Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាច៧០ឆ្នាំ, យេរេមា 25:1-14, 7th, Feb, 2026

by | Feb 4, 2026 | QT Books

<អត្ថបទ>

 នេះ​ជា​ព្រះបន្ទូល ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ពី​ដំណើរ​បណ្តាជន នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំ​ទី​៤ នៃ​រាជ្យ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា (ឆ្នាំ​នោះ​ជា​ឆ្នាំ​ដំបូង នៃ​រាជ្យ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន) ជា​សេចក្តី​ដែល​ហោរា​យេរេមា​បាន​ប្រាប់​ដល់​បណ្តាជន​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​ថា  ចាប់​តាំង​ពី​ឆ្នាំ​ទី​១៣ ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស់​២៣​ឆ្នាំ​នេះ​ហើយ នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ  ឯ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​ទ្រង់ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង​នឹង​ចាត់​គេ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​នឹង​ស្តាប់​សោះ  ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ឯង និង​ពួក​ឰយុកោ​ឯង ចាប់​តាំង​ពី​បុរាណ ហើយ​សំរាប់​ជា​ដរាប​ត​ទៅ  កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយបង្គំ​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​បណ្តាល​ឲ្យ​អញ​ខឹង ដោយសារ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​អញ​នឹង​មិន​ប្រទូស្ត​ដល់​ឯង​រាល់​គ្នា​ទេ  ប៉ុន្តែ​ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយសារ​ការ​ដែល​ដៃ​ឯង​បាន​ធ្វើ​វិញ ឲ្យ​អញ​បាន​ប្រទូស្ត​ដល់​ឯង ហេតុ​នោះ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ  នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំងកាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីសស៊ូស​ឲ្យ ហើយ​ជា​ទី​ខូចបង់​នៅ​អស់កល្ប​ជានិច្ច ១០ មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ និង​សំឡេង​រីករាយ សំឡេង​ប្តី​ប្រពន្ធ​ថ្មោងថ្មី និង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ ១១ ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់ជ្រងំ ហើយ​ជា​ទី​ស្រឡាំងកាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។១២ លុះ​ដល់​គ្រប់​៧០​ឆ្នាំ​នោះ​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្ងាត់ជ្រងំ​ជា​ដរាប​ទៅ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ១៣ អញ​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រកាស​ទាស់​នឹង​ស្រុក​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ហើយ ជា​ពាក្យ​ដែល​យេរេមា​បាន​ទាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន ១៤ ដ្បិត​សាសន៍​ជា​ច្រើន និង​ស្តេច​ធំៗ និង​ចាប់​ប្រើ​សាសន៍​ខាល់ដេ​នោះ​វិញ ហើយ​អញ​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត និង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ស្រុកបាប៊ីឡូននឹងធ្វើជាមហាអំណាច៧០ឆ្នាំ

បាប៊ីឡូនបានវាយឈ្នះនឹងគ្រប់គ្រងស្រុកអេស៊ីពនៅឆ្នាំ605មុនគ.ស។ហេតុនោះហើយទើបធ្វើអោយយូដាស្ថិតនៅក្រោមការត្រួតត្រារបស់បាប៊ីឡូនដោយផ្ទាល់ជាលើកទី១។គ្រានោះយេរេមាឃើញការទស្សន៍ទាយរបស់គាត់ បានក្លាយទៅជាការពិតដោយផ្ទាល់ភ្នែក។លោកបានរំលឹកយូដាថា គាត់បានផ្សាយអំពីដំណឹងនេះអស់រយៈពេលជាង២០ឆ្នាំហើយតែពួកគេមិនស្ដាប់គាត់សោះ។ លោកបានប្រាប់អោយពួកគេឆាប់បែរចេញពីអំពើបាបហើយត្រឡប់មកការថ្វាយបង្គំព្រះជាម្ចាស់វិញនោះព្រះនឹងអនុញ្ញាតអោយគេរស់នៅលើទឹកដីរបស់គេជាបន្ដដដែល ប៉ុន្ដែពួកគេបែជាធ្វើព្រងើយចំពោះពាក្យសំដីគាត់ហេតុនោះព្រះនឹងដាក់ទណ្ឌកម្មយូដា។យូដានឹងបាត់បង់នូវក្ដីសប្បាយរីករាយ និងទឹកដីព្រមទាំងនឹងជួបប្រទះភាពវិនាស។យូដានឹងរស់នៅក្រោមការគ្រប់គ្រងរបស់បាប៊ីឡូនអស់រយៈពេល៧០ឆ្នាំ។ទោះបីជាយ៉ាងណា ពួកបាប៊ីឡូនមិនអាចធ្វើអ្វីតាមតែចិត្ដរបស់ខ្លួនឡើយ ប្រសិនគេធ្វើអ្វីមួយដែលបង្ហាញថា ពួកគេមានអំណាចខ្លាំងជាងព្រះនោះពួកគេនឹងជួបនៅការបំផ្លាញចោលដែរ។

 សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59     10 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59 10 April 2026

៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ ៤៤ អ្នក​រាល់​គ្នា​មាន​អារក្សសាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក...

read more
ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42     09 April 2026

ព្រះយេស៊ូ និងលោកអាប្រាហាំ យ៉ូហាន 8:31-42 09 April 2026

៣១ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល ទៅ​ពួក​សាសន៍​យូដា​ដែល​ជឿ​ដល់​ទ្រង់​ថា បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន ៣២ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត...

read more
អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30   08 April 2026

អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30 08 April 2026

២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ ២២ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា...

read more