Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះដ៏ជាជំនួយ យ៉ូហាន 14:25-31 18 May 2026

by | May 16, 2026 | QT Books

២៥ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ ២៦ តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ២៧ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ ២៨ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ទៅ ហើយ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មានសេចក្តី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា ដ្បិត​ព្រះវរបិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ ២៩ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ៣០ ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅហ្វាយ​របស់​លោកីយ៍​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ៣១ គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះវរបិតា​វិញ ដើម្បី​ឲ្យ​លោកីយ៍​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ។

ការយល់ដឹងពីអត្ថបទ

លោកយូដាស ថាដេ (មិនមែនយូដាសក្បត់ទេ) នៅតែគិតខាងរូបកាយរបស់ព្រះយេស៊ូវ គាត់មិនយល់ទាល់តែសោះថា ហេតុអ្វីបានជាសិស្សព្រះយេស៊ូវអាចមើលឃើញព្រះយេស៊ូវ តែអ្នកដទៃមើលមិនឃើញ។ព្រះយេស៊ូវតបថា មិនមែនតែព្រះរាជបុត្រាទេ ដែលគង់នៅជាមួយនឹងពួកគេ សូម្បីតែព្រះវរបិតាក៍គង់នៅជាមួយនឹងពួកគេដែរ ពួកគេត្រូវបង្ហាញពីសេចក្ដីស្រលាញ់របស់ពួកគេចំពោះព្រះអង្គដោយត្រូវបង្រៀនព្រះបន្ទូលដល់មនុស្សផ្សេងៗទៀត។ព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកគេអោយចងចាំការបង្រៀនទាំងអស់នោះ។ ពួកសិស្សមិនគួរព្រួយបារម្ភពីការសុគតរបស់ព្រះអង្គ ដែលនឹងកើតឡើងពេលខាងមុខនោះទេ ពួកគេគួរតែសប្បាយចិត្ដ ព្រោះការសុគតនោះនឹងធ្វើអោយទ្រង់អាចធ្វើអោយកិច្ចការដែលព្រះវរបិតាប្រគល់អោយធ្វើបានចប់សព្វគ្រប់។ព្រះយេស៊ូវគ្មានអំពើបាបទេ ហើយក៍មិនស្ថិតនៅក្រោមអំណាចរបស់សាតាំងដែរ ប៉ុន្ដែទ្រង់អនុញាតអោយបរិវារបស់សាតាំងក្បត់ និងធ្វើគត់ទ្រង់ ដើម្បីអោយការសុគតរបស់ទ្រង់អាចធ្វើអោយកិច្ចការរបស់ព្រះវរបិតាបានសម្រេច និងអាចសង្គ្រោះមនុស្សមានបាប។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាព្រះអង្គប្រទានខគម្ពីរនេះមកកូន? កូននឹងទទួលតាម។

…………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………។

 

Explore More Articles

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26   12 September 2026

និស្ស័យលោកីយ៍ និងព្រះវិញ្ញាណ កាឡាទី 5:16-26 12 September 2026

១៦ តែ​ខ្ញុំ​ប្រាប់​ថា ចូរ​ដើរ​ក្នុង​ព្រះវិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម​ទេ ១៧ ដ្បិត​សាច់​ឈាម​តែង​តែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះវិញ្ញាណ ឯ​ព្រះវិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់​ឈាម​ដែរ សេចក្តី​ទាំង​២​នេះ​ប្រឆាំង​នឹង​គ្នា...

read more
សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15   11 September 2026

សេរីភាពរបស់គ្រីស្ទបរិស័ទ កាឡាទី 5:2-15 11 September 2026

២ នែ ប៉ុល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក នោះ​ព្រះគ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​សោះ ៣ ហើយ​ខ្ញុំ​ធ្វើ​បន្ទាល់​ម្តង​ទៀត ដល់​អស់​មនុស្ស​ដែល​កាត់​ស្បែក​ហើយ​ថា អ្នក​នោះ​ឯង​ជា​អ្នក​ជំពាក់​ក្រឹត្យវិន័យ...

read more
សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1  10 September 2026

សញ្ញាចាស់ និងសញ្ញាថ្មី កាឡាទី 4:21-5:1 10 September 2026

២១ អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យវិន័យ​ថា​ទេ​ឬ​អី ២២ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រាហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា ២៣ តែ​កូន​ដែល​កើត​ពី​បាវ​ស្រី...

read more