន បានរីករាយក្រោយពេលកូនកើតចេញមក។ជ័យជម្នះរបស់ព្រះយេស៊ូវតាមរយៈការសុគតរបស់ទ្រង់នឹងធ្វើអោយគេមានជំនឿចិត្ដដល់ព្រះជាម្ចាស់ ជាអ្វីដែលពួកគេមិនធ្លាប់មានពីមុនមក។ពួកគេនឹងបានដឹងថា តាមរយៈព្រះយេស៊ូវជាអ្នកនៅកណ្ដាល គេនឹងអាចអធិស្ឋានទៅរកព្រះវរបិតាបាន ហើយនឹងការអរព្រះគុណចំពោះព្រះពរដែលព្រះវរបិតាបានប្រទានមក។

ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ

………………………………………………………………………………………………………………………………………………………………….។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងធ្វើតាមទ្រង់។

………………………………………………………………………………………………………………………………………………………………….។

២. ប្រសិនបើកូនស្តាប់តាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

………………………………………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………………………………………….។

 

Explore More Articles

ចាប់ពីអ័ដាមរហូតដល់អ័ប្រាហាំ ១របាក្សត្រ 1:1-33      10 June  2026

ចាប់ពីអ័ដាមរហូតដល់អ័ប្រាហាំ ១របាក្សត្រ 1:1-33 10 June 2026

១ អ័ដាម សេត អេណុស ២ កៃណាន ម៉ាលេលាល យ៉ារេឌ ៣ ហេណុក មធូសាឡា ឡាមក៤ណូអេ សិម ហាំ និង​យ៉ាផែត។៥កូន​របស់​យ៉ាផែត គឺ​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ានទូបាល មែសេក និង​ទីរ៉ាស ៦ កូន​របស់​កូមើរ គឺ​អាសក្នាស រីផាត និង​តូកាម៉ា ៧ កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស គីទីម...

read more
ព្រះយេស៊ូវមានបន្ទូលផ្តាំលោកពេត្រុស យ៉ូហាន 21:15-25    09 June 2026

ព្រះយេស៊ូវមានបន្ទូលផ្តាំលោកពេត្រុស យ៉ូហាន 21:15-25 09 June 2026

១៥ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថាស៊ីម៉ូន​កូនយ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះករុណា​វិសេស​ព្រះអម្ចាស់ ទ្រង់​ជ្រាប​ថា​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា...

read more
ព្រះយេស៊ូវបង្ហាញព្រះអង្គឲ្យពួកសិស្សឃើញនៅជិតមាត់សមុទ្រទីបេរាសយ៉ូហាន 20:30-21:14  08 June 2026

ព្រះយេស៊ូវបង្ហាញព្រះអង្គឲ្យពួកសិស្សឃើញនៅជិតមាត់សមុទ្រទីបេរាសយ៉ូហាន 20:30-21:14 08 June 2026

៣០ ព្រះយេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ ៣១ បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត...

read more