លោកយេរេមាសំរាលទុក្ខលោកបារូក យេរេមា 45:1-5 16 October 2026

១ នេះជាពាក្យដែលហោរាយេរេមាបាននិយាយនឹងបារូក ជាកូននេរីយ៉ា ក្នុងកាលដែលបារូកបានសរសេរពាក្យទាំងនេះ ចុះក្នុងក្រាំងតាមមាត់យេរេមា គឺនៅក្នុងឆ្នាំទី៤នៃរាជ្យយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចយូដា ២ គឺថា ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់បារូកឯងដូច្នេះ ៣ ឯងបាននិយាយថា ឥឡូវនេះ វរហើយខ្ញុំ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបន្ថែមសេចក្តីសោកសៅ ដល់សេចក្តីទុក្ខព្រួយរបស់ខ្ញុំ ខ្ញុំក៏ល្វើយទៅដោយថ្ងូរ ឥតមានសេចក្តីសំរាកឡើយ ៤ ត្រូវឲ្យនិយាយនឹងវាយ៉ាងនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល របស់អ្វីដែលអញបានស្អាងឡើង នោះអញនឹងរំលំចុះ ហើយរបស់អ្វីដែលអញបានដាំ នោះអញនឹងដករំលើងវិញ ក៏នឹងធ្វើយ៉ាងនោះនៅពេញក្នុងស្រុកផង ៥ ដូច្នេះ តើឯងស្វែងរកការយ៉ាងធំសំរាប់ខ្លួនឬ កុំឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងនាំសេចក្តីអាក្រក់មកលើគ្រប់ទាំងសាច់ តែឯជីវិតឯង នោះអញនឹងឲ្យដល់ឯងទុកជារំពា នៅគ្រប់ទីកន្លែងណាដែលឯងនឹងទៅផង។
ការយល់ដឹងពីអត្ថបទ
នៅក្នុងព្រះគម្ពីរ របាក្សត្រទី១ ២៥:១-៥ ស្តេចដាវីឌបានរៀបចំពួកលេវីជា ២៤ ក្រុមតន្ត្រីសម្រាប់ការថ្វាយបង្គំនៅព្រះវិហារ។ ទ្រង់បានលើកកម្ពស់កិច្ចបម្រើតន្ត្រីឲ្យក្លាយជា «ការព្យាករណ៍» ហើយចាត់តាំងមេដឹកនាំសំខាន់ៗ គឺអេសាភ ហេម៉ាន និងយេឌូថិន ឲ្យបម្រើជាមួយឧបករណ៍ភ្លេង ដោយបានគូសបញ្ជាក់ពីតួនាទីខាងវិញ្ញាណដ៏សំខាន់របស់តន្ត្រីនៅក្នុងស្រុកអ៊ីស្រាអែល។
-ចំណុចសំខាន់ៗខាងវិញ្ញាណ ការគោរពបូជាជាការងារ៖ តន្ត្រីករត្រូវបានគេហៅថា "កម្មករ"។ ការគោរពបូជាពិតតម្រូវឱ្យមានការលះបង់ វិន័យ និងការខិតខំប្រឹងប្រែង។ គ្មានការបែងចែកដ៏ពិសិដ្ឋ/លោកិយ៖ ដោយសារតែតន្ត្រីត្រូវបានចាត់ទុកថាជាទំនាយ វាត្រូវបានភ្ជាប់យ៉ាងជ្រៅជាមួយនឹងព្រះបន្ទូល និងព្រះហឫទ័យរបស់ព្រះ។ វាមិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែជាផ្នែកសកម្មមួយដែលជួយរក្សាសុខភាពខាងវិញ្ញាណរបស់ប្រទេសជាតិ។
១. តើខគម្ពីរមួយណាដែលព្រះទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ?
..........................................................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះ មកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
..........................................................................................................................................................។
៣. ប្រសិនបើខ្ញុំបានស្តាប់តាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?
..........................................................................................................................................................។
សេចក្តីអធិស្ឋាន
..........................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer