សេចក្តីពិតខាងឯព្រលឹងវិញ្ញាណ រ៉ូម 2:17-29

១៧ បើអ្នកមានឈ្មោះជាសាសន៍យូដា ទាំងទុកចិត្តនឹងក្រឹត្យវិន័យ ហើយអួតសរសើរពីព្រះ ១៨ ក៏ស្គាល់ព្រះហឫទ័យទ្រង់ ហើយចេះសំគាល់រើសសេចក្តីល្អ ដោយបានរៀនតាមក្រឹត្យវិន័យ ១៩ ទាំងជឿប្រាកដថា ខ្លួនជាអ្នកដឹកនាំមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកងងឹត ២០ ជាអ្នកទូន្មានប្រដៅដល់ពួកខ្លៅល្ងង់ ជាគ្រូបង្រៀនដល់កូនក្មេង ក៏មានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ ២១ ដូច្នេះ អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ ២២ អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ ២៣ អ្នកឯងដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងនឹងក្រឹត្យវិន័យឬទេ ២៤ ដ្បិតពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្តីចែងទុកមកហើយ។២៥ រីឯការកាត់ស្បែក នោះមានប្រយោជន៍មែន បើអ្នកប្រព្រឹត្តតាមក្រឹត្យវិន័យ តែបើអ្នកប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ នោះការដែលទទួលកាត់ស្បែក បានត្រឡប់ដូចជាមិនកាត់វិញ ២៦ ដូច្នេះ បើសិនជាពួកដែលមិនកាត់ស្បែក គេកាន់តាមបញ្ញត្តក្រឹត្យវិន័យទៅ នោះការដែលមិនបានកាត់ស្បែក តើមិនរាប់ដូចជាបានកាត់វិញទេឬអី ២៧ ហើយពួកអ្នកដែលមិនកាត់ស្បែកតាមបវេណី បើគេប្រព្រឹត្តតាមក្រឹត្យវិន័យសព្វគ្រប់ តើគេមិនជំនុំជំរះអ្នកទេឬអី ដែលអ្នកមានទាំងគម្ពីរ និងការកាត់ស្បែកផង តែចេះតែប្រព្រឹត្តរំលងក្រឹត្យវិន័យវិញ ២៨ ឯដំណើរដែលហៅថាសាសន៍យូដា នោះមិនមែនចំពោះតែអ្នកណាដែលមានទីសំគាល់ខាងក្រៅប៉ុណ្ណោះទេ ហើយការកាត់ស្បែកសោត ក៏មិនមែនចំពោះតែសាច់ខាងក្រៅប៉ុណ្ណោះដែរ ២៩ រីឯសាសន៍យូដាដ៏ពិតប្រាកដ នោះគឺខាងក្នុងវិញ ហើយការកាត់ស្បែកក៏នៅក្នុងចិត្ត ខាងព្រលឹងវិញ្ញាណដែរ មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ មនុស្សយ៉ាងនោះតែងមានសេចក្តីសរសើរ មិនមែនមកពីមនុស្ស គឺពីព្រះវិញ។
ការយល់ដឹងពីងអត្ថបទ
សាវ័កប៉ុលបានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់នៃភាពមិនស្មោះត្រង់ក្នុងសាសនា និងការមានអារម្មណ៍សុវត្ថិភាពដោយខុសឆ្គង ដោយលោកអះអាងថា ដើមកំណើត ឬពិធីសាសនានៅខាងក្រៅ មិនអាចជួយសង្គ្រោះមនុស្សម្នាក់បានឡើយ ប្រសិនបើគ្មានការផ្លាស់ប្តូរចិត្តគំនិតនៅខាងក្នុង។ ការកាត់ស្បែកខាងរាងកាយមានតម្លៃលុះត្រាតែអ្នកគោរពតាមក្រឹត្យវិន័យទាំងស្រុង។ ប្រសិនបើអ្នកបំពានលើក្រឹត្យវិន័យនោះ ការកាត់ស្បែករបស់អ្នកនឹងក្លាយទៅជាគ្មានន័យអ្វីឡើយនៅក្នុងព្រះនេត្ររបស់ព្រះ។
លោកប៉ុលសន្និដ្ឋានថា សមាជិកពិតប្រាកដនៃរាស្ត្ររបស់ព្រះ គឺជាអ្នកដែលមានការផ្លាស់ប្តូរពីខាងក្នុង ពោលគឺមាន «ការកាត់ស្បែកនៃចិត្ត» ដែលធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធ មិនមែនគ្រាន់តែជាការប្រតិបត្តិតាមច្បាប់ខាងក្រៅនោះទេ។ ការទទួលស្គាល់ដ៏ពិតប្រាកដគឺមកពីព្រះ មិនមែនមកពីការសរសើររបស់មនុស្សឡើយ។
១. តើខគម្ពីរមួយណាដែលទ្រង់បានប្រទានមកខ្ញុំនៅថ្ងៃនេះ?
.......................................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
.......................................................................................................................................។
៣. តើទ្រង់នឹងប្រទានអ្វីសម្រាប់អ្នកដែលចេះស្តាប់បង្គាប់ទ្រង់?
.......................................................................................................................................។
សេចក្តីអធិស្ឋាន
.......................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer