Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបន្ទូលសម្រាប់ស្តេចយេកូនាស, យេរេមា 22:13-32 , 2th, Feb, 2026

by | Jan 29, 2026 | QT Books

<អត្ថបទ>

 វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ ១៤ ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សំរាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់ ១៥ តើ​ត្រូវ​ឲ្យ​ឯង​សោយរាជ្យ ដោយ​ព្រោះ​តែ​ឯង​មាន​ចិត្ត​សង្វាត និង​ចំរើន​ឈើ​តាត្រៅ​ឬ​អី ឯ​ឪពុក​ឯង តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ​អី ប៉ុន្តែ​បាន​ប្រព្រឹត្ត​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត បាន​ជា​មាន​សន្តិសុខ​ក្នុង​គ្រា​នោះ ១៦ គាត់​បាន​កាត់​ក្តី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្តី​សុខ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​មែន​ជា​ស្គាល់​ដល់​អញ​ទេ​ឬ​អី ១៧ តែ​ឯ​ភ្នែក​ឯង និង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្តី​លោភ​របស់​ឯង​វិញ ក៏​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ និង​ប្រព្រឹត្ត​សេចក្តី​ច្រឡោត​ផង​ប៉ុណ្ណោះ១៨ហេតុ​នោះ​ព្រះយេហូវ៉ាក៏​មាន​ព្រះបន្ទូល​ពី​ដំណើរ​យេហូយ៉ាគីមជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះអម្ចាស់​អើយ ឬ​ថា​ព្រះករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ ១៩ គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូសាឡិម​បង់។២០ ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង ចូរ​បន្លឺ​សំឡេង​នៅ​ស្រុក​បាសានហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះពី​ព្រោះ​បណ្តា​សហាយ​របស់​ឯង​បាន​ត្រូវ​បំផ្លាញហើយ ២១ កាល​នៅ​គ្រា​សំបូរ នោះ​អញ​បាន​និយាយ​នឹង​ឯង​ហើយ​តែ​ឯង​ឆ្លើយ​តប​ថា យើង​មិន​ព្រម​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ​ឡើយ ២២ ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​ឯង ហើយ​ពួក​សហាយ​របស់​ឯង​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ ឯង​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​ប្រព្រឹត្ត​ជា​មិន​ខាន ២៣ ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន ដែល​ធ្វើ​សំបុក​នៅ​ដើម​តាត្រៅ​អើយ កាល​ណា​សេចក្តី​ទុក្ខ​វេទនា​មក​លើ​ឯង ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​នឹង​សំរាល​កូន នោះ​ឯង​នឹង​គួរ​អាណិត​យ៉ាង​ណា​ទៅ។២៤ ព្រះយេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ទោះ​បើ​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​សាសន៍​យូដា​ជា​ចិញ្ចៀន​ត្រា​នៅ​ដៃ​ស្តាំ​អញ​ក៏​ដោយ គង់​តែ​អញ​នឹង​កន្ត្រាក់​ចេញ​ទៅ​ដែរ ២៥ អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​ឯង ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​បាន​ខ្លាច​នោះ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ខាល់ដេ​ផង ២៦ អញ​នឹង​បោះ​ឯង​ចោល​ចេញ ព្រម​ទាំង​ម្តាយ​ដែល​បង្កើត​ឯង​ផង ទៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​កំណើត​របស់​ឯង ហើយ​ឯង​នឹង​ស្លាប់ នៅ​ក្នុង​ស្រុក​នោះ ២៧ តែ​ឯ​ស្រុក​ដែល​ចិត្ត​គេ​រឭក​ចង់​វិល​ទៅ​នៅ​វិញ​នោះ គេ​នឹង​មិន​ត្រឡប់​ទៅ​នៅ​វិញ​ឡើយ ២៨ ឯ​មនុស្ស​ឈ្មោះ​យេកូនាស​នេះ តើ​ជា​ភាជនៈ​កំបែក ហើយ​សំអប់​ឬ​អី តើ​ជា​ប្រដាប់​ដែល​ឥត​មាន​អ្នក​ណា​ពេញ​ចិត្ត​ដែរ​ឬ ហេតុ​អ្វី​បាន​ជា​គេ​ត្រូវ​បោះ​ចេញ​ដូច្នេះ ព្រម​ទាំង​ពូជពង្ស​របស់​គេ​ផង គឺ​បោះ​ចោល​ទៅ​នៅ​ស្រុក​១​ដែល​គេ​មិន​ស្គាល់​នោះ ២៩ ឱ​ផែនដី ផែនដី ផែនដី​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ៣០ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ត្រូវ​កត់​ឈ្មោះ​របស់​មនុស្ស​នេះ​ថា​ជា​គ្មាន​កូន ជា​មនុស្ស​ដែល​នឹង​មិន​ចំរើន​ក្នុង​ជំនាន់​របស់​ខ្លួន​ឡើយ ដ្បិត​នឹង​គ្មាន​ពូជពង្ស​គេ​ណា​មួយ ដែល​នឹង​អាច​អង្គុយ​លើ​បល្ល័ង្ក នៃ​ដាវីឌ ហើយ​គ្រប់​គ្រង​លើ​ស្រុក​យូដា​បាន​ទៀត​ឡើយ។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

 ព្រះបន្ទូលសម្រាប់ស្តេចយេកូនាស

ស្រុកអេស៊ីពបានលើកយេហូយ៉ាគីមអោយធ្វើជាស្ដេចជំនួសសាលូម។យេហូយ៉ាគីមជាស្ដេចដែលកំណាច និងគាបសង្កត់ប្រជារាស្ដ្រយ៉ាងខ្លាំង។នៅពេលស្រុកកំពុងជួបទុក្ខលំបាក ប្រជាជនត្រូវបង់ពន្ធយ៉ាងធ្ងន់ធ្ងរទៅអោយអេស៊ីព រីឯស្ដេចមិនគិតគូរតែជាទៅសាងសងប្រសាទសម្រាប់ខ្លួនយ៉ាងប្រណីត។ទ្រង់បានប្រជាជនដូចជាទេសករក្នុងការសងប្រាសាទនោះ ដោយមិនអោយថ្លៃឈ្នួលឡើយ។ចិត្ដរបស់ទ្រង់គឺផ្ទុយពីបិតារបស់ទ្រង់ដែលគិតគូរដល់ប្រជារាស្ដ្រក្រីក្រជាពិសេស។ ព្រះបានឆ្លើយតបនិងអំពើអាក្រក់របស់យេហូយ៉ាគីមដោយទ្រង់នឹងធ្លាក់ទៅក្នុងមហន្ដរាយ។គ្មាននរណាកាន់ទុក្ខអោយទ្រង់ ក្នុងពិធីបុណ្យសពរបស់ទ្រង់ទេ។ពេលនេះសម្ព័ន្ធមិត្ដរបស់ទ្រង់ត្រូវគេវាយកម្ទេច ហើយអ្នកដឹកនាំក្រុងយេរ៉ូឡិមដែលបានរួមសហការជាមួយនឹងទ្រង់ក្នុងការប្រព្រឹត្ដអំពើពុករលួយនិងត្រូវគេចាប់យកទៅជាចំណាប់ខ្មាំង។ ស្ដេចយេហូយ៉ាគីមបានស្លាប់ទៅកូនរបស់ទ្រង់បានឡើងសោយរាជ្យជំនួសបិតា ទ្រង់មានព្រះជន្ម១៨វស្សាមានព្រះនាមយ៉ូយ៉ាគីន។ទ្រង់ឡើងសោយរាជ្យបានតែ៣ខែទេ ក៍ត្រូវគេចាប់យកទៅទៀត។ទ្រង់បានសុគត់នៅក្រៅប្រទេស ហើយគ្មានបុត្រាទ្រង់ណាត្រូវបានឡើយសោយរាជ្យទៀតឡើយ។

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

 

 

 

Explore More Articles

ល្វាពីរល្អី , យេរេមា 24:1-10, 6th, Feb, 2026

ល្វាពីរល្អី , យេរេមា 24:1-10, 6th, Feb, 2026

<អត្ថបទ> ១ ព្រះយេហូវ៉ា ទ្រង់​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ផ្លែ​ល្វា​២​ល្អី ដាក់​នៅ​មុខ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ក្នុង​ពេល​ក្រោយ​ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ទ្រង់​បាន​ចាប់​យេកូនាស ជា​បុត្រ​យេហូយ៉ាគីម ស្តេច​យូដា នាំ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា...

read more
ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ, យេរេមា 23:33-40, 5th, Feb, 2026

ព្រះបន្ទូលប្រឆាំងនឹងព្យាការីក្លែងក្លាយ, យេរេមា 23:33-40, 5th, Feb, 2026

<អត្ថបទ> ៣៣ កាល​ណា​ជនជាតិ​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះយេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះបង់​ចោល​ឯង​រាល់​គ្នា​ចេញ ៣៤ ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជនជាតិ​ណា​ដែល​ពោល​ថា...

read more
ព្រះបន្ទូលប្រឆាំងនិងព្យាការីក្លែងក្លាយ, យេរេមា 23:13-32, 4th, Feb, 2026

ព្រះបន្ទូលប្រឆាំងនិងព្យាការីក្លែងក្លាយ, យេរេមា 23:13-32, 4th, Feb, 2026

<អត្ថបទ> ១៣ អញ​បាន​ឃើញ​សេចក្តី​ចំកួត​ក្នុង​ពួក​ហោរានៅ​ក្រុង​សាម៉ារី​ដែរគេ​ទាយ​ទំនាយ​ដោយសារ​ព្រះបាល ក៏​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ ១៤ ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូសាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្តី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្តី​កំផិត...

read more