Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

លោកយេរេមាបានតទល់និងលោកហាណានា, យេរេមា 28:1-17, 14th, Feb 2026

by | Feb 11, 2026 | QT Books

<អត្ថបទ>

 លំដាប់​នោះ ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្យ​នៃ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ស្រាពណ៍​ឆ្នាំ​ទី​៤ នោះ​ហោរាហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយ​នឹង​ខ្ញុំ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្តាជន​ថា  ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​បាន​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ហើយ  នៅ​រវាង​គំរប់​២​ឆ្នាំ​ទៀត នោះ​អញ​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​យក​ពី​ទី​នេះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន ត្រឡប់​មក​ឯ​កន្លែង​ដើម​វិញ  អញ​ក៏​នឹង​នាំ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ ដល់​ក្រុង​បាប៊ីឡូន ឲ្យ​វិល​មក​ឯ​ទី​នេះ​វិញ​ដែរ ដ្បិត​អញ​នឹង​បំបាក់​នឹម​របស់​ស្តេច​បាប៊ីឡូន​ពិត នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។ រួច​ហោរា​យេរេមា ក៏​និយាយ​នឹង​ហាណានា នៅ​ចំពោះ​ពួក​សង្ឃ និង​បណ្តាជន​ដែល​ឈរ​នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា  គឺ​ហោរា​យេរេមា​និយាយ​ថា អាម៉ែន សូម​ឲ្យ​ព្រះយេហូវ៉ា​ធ្វើ​ដូច្នោះ​ចុះ សូម​ឲ្យ​ព្រះយេហូវ៉ា​សំរេច​តាម​ពាក្យ​ដែល​អ្នក​បាន​ទាយ​នោះ ដើម្បី​នឹង​នាំ​យក​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា និង​អស់​អ្នក​ដែល​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​នោះ ឲ្យ​ត្រឡប់​មក​ពី​ក្រុង​បាប៊ីឡូន​ដល់​ទី​នេះ​វិញ  ប៉ុន្តែ​ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ពោល​នៅ​ត្រចៀក​អ្នក និង​នៅ​ត្រចៀក​របស់​បណ្តាជន​ទាំង​នេះ​ឥឡូវ​ចុះ ឯ​ពួក​ហោរា​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ ហើយ​នឹង​អ្នក គេ​បាន​ទាយ​ទាស់​នឹង​ស្រុក​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ទាយ​ពី​ចំបាំង ពី​ការ​អាក្រក់ និង​ពី​អាសន្នរោគ​ផង  តែ​ហោរា​ណា​ដែល​ទាយ​ពី​សន្តិសុខ បើ​កាល​ណា​ទំនាយ​របស់​ហោរា​នោះ​បាន​សំរេច​ហើយ នោះ​ទើប​នឹង​ស្គាល់​ហោរា​នោះ​ថា ព្រះយេហូវ៉ា​បាន​ចាត់​ប្រើ​មក​មែន ១០ នោះ​ហោរា​ហាណានា ក៏​យក​នឹម​ពី​ក​ហោរា​យេរេមា​ទៅ​បំបាក់​ចោល ១១ រួច​ហាណានា​និយាយ​ចំពោះ​បណ្តាជន​ទាំងឡាយ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ គឺ​យ៉ាង​នេះ​ឯង​ដែល​អញ​នឹង​បំបាក់​នឹម​របស់​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ចេញ​ពី​ក​នៃ​អស់​ទាំង​សាសន៍​ក្នុង​រវាង​គំរប់​២​ឆ្នាំ​ទៅ​មុខ​នេះ នោះ​ហោរា​យេរេមា​ក៏​ចេញ​ទៅ​បាត់។១២ រួច​មក ក្នុង​ពេល​ក្រោយ​ដែល​ហោរា​ហាណានា​បាន​បំបាក់​នឹម​ពី​ក​យេរេមា​ចេញ​ហើយ នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​លោក​ថា ១៣ ចូរ​ទៅ​ប្រាប់​ដល់​ហាណានា​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អ្នក​បាន​បំបាក់​នឹម​ដែល​ធ្វើ​ពី​ឈើ តែ​ឯង​បាន​ធ្វើ​នឹម​ដែក​ជំនួស​វិញ ១៤ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា អញ​បាន​ដាក់​នឹម​ដែក​នៅ​ក​នៃ​សាសន៍​ទាំង​នេះ​ហើយ ដើម្បី​ឲ្យ​គេ​ត្រូវ​បំរើ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​បំរើ​ពិត​មែន អញ​ក៏​បាន​ឲ្យ​សត្វ​នៅ​វាល ដល់​គេ​ដែរ ១៥ រួច​ហោរាយេរេមា​និយាយ​ទៅ​ហោរា​ហាណានា​ថា នែ ហាណានា​ចូរ​ស្តាប់​ឥឡូវ​ចុះ ព្រះយេហូវ៉ា​មិន​បាន​ចាត់​ប្រើ​អ្នក​ទេ គឺ​អ្នក​នាំ​ឲ្យ​សាសន៍​នេះ​ទុក​ចិត្ត​ចំពោះ​សេចក្តី​កំភូត​វិញ ១៦ ហេតុ​នេះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តេញ​ឯង​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​ឯង​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​ឯង​បាន​ពោល​សេចក្តី​បះបោរ​ទាស់​នឹង​ព្រះយេហូវ៉ា ១៧ ដូច្នេះ នៅ​ខែ​អស្សុជ ក្នុង​ឆ្នាំ​នោះ​ឯង​ហោរា​ហាណានា​ក៏​ស្លាប់​ទៅ។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2.      ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3.      តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?
< ការយល់ដឹងអំពីអត្ថបទ >

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

 

 

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more