
<អត្ថបទ> | ១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរចុះទៅឯដំណាក់ស្តេចយូដា ហើយពោលពាក្យនេះនៅទីនោះ ២ គឺប្រាប់ថា ឱស្តេចសាសន៍យូដាដែលគង់លើបល្ល័ង្កនៃដាវីឌ ព្រមទាំងពួកមហាតលិក និងបណ្តាជនរបស់ទ្រង់ដែលចូលតាមទ្វារទាំងនេះអើយចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសំរេចសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំឲ្យរឹបជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្រីមេម៉ាយឡើយ ក៏កុំឲ្យកំចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ ៤ ដ្បិតបើសិនជាឯងរាល់គ្នានឹងធ្វើតាមពាក្យនេះជាប្រាកដ នោះនឹងមានស្តេចដែលគង់លើបល្ល័ង្កដាវីឌជិះរាជរថ និងសេះយាងចូលតាមទ្វារនេះ ព្រមទាំងពួកមហាតលិក និងរាស្ត្ររបស់ទ្រង់ផង ៥ តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ អញស្បថនឹងខ្លួនអញថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង ៦ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរដំណាក់នៃស្តេចយូដាដូច្នេះ ឯងទុកដូចជាស្រុកកាឡាត ហើយដូចកំពូលភ្នំល្បាណូនដល់អញ ប៉ុន្តែប្រាកដជាអញនឹងធ្វើឲ្យឯងទៅជាទីស្ងាត់ជ្រងំវិញ ជាទីក្រុងដែលឥតមានមនុស្សនៅ ៧ ហើយអញនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងឯង គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់ឯង ហើយបោះទៅក្នុងភ្លើង ៨ សាសន៍ជាច្រើននឹងដើរមកតាមទីក្រុងនេះ គ្រប់គ្នានឹងនិយាយដល់គូកនខ្លួនថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ក្រុងធំនេះ ៩ នោះគេនឹងឆ្លើយតបថា គឺពីព្រោះគេបានបោះបង់ចោលសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា ជាព្រះនៃគេ ក៏ថ្វាយបង្គំហើយគោរពប្រតិបត្តិដល់ព្រះដទៃផង។ ១០ កុំឲ្យយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំឲ្យសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង ១១ ពីព្រោះឯសាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថាគេនឹងមិនដែលមកឯទីនេះវិញទៀតឡើយ១២ នៅកន្លែងណាដែលត្រូវដឹកនាំទៅជាឈ្លើយ នោះគេនឹងស្លាប់នៅទីនោះឥតដែលឃើញស្រុកនេះទៀត។ | សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ព្រះបន្ទូលស្តីអំពីស្តេចសាលូម ស្ដេចមានតួនាទីប្រទានយុត្ដិធម៌ជូនមនុស្សគ្រប់គ្នា គ្រប់វណ្ណៈ។បើទ្រង់ចង់អោយរាជវង្សរបស់ស្ដេចដាវីឌនៅគង់វង្ស ទ្រង់ត្រូវដឹកនាំប្រទេសដោយយុត្ដិធម៌ ប៉ុន្ដែបើទ្រង់មិនធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់ នោះមានន័យថា ទ្រង់បំផ្លាញរាជវង្សដាវីឌហើយ។យូដានឹងត្រូវគេបំផ្លាញដូចជាព្រៃឈើដ៏ធំមួយដែលត្រូវគេអារំលំបើយូដាបដិសេធព្រះ។ទាំងមហាក្សត្រនិងប្រជារាស្ដ្របាននាំគ្នាបំភ្លេចសម្ព័ម្ធមេត្រីហើយនាំគ្នាថ្វាយបង្គំព្រះដទៃទៀតដូច្នេះពួកគេមិនបានស្ថិតនៅក្រោមអំណាចការពាររបស់ព្រះជាម្ចាស់ទៀតទេ។ លោកយ៉ូអាហាស ដែលត្រូវគេហៅថា សាលូម ត្រូវបានគេតែងតាំងជាស្ដេច ក្រោយពេលបិតាទ្រង់នាមយ៉ូសៀសសោយទិវង្គត់។តែក្រោយបីខែទ្រង់ក៍ត្រូវគេធ្វើទម្លាក់ពីរាជ្យបល្ល័ង្ក ហើយចាប់ទៅជាឈ្លើយនៅស្រុកអេស៊ីព។យេរេមាបានប្រាប់ប្រជាជនថា ពួកគេគួរកាន់ទុក្ខសម្រាប់ស្ដេចសាលូម។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.