Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបន្ទូលប្រឆាំងនិងដឹកនាំមិនស្មោះត្រង់, យេរេមា 23:1-12, 3th, Feb, 2026

by | Jan 29, 2026 | QT Books

<អត្ថបទ>

      ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កំចាត់កំចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​អញ  ហេតុ​នោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ទាស់​នឹង​ពួក​អ្នក​គង្វាល​ដែល​ឃ្វាល​ជនជាតិ​របស់​ខ្ញុំ ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​កំចាត់កំចាយ​ហ្វូង​ចៀម​របស់​អញ ហើយ​បណ្តេញ​ចេញ​បង់ ឥត​មើល​រក្សា​វា​ឡើយ ដូច្នេះ អញ​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា​ទៅ​លើ​ឯង​វិញ នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា  រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង  អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ​គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​១ លំពង់​នោះ​ទ្រង់​នឹង​សោយរាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាងវៃ ព្រម​ទាំង​សំរេច​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក​ផង នៅ​គ្រា​របស់​ទ្រង់ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រាអែល​នឹង​នៅ​ដោយ​សន្តិសុខ ឯ​ព្រះនាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ«ព្រះយេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា»  ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះយេហូវ៉ា​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​គេ​នឹង​ថា ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពូជពង្ស​នៃ​អ៊ីស្រាអែល​ឡើង​រួច ហើយ​ដឹកនាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង និង​ពី​គ្រប់​ទាំង​ស្រុក​ដែល​អញ​បាន​បណ្តេញ​គេ​នោះ​វិញ នោះ​គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​គេ​ត​ទៅ។  ពី​ដំណើរ​ពួក​ហោរាចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំងបាយជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះយេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ១០ ដ្បិត​ស្រុក​នេះ​មាន​ពេញ​ដោយ​មនុស្ស​ដែល​ប្រព្រឹត្ត​កំផិត ហើយ​ស្រុក​ក៏​យំ​សោក​ដោយ​ព្រោះ​សេចក្តី​បណ្តាសា អស់​ទាំង​ទី​ឃ្វាល​សត្វ នៅ​ទី​រហោស្ថាន បាន​ហួតហែង​អស់​ហើយ​គេ​រត់​តាម​តែ​សេចក្តី​អាក្រក់ ហើយ​គេ​ប្រើ​អំណាច​សំរាប់​តែ​ការ​ទុច្ចរិត​ទេ ១១ ដ្បិត​ទាំង​ហោរា និង​សង្ឃ​ផង សុទ្ធ​តែ​ស្មោកគ្រោក​ទាំង​អស់​គ្នា អើ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះវិហារ​របស់​អញ​ផង ១២ ហេតុ​នោះ​ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រឥល​នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ព្រះបន្ទូលប្រឆាំងនិងអ្នកដឹកនាំមិនស្មោះត្រង់

ព្រះជាម្ចាស់នឹងមិនភ្លេចពួកគេឡើយ ព្រះនឹងដឹកនាំពួកគេអោយវិលប្រទេសខ្លួនវិញអ្នកដឹកនាំថ្មីបានលេចឡើងពីក្នុងចំណោមពូជពង្សរបស់ស្ដេចដាវីឌ ដែលធ្លាប់រលំដួលម្ដងហើយនោះគឺដូចជាបំពង់ឈើដែលដុះចេញពីគល់ឈើរលំដួលដូច្នោះដែរ។រាជវង្សស្ដេចដាវីឌនឹងបានត្រូវកសាងឡើងវិញ។ក្នុងការបង្កើតព្រះមហាក្សត្រមួយអង្គ ដែលជាតំណាងភាពសុច្ចរិត និងជាព្រះមែស៊ីពិតប្រាកដ។ ក្រោយពីស្ដីបន្ទោសពួកអ្នកដឹកនាំនយោបាយរួចហើយ លោកបែរជាបន្ទោសមេដឹកនាំសាសនាវិញ។ លោកមានការព្រួយ និងឈឺចាប់ជាខ្លាំង នៅពេលលោកបាននឹកឃើញពីការអាក្រក់របស់ពួកគេ។ពួកគេបានលើកទឹកចិត្ដអោយមានការគោរពរូបព្រះ និងមានឥយាបថមិនត្រឹមត្រូវជាច្រើនកន្លែងទៀត។គ្រាន់តែមូលហេតុនេះបានធ្វើអោយទឹកដីគេទទួលការជំនុំជម្រះពីព្រះជាម្ចាស់រួចទៅហើយ។

សូមព្រះប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

 

Explore More Articles

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន   របាក្សត្រទី១ 14:1-17  20 July 2026

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន របាក្សត្រទី១ 14:1-17 20 July 2026

១រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់ ២ ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះយេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត...

read more
ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14   18 July 2026

ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14 18 July 2026

១ ដាវីឌ​ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​នឹង​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់ ២ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ...

read more
ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន   របាក្សត្រទី១ 12:23-40  17 July 2026

ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន របាក្សត្រទី១ 12:23-40 17 July 2026

២៣ ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រាវុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុនដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ ២៤ គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង...

read more